Batshuayi ត្រៀមពិនិត្យសុខភាពសម្រាប់ Chelsea មុនពេលផ្ទេរក្នុងតម្លៃ៣៣លានផោន

ក្លិប Chelsea បានចូលរួមក្នុងការប្រជែងយ៉ាងប្រសិទ្ធិភាពដើម្បីនាំយកខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក Michy Batshuayi ពីក្លិប Marseille ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃខ្លួនជាបឋមចំនួន៤០លានអឺរ៉ូ (ស្មើនឹង៤៤,៣លានដុល្លារអាមេរិក) ខណៈដែលពួកគេចាប់ផ្តើមពង្រឹងក្រុមរបស់ខ្លួននៅឯកីឡដ្ឋាន Stamford Bridge។

Michy-Batshuayi--ft16

Batshuayi ដែលបានរកគ្រាប់បាល់បញ្ចូលទី ក្នុងពេលក្រុមជម្រើសជាតិបែលហ្ស៊ិក ផ្តួលក្រុមហុងគ្រី ៤-០ ក្នុងការប្រកួត Euro ឆ្នាំ២០១៦ កាលពីថ្ងៃអាទិត្យនោះ បានក្លាយជាកីឡាករដែលដេញថ្លៃទិញពីក្លិប West Ham និង Juventus កាលពីដើមរដូវកាលនេះ នៅមុនពេលក្លិប Crystal Palace បានដាក់សំណើក្នុងទឹកប្រាក់៣៨លានផោន និងត្រូវបានទទួលយកដោយលោក Vincent Labrune ប្រធានក្លិប Marseille កាលពីថ្ងៃចន្ទ។

ប៉ុន្តែ ទោះបីជាយ៉ាងណា កីឡាកររូបនេះនៅមានជ្រើសបម្រុងផ្សេងៗនៅមុនពេលផ្ទេរទៅកាន់កីឡដ្ឋាន Selhurst Park ហើយបើទោះបីក្លិប Chelsea មិនបានសិទ្ធិលេងក្នុងក្របខ័ណ្ឌអឺរ៉ុបនៅរដូវកាក្រោយក៏ដោយ ប៉ុន្តែ ការចូលខ្លួនដេញថ្លៃចុងក្រោយគេបានផ្លាស់ប្តូរចិត្តរបស់កីឡាកររូបនេះតែម្តង។

កីឡាករវ័យ២២ឆ្នាំរូបនេះ ត្រូវបានរំពឹងទុកថា នឹងផ្តល់ការអនុញ្ញាតពិសេសមួយដើម្បីចាកចេញពីក្រុមរបស់បែលហ្ស៊ិក ដែលកំពុងតែត្រៀមសម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយជាមួយនឹងក្រុមជម្រើសជាតិវេលស៍នៅថ្ងៃសុក្រនេះ ក្នុងទីក្រុង Lille និងទទួលការត្រួតពិនិត្យសុខភាពនៅថ្ងៃពុធ នៅមុនពេលចុះហត្ថលេខារយៈពេល៥ឆ្នាំជាមួយនឹងក្លិប Chelsea៕

ប្រភពព័ត៌មាន៖ The Guardian