ហ្វីលីពីន​ ប្ដឹង​ ចិន​ ឡើង​តុលាការ​ ចំណែក​ ចិន​ ចាប់ផ្ដើម​ស្រុះស្រួល​ជា​មួយ​ វៀតណាម​

អនុសារណៈយោគយល់គ្នាមួយ ត្រូវបានចុះហត្ថលេខាមួយ រវាងក្រសួងការបរទេស វៀតណាម និងមន្ត្រីក្រសួងការបរទេស ចិន ក្នុងទីក្រុង ហាណូយ អំឡុងដំណើរទស្សនកិច្ចរបស់តំណាងប្រទេស ចិន ក្នុងបំណងបន្ធូរបន្ថយភាពតានតឹងអំពីជម្លោះសមុទ្រចិនខាងត្បូងដោយយល់ព្រមជំរុញសហប្រតិបត្តិការរវាងឆ្មាំសមុទ្រនៃប្រទេសទាំងពីរ និងដើម្បីធ្វើឲ្យកាន់តែប្រសើរដល់ការគ្រប់គ្រងដែនសមុទ្រជៀសវាងមានទំនាស់កាន់តែច្រើនក្នុងសមុទ្រចិនខាងត្បូង ។
ហ្វីលីពីន​ ប្ដឹង​ ចិន​ ឡើង​តុលាការ​ ចំណែក​ ចិន​ ចាប់ផ្ដើម​ស្រុះស្រួល​ជា​មួយ​ វៀតណាម​
ប្រទេស វៀតណាម ប្រកាសថានឹងអនុញ្ញាតដល់ប្រទេស ចិន ឲ្យបើកស្ថានភារធារីក្នុងទីក្រុង ដាណាង ដែលស្ថិតនៅភាគកណ្ដាលប្រទេស វៀតណាម ។ ក្រសួងការបរទេសវៀតណាម ឲ្យដឹងថាមន្ត្រីប្រទេសទាំងពីរ បានពិភាក្សាអំពីបញ្ហាជាច្រើនពាក់ព័ន្ធផ្លូវសមុទ្រ ពិសេសសង្កត់ធ្ងន់លើសារសំខាន់នៃវិធានការធ្វើយ៉ាងណាជៀសវាងកុំឲ្យភាពតានតឹងកើនឡើងកាន់តែខ្លាំង ។

ទស្សនកិច្ចរបស់មន្ត្រីរដ្ឋាភិបាល ចិន មានឡើងមុនពេលតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុង ឡាអេ ប្រទេស ហូឡង់ សម្រេចក្ដីទៅលើបណ្ដឹងរបស់ប្រទេស ហ្វីលីពីន អំពីទំនាស់ទឹកដីក្នុងសមុទ្រចិនខាងត្បូង ព្រមទាំងធានាដល់គ្នាទៅវិញទៅមកថានឹងមិនធ្វើឲ្យមានភាពតានតឹងកើនឡើងនៅសមុទ្រភាគខាងកើត វៀតណាម ។

មន្ត្រីទាំងពីរ ក៏បានសរសើរចំពោះសមិទ្ធផលកើតឡើងតាមរយៈសហប្រតិបត្តិការ ហើយផ្ដល់នូវទំនុកចិត្តដល់គ្នាទៅវិញទៅមក និងរក្សាការផ្លាស់ប្ដូរមន្ត្រីការទូត ព្រមទាំងលើកកម្ពស់ទំនាក់ទំនងលើវិស័យសំខាន់ៗ រហូតដល់ប្ដេជ្ញាអនុវត្តផែនការដែលភាគីទាំងពីរព្រមព្រៀងចន្លោះឆ្នាំ ២០១៦ ដល់ ២០២០ ។

ប្រែសម្រួលដោយ៖ kqube
ប្រភព៖ tuoitrenews, wsj

  • ហ្វីលីពីន​ ប្ដឹង​ ចិន​ ឡើង​តុលាការ​ ចំណែក​ ចិន​ ចាប់ផ្ដើម​ស្រុះស្រួល​ជា​មួយ​ វៀតណាម​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:កំសាន្ត
Tags: