១ វិនាទី​មាន​អ្វី​កើត​ឡើង​ខ្លះ​​លើ​បណ្ដាញ​អ៊ីនធឺណិត?

វិបសាយ​ឈ្មោះ​ Internet Live Stats បាន​បង្កើត​ផែនទី​មួយ​ដែល​បង្ហាញ​ថា​ក្នុង​មួយ​វិនាទី​ៗ​មាន​អ្វី​ខ្លះ​កើត​ឡើង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជុំវិញ​ពិភពលោក។

 

១ វិនាទី​មាន​អ្វី​កើត​ឡើង​ខ្លះ​​លើ​បណ្ដាញ​អ៊ីនធឺណិត?

 

បើ​តាម​វិបសាយ​ខាង​លើ​បង្ហាញ​ថា​មួយ​វិនាទី​​មាន​ការ​ Search ចំនួន​ ៥៤ ០០០​ ដង​លើ​ Google, Tweet ជាង​ ៧ ពាន់​ដង​លើ​ Twitter ហើយ​មាន​ Email ចំនួន​ ២​ លាន​បាន​ផ្ញើ​ចេញ​ទៅ។ នៅ​លើ​ Instagram ឯ​ណោះ​វិញ​មាន​រូប​ ៧២៩​ សន្លឹក​បាន​ Upload ចូល​, លើ​ YouTube មាន​​វីដេអូ​ ១២៥ ៤០៦ ត្រូវ​បាន​គេ​ចុច​មើល និង​ការ​ហៅ​ចេញ​ចំនួន​ ២ ១៧៧ លើក​បាន​ធ្វើ​ឡើង​លើ Skype។

 

ទិន្នន័យ​ផ្សេង​មួយ​ទៀត​អំពី​​ Facebook បង្ហាញ​ថា​រៀង​រាល់​មួយ​នាទី​មាន​សារ​ (Message) ចំនួន​ ១៥០ ០០០ ដែល​អ្នក​ប្រើ​ប្រាស់​បាន​ផ្ញើ​ទៅ​វិញ​ទៅ​មក​តាម​រយៈ​វិបសាយ​ និង​កម្មវិធី​ទូរសព្ទ​ (Messenger) ហើយ​រៀងរាល់​១៥​នាទី​មាន​ Post ​ប្រមាណ ៤៩​ លាន​ដែល​បាន​ Post លើ​ហ្វេសប៊ុក, Friend Request ប្រមាណ​ ១៥០ ០០០ ដែល​អ្នក​ប្រើ​ប្រាស់​បាន​ Add និង​ចំនួន​ចុច​ Like ៧,៥​លាន​ដង៕

 

ចុច​អាន៖ ពិភព​លោក​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​ ២០៣៦?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​