ទៅ​ងូតទឹក​យូរ​ពេក​បងប្អូន​តាម​រក​ ផ្អើល​ឆោឡោ

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ដើរ​​ទៅ​ងូត​ទឹកស្រះ​ឪពុក​បង្កើត​ខ្លួនឯង​ដែល​ជីក​នៅ​ក្រោយ​ផ្ទះ ហើយ​មិនឃើញ​ត្រឡប់​មក​វិញ​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្រះ​ទឹក​របស់​ឈ្មោះ ម៉ៅ សុ​ខន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ស្ថិត​នៅ​ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ ស្រូ​យ សុខុម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​ចុះ​ងូតទឹក​ស្រះ​របស់​ឳ​ពុក​បង្កើត​ខ្លូ​ន​ដែល​ជីក​យូរហើយ​នៅ​ក្រោយ​ផ្ទះ ។ មួយសន្ទុះ​ធំ​ដោយ​បាត់​ជន​រង​គ្រោះ​យូរ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង​ដល់​សាច់ញាត្តិ​បងប្អូន​ជិតខាង​ចុះ​ជួយ​មុជ​រាវរក​ក្នុង​ទឹកស្រះ ទើប​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​លង់ទឹក​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន កម្លាំង​នគរបាល​ប៉ុស្តិ៍​សហការ​ជាមួយ​ផ្នែក​នគរបាល​ជំនាញ​ស្រុក គ្រូពេទ្យ​ឃុំ និង អាជ្ញា​មូលដ្ឋាន ចូលរួម​ជាមួយ​ក្រុម​គ្រួសារ បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​សាកសព​ផង​ដែរ ។ ក្រោយ​ពិនិត្យ​រួច​បាន​បញ្ជាក់​ថា នៅ​លើ​ដងខ្លួន​សាកសព​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ទេ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថាកាលពី​ម៉ោង​១ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមេសា​ កន្លងទៅ នៅ​ចំណុច​ច្រាំង​ស្រុត ស្ថិត​ក្នុងភូមិ​ព្រែក​តា​ទន់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្ដាល ពេល​ដែល​ទៅ​លេង​ផ្ទះ ជីតា ថ្ងៃ​បុណ្យចូលឆ្នាំ ហើយ​នាំ​គ្នា​ទៅ​លេង​ទឹកទន្លេ​។ មន្ត្រី​នគរបាល ស្រុក​ខ្សាច់កណ្ដាល​បាន ឱ្យ​ដឹង​ថា​ជន​រង​គ្រោះ មាន​បី​នាក់ ទី​១.​ឈ្មោះ ភាព ឈាវ​លី ភេទ​ប្រុស អាយុ​12​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​អាត់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ច់​កណ្ដាល ទី​២. ឈ្មោះ ភាព ឈូ​ឡុ​ង ភេទ​ប្រុស អាយុ 8​ឆ្នាំ រស់នៅ​ភូមិ​ឃុំ ជាមួយ​គ្នា ទី​៣.​ឈ្មោះ យី ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ​9​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ខាងលើ​។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា​មុន​ពេល​កើតហេតុ ឱ​ពុក​ម្ដាយ ក្មេង​រង​គ្រោះ​បាន​នាំ​ទៅ​លេង​ផ្ទះ​ជីតា ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ នៅ​វេលា​កើតហេតុ​ខាងលើ​នោះ ជន​រង​គ្រោះ​ទាំង​បី​នាក់​ជា​បងប្អូន និង​បងប្អូន​ជីដូនមួយ បាន​នាំ​គ្នា​ទៅ លេង​ទឹក​ទ​ន្ល​ខាងក្រោយ​ផ្ទះ ក៏​បាន រអិល​ជើង​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ តោង​គ្នា​លិច​បាត់​លង់​ស្លាប់​ទាំង​បី​នាក់​។ ពេល​នោះ​មាន​ក្មេង​ដែល​ ទៅ​ជាមួយ​បានឃើញ រត់​មក​ប្រាប់​ចាស់​ៗ​នៅផ្ទះ​ក៏​ផ្អើល​ឆោឡោ​នាំ​គ្នា​ ទៅ​មុជទឹក​រាវរក​តែ​រក​មិន ឃើញ​ភ្លាម​ៗ​ទេ ។ ក្រោយមក ទើប​គេង់​សំណាញ់​រក​ឃើញ ជាប់​ក្នុង​សំណាញ់ ស្លាប់​អោប​គ្នា​ទាំង​បី​នាក់ ។​ក្រោយ​ពី អាជ្ញាធរ និង​សមត្ថកិច្ច ពិនិត្យ​សព​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ហើយ​បាន​ប្រគល់​សាកសព ឱ្យ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទៅ​ងូតទឹក​យូរ​ពេក​បងប្អូន​តាម​រក​ ផ្អើល​ឆោឡោ

ទៅ​ងូតទឹក​យូរ​ពេក​បងប្អូន​តាម​រក​ ផ្អើល​ឆោឡោ

ទៅ​ងូតទឹក​យូរ​ពេក​បងប្អូន​តាម​រក​ ផ្អើល​ឆោឡោ