ចិន​បិទ​មិន​ឲ្យ​ឮ​សំឡេង​ Lady Gaga គ្រប់​ទីកន្លែង​ដោយ​សារ​តែ…

ស្ថាប័នរដ្ឋបាលគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសចិន (ហៅកាត់ថា SAPPRFT) បានចេញមកប្រកាសបិទមិនឲ្យមានការចាក់ចម្រៀងឬភាពយន្តរបស់តារាចម្រៀង Lady Gaga លើប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមមានទូរទស្សន៍ វិទ្យុនិងវិបសាយនានា។ នេះបើ យោងតាមសារព័ត៌មានក្នុងប្រទេសចិន។

ចិន​បិទ​មិន​ឲ្យ​ឮ​សំឡេង​ Lady Gaga គ្រប់​ទីកន្លែង​ដោយ​សារ​តែ…

ការហាមមិនឲ្យឮសំឡេងរបស់ Lady Gaga បានចេញប្រកាសកាលពីថ្ងៃច័ន្ទ បន្ទាប់ពីចម្រៀងវ័យ៣០ឆ្នាំបានជួបប្រជុំជាមួយសម្ដេចសង្ឃទីបេ Dalai Lama ថ្ងៃអាទិត្យនៅទឹកដីសហរដ្ឋអាមេរិកក្នុងសន្និសីទកាសែតនៃអភិបាលក្រុងក្នុងទីក្រុង Indianapolis រដ្ឋ Indiana ដែលជាទីកន្លែងដែលពួកគេពិភាក្សាពី “អំណាចនៃសេចក្ដីសប្បុរសនិងរបៀបធ្វើឱ្យពិភពលោកជាកន្លែងចិត្តមេត្តាករុណា”។

Lady Gaga បានបង្ហោះរូបជាច្រើនលើបណ្ដាញ instagram ជាមួយសម្ដេចសង្ឃទីបេ Dalai Lama ប៉ុន្តែរួបទាំងនោះបានធ្វើឲ្យអ្នកគាំទ្ររបស់នាងក្នុងទីក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង ដោយរូបមួយ Gaga បានចាប់ដៃសម្ដេចសង្ឃទៀតផង។

ចិន​បិទ​មិន​ឲ្យ​ឮ​សំឡេង​ Lady Gaga គ្រប់​ទីកន្លែង​ដោយ​សារ​តែ…

មន្ត្រីប្រទេសចិនក៏បានព្រមានទៅកាន់តារាៗនិងអ្នកនយោបាយទាំងអស់ឲ្យប្រយ័ត្ន ពេលដែលបានជួបសម្ដេចសង្ឃទីបេ Dalai Lama ដោយសម្ដេចត្រូវបានគេចាត់ទុកថាជាអ្នកបង្កចលនាបះបោរទាមទារឯករាជ្យនៅទីបេ។ Gagaមិនជាតារាអាមេរិកទី១ទេដែលជួបរឿងបែបនេះ កាលពីចុងខែ មេសា តារាចម្រៀង Selena Gomezក៏ត្រូវគេមិនឲ្យសម្ដែងនៅប្រទេសចិនដែរដោយ សាររូបថតថតជាមួយសម្ដេចសង្ឃទីបេ Dalai Lama កាលពី២ឆ្នាំមុន៕
ចិន​បិទ​មិន​ឲ្យ​ឮ​សំឡេង​ Lady Gaga គ្រប់​ទីកន្លែង​ដោយ​សារ​តែ…

ប្រែសម្រួល៖ sabay (ហេង សុធារិទ្ធិ)
ប្រភព៖ asiancorrespondent

  • ចិន​បិទ​មិន​ឲ្យ​ឮ​សំឡេង​ Lady Gaga គ្រប់​ទីកន្លែង​ដោយ​សារ​តែ…已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:កំសាន្ត
Tags: