ខ្សែជីវិតរបស់កីឡាករ Jamie Vardy ត្រៀមបំលែងជាខ្សែភាពយន្ត

បរទេស៖ កីឡាករ Jamie Vardy ដែលបច្ចុប្បន្នលេងឲ្យក្លិប Leicester City និងជាខ្សែប្រយុទ្ធ របស់ក្រុមជម្រើសជាតិ អង់គ្លេស ហើយថែមទាំងមានប្រវត្តិដ៏ជូរចត់ផងនោះ ឥឡូវនេះ ដំណើរជីវិតរបស់គាត់ត្រូវបាន នឹងត្រៀមបំលែងជាខ្សែភាពយន្តហើយ ខណៈដែល ផលិតករកំពុងស្វែងរកតួសម្តែងមួយចំនួន ដើម្បីសម្តែងក្នុងរឿងនេះ។

ចុចអាន៖ 

ទាក់ទងនឹងបញ្ហានេះ គួររំលឹកផងដែរថា ពីមុនមក គ្មាននរណាម្នាក់ស្គាល់ ឬចាប់អារម្មណ៍លើកីឡាកររូបនេះទេ ហើយ Vardy ក៏មានប្រវត្តិកំសត់ផងដែរ មុននឹងឈានជើងដើរលើវិថីបាល់ទាត់នេះ។ ទើបតែរយៈកាលថ្មីៗនេះទេ ឈ្មោះរបស់គាត់ត្រូវបានផ្សព្វផ្សាយ និងមានភាពល្បីល្បាញ បន្ទាប់ពីបានជួយឲ្យក្លិប Leicester លើកពានលីកកំពូល របស់អង់គ្លេសជាលើកដំបូង ហើយជាកីឡាករដែលបំបែកកំណត់ត្រាទៀតផង ។

ទាក់ទងនឹងខ្សែភាពយន្តដែលស្តីពី ដំណើរជីវិតរបស់កីឡាករ Jamie Vardy នេះ ត្រូវបានគេចាត់ទុកថា ហាក់បីជាដូចជារឿងនិទានអញ្ចឹង។ ដំបូងឡើយ ផលិតករមួយចំនួន នៅពេលដែលដឹងពីរឿងនេះ គ្មាននរណាគេជឿនោះទេ ទើបមកដល់ពេលថ្មីៗនេះ ទើបមានអ្នកចាប់អារម្មណ៍។ ខ្សែភាពយន្តស្តីពីកីឡាករ Vardy  ផលិតករក៏កំពុងតែស្វាត់ស្វែង រកនូវតួសម្តែង ជាពិសេសអតីតកីឡាករមួយចំនួន ដើម្បីចូលមកសម្តែងផងដែរ ។

ចំពោះបញ្ហាតួសម្តែងវិញ  អតីតកីឡាករឆ្នើម របស់ក្លិប Wimbledon លោក Vinnie Jones ត្រូវបានគេរាយការណ៍ថា នឹងចូលរួមសម្តែងនៅក្នុងរឿងនេះដែរ ។ Jones ត្រូវបានគេរាយការណ៍បន្ថែមទៀតថា គាត់នឹងដើរតួជា អតីតគ្រូបង្វឹករបស់លោក Nigel Pearson នៅក្នុងខ្សែភាពយន្តប្រភេទជីវប្រវត្តិមួយនេះ។

Jones ផ្ទាល់ក៏បាននិយាយដែរថា «ខ្ញុំត្រូវបានគេជ្រើសតាំងឲ្យសម្តែងក្នុងរឿងនេះ ហើយខ្ញុំផ្ទាល់ក៏ចាប់អារម្មណ៍ នឹងដើរតួនេះដែរ ប៉ុន្តែវាត្រូវការរយៈពេលយូរណាស់ ដើម្បីឲ្យសាច់រឿងនេះដំណើរការ តែទោះជាយ៉ាងណា ខ្ញុំពេញចិត្តនឹងធ្វើវា»

ហើយចំពោះតួសម្តែជាកីឡាករ Jamie Vardy វិញ នៅមិនទាន់រកបាននៅឡើយទេ ប៉ុន្តែមានព័ត៌មានចចាមអារ៉ាមលេចលឺមកថា Zac Efron ឬ Jack O’Connell អាចនឹងដើរតួជាកីឡាករ Vardy ។

ចំនែកឯតួសម្តែងផ្សេងទៀត មានដូចជា លោកគ្រូបង្វឹក Claudio Ranieri នឹងដើរតួជារូបលោកផ្ទាល់ លោក Jim Broadbent នឹងដើរតួជា គ្រូបង្វឹក លោក Roy Hodgson , Mackenzie Crook ដើរតួជាលោក Gary Neville , Bruno ដើរតួជា Rudd Van Nistelrooy ដែលជាកីឡាករដែល Vardy បំបែកយកកំណត់ត្រាបាន និង Albert Steptoe អាចអាចនឹងដើរតួជា Vardy នៅពេលដែលមានវ័យចំណាស់៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខ្សែជីវិតរបស់កីឡាករ Jamie Vardy ត្រៀមបំលែងជាខ្សែភាពយន្ត

ខ្សែជីវិតរបស់កីឡាករ Jamie Vardy ត្រៀមបំលែងជាខ្សែភាពយន្ត
រូបភាព៖ Ruud van Nistelrooy - Bruno

ខ្សែជីវិតរបស់កីឡាករ Jamie Vardy ត្រៀមបំលែងជាខ្សែភាពយន្ត
រូបភាព៖ Gary Neville - Mackenzie Crook

ខ្សែជីវិតរបស់កីឡាករ Jamie Vardy ត្រៀមបំលែងជាខ្សែភាពយន្ត
រូបភាព៖ Roy Hodgson - Jim Broadbent

ខ្សែជីវិតរបស់កីឡាករ Jamie Vardy ត្រៀមបំលែងជាខ្សែភាពយន្ត
រូបភាព៖ Claudio Ranieri - Claudio Ranieri

ខ្សែជីវិតរបស់កីឡាករ Jamie Vardy ត្រៀមបំលែងជាខ្សែភាពយន្ត
រូបភាព៖ Vinnie Jones - Nigel Pearson

ខ្សែជីវិតរបស់កីឡាករ Jamie Vardy ត្រៀមបំលែងជាខ្សែភាពយន្ត
រូបភាព៖ Jamie Vardy as an old man - Albert Steptoe

ខ្សែជីវិតរបស់កីឡាករ Jamie Vardy ត្រៀមបំលែងជាខ្សែភាពយន្ត
រូបភាព៖ Jamie Vardy - Jack O'Connell

ខ្សែជីវិតរបស់កីឡាករ Jamie Vardy ត្រៀមបំលែងជាខ្សែភាពយន្ត
រូបភាព៖ Jamie Vardy - Zac Efron