សម្រេច​ថា​សម្រាលកូន​ដោយ​វះកាត់ អ្នក​ត្រូវ​រៀបចំ​ខ្លួន​អ្វីខ្លះ​?

សម្រេច​ថា​សម្រាលកូន​ដោយ​វះកាត់ អ្នក​ត្រូវ​រៀបចំ​ខ្លួន​អ្វីខ្លះ​?


សម្រេច​ថា​សម្រាលកូន​ដោយ​វះកាត់ អ្នក​ត្រូវ​រៀបចំ​ខ្លួន​អ្វីខ្លះ​?

​ការ​សម្រាលកូន​ដោយ​វះកាត់ អ្នក​ត្រូវ​រៀបចំ​ខ្លួន​ជា​ពិសេស ជាង​ការ​សម្រាលកូន​ដោយ​វះកាត់​។ ការ​សម្រាលកូន​ដោយ​វះកាត់ ពេលខ្លះ ជា​តម្រូវការ​ចាំបាច់ ដើម្បី​សង្គ្រោះ​ជីវិត​ម្តាយ និង​កូន​។​

​ខាងក្រោម​នេះ ជា​អ្វី​ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន និង​រៀបចំ​ខ្លួន​ទុកជាមុន ប្រសិនបើ​អ្នក សម្រេច​សម្រាលកូន​ដោយ​ការវះកាត់​។​

​ជ្រើសរើស​គ្រូពេទ្យ និង​ឆ្មប ព្រម​ទាក់ទង​ទុកជាមុន​
​ការជ្រើសរើស​វេជ្ជបណ្ឌិត​ជំនាញ ដែល​អ្នក​ជឿទុកចិត្ត គឺជា​រឿង​សំខាន់បំផុត ដើម្បី​តាមដាន​សុខភាព​កូន តាំងពី​ដើម​រហូត​ដល់​ចប់​។ ការជ្រើសរើស​គ្រូពេទ្យ​តែ​មួយ​បែប​នេះ គាត់​អាច​ដឹង និង​តាមដាន​សុខភាព​របស់​អ្នក និង​កូន បាន​យ៉ាង​ច្បាស់លាស់​។​

​សួរ​គ្រូពេទ្យ​
​ជា​ការពិត​ណាស់ ដំណើរការ​វះកាត់ មិនមែន​ជា​ជំនាញ និង​ជា​អ្វី​ដែល​អ្នក​ត្រូវ​ចេះ​នោះទេ ប៉ុន្តែ អ្នក​ត្រូវ​សួរ​រាល់​ចម្ងល់​របស់​អ្នក ដើម្បី​ប្រាកដថា អ្នក​ច្បាស់​ក្នុង​ចិត្ត និង​មាន​ទំនុកចិត្ត​ក្នុងការ​សម្រាល​។ ចូរ​សួរ​នូវ​អ្វី ដែល​អ្នក​ចង់​សួរ ដោយ​មិន​ត្រូវ​ខ្លាច ឬ​ខ្មាស​គ្រូពេទ្យ​ឡើយ​។​

​សុំ​ឲ្យ​គ្រួសារ​ចូល​រូ​ម​ជាមួយ​
​ស្ត្រី​គ្រប់រូប​ប្រាថ្នា ចង់​បាន​ប្តី​នៅ​ជាមួយ ពេល​គេ​សម្រាលកូន ដូច្នេះ សូម​ប្រឹក្សា និង​ស្នើរ​សុំ​គ្រូពេទ្យ​របស់​អ្នក ឲ្យ​ប្តី​របស់​អ្នក​បាន​ចូល​ក្នុង​បន្ទប់​សម្រាល​ជាមួយគ្នា​។​

​គម្រោង​ក្រោយ​សម្រាល​
​ការធូរស្រាល​ក្រោយ​ពី​សម្រាល មានន័យ​ថា ការធូរស្រាល​ក្រោយពេល​ការវះកាត់ ដូច្នេះ វា​ចាំបាច់​ណាស់ ដែល​អ្នក​ត្រូវ​គោរព និង​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ អំពី​របប​អាហារ ការរស់នៅ និង​ការថែទាំ​ខ្លួន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។