ហ៊ាន​ទាំងកណ្តាលថ្ងៃ​ចែសហ្មង​ពៅ​

រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​ភេទ​ទី​៣​​ម្នាក់​ (​ស្រី​តែងខ្លួន​​ជា​បុរស​)​ ត្រូវ​​​កម្លាំង​នគរបាល​ប៉ុស្តិ៍ផ្សារ​ដេប៉ូ​ទី​៣ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​២ឃាត់ខ្លួន ​កាលពី​វេលា​ម៉ោង​១២​ និង​៥០​នាទី​ថ្ងៃត្រង់​ទី​២៨ ​មិថុនា ខណៈ​​​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ទាំង​ថ្ងៃ ស្ថិត​​នៅ​តំបន់​​រោងចក្រ​ឆ្នាំង​ តាម​ផ្លូវ​រថភ្លើង​ខាងក្រោយ​ផ្ទះសំណាក់​ស្រែ​លាភ​ ​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

ស្ត្រី​សង្ស័យ​ឈ្មោះ​អ៊ុយ ច​ន្ទ្រា​ដា​ណេ ​​មាន​លំ​ក្បែរ​កន្លែង​​ចាប់ខ្លួន​ខាងលើ​ ។ តាម​ព័ត៌មាន​ឱ្យ​​ដឹង​​​ថា​ ​មុន​ពេល​​​ចាប់ខ្លួន​​ស្ត្រី​សង្ស័យ​បាន​​ធ្វើ​សកម្មភាព​ដើរ​លក់​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ទាំង​ថ្ងៃ ក៏​​ត្រូវ​​​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​៣​ហៅ​ឃាត់ខ្លួន​ឆែកឆេរ ក៏​រក​​ឃើញ​ថ្នាំ​ញៀន​១៨​កញ្ចប់ ហើយ​បាន​​នាំ​ជនសង្ស័យ​ទៅ​ឆែកឆេរ​ផ្ទះ​ទៀត ដកហូត​​បាន​១​កញ្ចប់​ទៀត ​ដែល​សរុប​ទាំងអស់​១៩​កញ្ចប់​ ។ ​

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា  នៅប្លុកតាន់ប៉ា​ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដែលបង្កឲ្យប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់នោះមានការភ័យខ្លាចនោះ ត្រូវបានកម្លាំង គណ:បញ្ជាការឯកភាពខណ្ឌ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌ ចុះទៅបង្ក្រាប និងចាប់ខ្លួននៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។

ប្រតិបត្តិការចាប់ខ្លួនក្រុមជក់គ្រឿងញៀនទាំងនេះ ក្រោយពីប្រជាពលរដ្ឋ ​បានរាយការណ៍ជូនសមត្ថកិច្ច​ លុះនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០១៦នេះ ទើបលោកអធិការ ដឹកនាំចុះបង្រ្កាបក្រុមក្មេងស្ទាវទាំងអស់នោះ ជាក់ស្ដែងតែម្តង​ ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា​ ក្រោយពីប្រជាជនដែលរស់នៅប្លុកតាន់ប៉ា​ ភូមិ៦-៧-៨ក្នុងផ្សារសូរិយាម៉ល​ និងភូមិ១០ សង្កាត់ផ្សារថ្មីទី៣​ បានរាយការណ៍ប្រាប់ដល់កម្លាំងមូលដ្ឋានថា មានក្រុមក្មេងស្ទាវប្រុសស្រីជាច្រើននាក់តែងតែនាំគ្នាមក​ ពពាក់ពពូននិងជក់គ្រឿងញៀនជារៀងរាល់ថ្ងៃ​ លុះដល់ថ្ងៃខាងលើនេះ លោកអធិការ បានដឹកនាំកម្លាំងផ្ទាល់ចុះបង្រ្កាប ទីតាំងខាងលើនេះជាក់ស្តែង​ ជាលទ្ធផលឃាត់ខ្លួនជាសង្ស័យ ប្រុសស្រីបាន១០នាក់​ ក្នុងនោះស្រី៥នាក់រួមទាំងឧបករណ៍សម្រាប់ជក់ មួយចំនួនផងដែរ​ ។

ក្រោយប្រតិបត្តិការណ៍ខាងលើនេះជនសង្ស័យ១១នាក់​ ត្រូវបានកម្លាំងនគរបាល បញ្ចូនទៅសាលាខណ្ឌ​ដូនពេញ ដើម្បីចាត់ការបន្តទៀត៕

ជាមួយគ្នានេះដែរ កម្លាំងល្បាតនគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍ចាក់អង្រែក្រោម នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ បាននៅចំណុចផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនគ្រឿងញៀននេះ មានឈ្មោះ សាន ភារី អាយុ២៨ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវលំ ក្រុមទី២៩ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ។ សមត្ថកិច្ចបានបន្ថែមថា «ខណៈដែលកម្លាំងយើង កំពុងចុះល្បាតក៏ប្រទះ ឃើញជនសង្ស័យឈរតាមផ្លូវ ដោយមានការសង្ស័យ ក៏បានចុះត្រួតពិនិត្យ ស្រាប់តែរកឃើញម្ស៉ៅក្រាមពណ៌ស ចំនួន២កញ្ចប់ (កញ្ចប់ធំ១ កញ្ចប់តូច១) និងឃាត់ខ្លួន យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម និងបានដកយកវត្ថុតាង មានក្រាមពណ៌សចំនួន ២កញ្ចប់នោះ យកទៅរក្សាទុក»។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការបន្ត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហ៊ាន​ទាំងកណ្តាលថ្ងៃ​ចែសហ្មង​ពៅ​

ហ៊ាន​ទាំងកណ្តាលថ្ងៃ​ចែសហ្មង​ពៅ​

ហ៊ាន​ទាំងកណ្តាលថ្ងៃ​ចែសហ្មង​ពៅ​

ហ៊ាន​ទាំងកណ្តាលថ្ងៃ​ចែសហ្មង​ពៅ​

ហ៊ាន​ទាំងកណ្តាលថ្ងៃ​ចែសហ្មង​ពៅ​

ហ៊ាន​ទាំងកណ្តាលថ្ងៃ​ចែសហ្មង​ពៅ​

ហ៊ាន​ទាំងកណ្តាលថ្ងៃ​ចែសហ្មង​ពៅ​

ហ៊ាន​ទាំងកណ្តាលថ្ងៃ​ចែសហ្មង​ពៅ​