ថែទាំ​សម្រស់​ផ្ទៃមុខ​ដោយ​ផ្លែ​ប៉ោម​ទាំង ៣ ពណ៌​

6 Videos


ក្នុងចំណោមផ្លែប៉ោមទាំងបីពណ៌គឺផ្លែប៉ោមដែលមានពណ៌ស៊ីជម្ពូមានសារជាតិ«ហ្វីណូលីក»ច្រើនជាងគេបំផុត ។ សារជាតិប្រភេទនេះជួយបន្ថែមការស្រូបទាញវីតាមីន C នៅត្រង់ភ្នាសសរសៃឈាមដែលជួយឱ្យសរសៃឈាមតូចៗ មានសភាពរឹងមាំជួយការពារអាការជាំមុខនិងកាត់បន្ថយស្នាមជ្រីវជ្រួញបាន។បើស្ត្រីមិនចង់ឱ្យមុខចាស់មុនអាយុត្រូវជ្រើស រើសផ្លែប៉ោមមកបរិភោគឱ្យបានញឹកញាប់វានឹងជួយឱ្យសម្រស់របស់អ្នកស្អាតជាប់ជានិច្ច ។ ខាងក្រោមនេះជាប្រភេទផ្លែប៉ោមនីមួយៗដែលផ្តល់នូវប្រយោជន៍ដល់អ្នក ៖

P9

១- ផ្លែប៉ោមពណ៌បៃតង
ជួយគ្រប់គ្រងទម្ងន់បានល្អបំផុត ព្រោះថាមានកាកសរសៃអាហារខ្ពស់ ។ ក្រៅពីនេះផ្លែប៉ោមពណ៌បៃតង មានសារជាតិ «អីឡាសទីន» និងសរសៃទឹកប្រូតេអ៊ីន (Collagen)ដែលជួយធ្វើឱ្យស្បែកមានភាពរំយឺតល្អ មិនងាយបង្កឱ្យស្បែក ឆាប់ជ្រីវជ្រួញមុនអាយុ ។

២- ផ្លែប៉ោមពណ៌ក្រហម
មានសារជាតិប្រឆាំងរ៉ាឌីកាល់សេរីខ្ពស់បំផុតជាងបណ្តាផ្លែប៉ោមពណ៌ដទៃទៀត ។ បើសិនចង់ការពាររោគមហារីកយើងអាចជ្រើសរើសផ្លែប៉ោមពណ៌ក្រហមបរិភោគជាប្រការល្អបំផុត ។

៣- ផ្លែប៉ោមពណ៌លឿង
មានសារជាតិ «ខ្វើស៊ីឌីន» ច្រើនបំផុត ។ សារជាតិប្រភេទនេះជួយកាត់បន្ថយក្នុងការប្រឈមមុខកើតរោគមហារីករោគ សរសៃឈាមបេះដូង និង រោគភ្នែកឡើងបាយ ។ ក្រុមមនុស្សដែលធ្វើការងារនឹងកុំព្យូទ័រពេញៗមួយ ថ្ងៃមានឱកាស ប្រឈមនឹងកើតរោគភ្នែកឡើងបាយបានយ៉ាងងាយ ហេតុនេះការជ្រើសរើសបរិភោគផ្លែប៉ោមពណ៌លឿងអាចជួយ បញ្ចៀសក្នុងការកើតរោគទាំងនេះបានយ៉ាងល្អ ៕ ដេប៉ូ