ពី​ថ្ងៃនេះ​ទៅ កុំ​ឲ្យ​កូន​តូច​ញ៉ាំ​កាហ្វេ ប្រយ័ត្ន …

ពី​ថ្ងៃនេះ​ទៅ កុំ​ឲ្យ​កូន​តូច​ញ៉ាំ​កាហ្វេ ប្រយ័ត្ន ...


ពី​ថ្ងៃនេះ​ទៅ កុំ​ឲ្យ​កូន​តូច​ញ៉ាំ​កាហ្វេ ប្រយ័ត្ន ...

១. ក្មេង​តូចៗ​ដែល​ចូលចិត្ត ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន អាច​ប្រឈម​មុខ​ខ្ពស់ (៦០ ភាគរយ​) ទៅ​នឹង​ជំងឺ​ធាត់​លើស​ទម្ងន់ ពីព្រោះ​តែ​ជាតិ​ស្ករ ដែល​មាន​ក្នុង​នោះ​។​

២. កាហ្វេ អាច​ធ្វើឲ្យ​កុមារ មាន​អត្តចរិត​ប្លែកៗ មាន​ជំងឺផ្លូវចិត្ត និង​ជំងឺ​បេះដូង​។​

៣. ពេល​អ្នក​ចាប់ផ្តើម​ផ្តាច់កា​ហ្វេ កូនក្មេង​មួយចំនួន អាច​នឹង​មាន​អាការៈ​អន្ទះអន្ទែង ប្រៀប​ដូចជា​គេ មិន​អាច​អត់​កាហ្វេ​បាន​អឺចឹង​។ ដូច្នេះហើយ អ្នក​មិន​គួរ​បង្រៀន ឬ​ឲ្យគេ​ញ៉ាំ​កាហ្វេ​ឡើយ​។

៤. កាហ្វេ អាច​ធ្វើឲ្យ​កុមារ​ខ្វះ​ជាតិ​ទឹក ពីព្រោះ វា​បង្ខំ​ឲ្យ​រាងកាយ​បញ្ចេញ​ជាតិ​ទឹក ហើយ​ធ្វើឲ្យ​កុមារ​ស្រេកទឹ​កខ្លាំង​។

៥. ភេសជ្ជៈ​ដែលមាន​ជាតិ​ស្ករ និង​កាហ្វេ អាច​បំផ្លាញ​ដល់​សុខភាព​ធ្មេញ ហើយ​ធ្វើឲ្យ​ធ្មេញ ឆាប់​ពុកផុយ​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។