ប៉ូឡូញ ជា​ក្រុម​មួយ​ឡើង​ដល់​វគ្គ​​៨​ក្រុម​នៅ Euro 2016 យ៉ាង​ភ្ញាក់​ផ្អើល

ក្រុមជម្រើសជាតិប៉ូឡូញ បានឡើងលេង Euro ៣សម័យកាលនៅឆ្នាំ២០០៨, ២០១២ និង២០១៦ ប៉ុន្តែពួកគេបានបង្កើតកំណត់ត្រាដ៏អស្ចារ្យ អាចឡើងដល់វគ្គ៨ក្រុមចុងក្រោយ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ នៅឆ្នាំ២០១៦នេះ។

ប៉ូឡូញ ជា​ក្រុម​មួយ​ឡើង​ដល់​វគ្គ​​៨​ក្រុម​នៅ Euro 2016 យ៉ាង​ភ្ញាក់​ផ្អើលក្រុមជម្រើសជាតិប៉ូឡូញ

១. Euro 2008៖

ប៉ូឡូញ ជា​ក្រុម​មួយ​ឡើង​ដល់​វគ្គ​​៨​ក្រុម​នៅ Euro 2016 យ៉ាង​ភ្ញាក់​ផ្អើល

កាលឆ្នាំ២០០៨ ប៉ូឡូញបានឡើងលេងនៅ Euro ជាលើកដំបូងដែលពេលនោះស្ថិតនៅពូលជាមួយក្រុមក្រូអាត អាល្លឺម៉ង់ និងម្ចាស់ផ្ទះអូទ្រីស។ ឆ្លងកាត់៣ប្រកួតក្នុងពូល ប៉ូឡូញបានចាញ់អាល្លឺម៉ង់ ២-០, ស្មើអូទ្រីស ១-១ និងចាញ់ក្រូអាត ១-០។ ដូច្នេះសរុបមក ៣ប្រកួតបានតែ១ពិន្ទុ ស្ថិតនៅបាតតារាងគេ ធ្លាក់ត្រឹមវគ្គចែកពូល។

២. Euro 2012៖

ប៉ូឡូញ ជា​ក្រុម​មួយ​ឡើង​ដល់​វគ្គ​​៨​ក្រុម​នៅ Euro 2016 យ៉ាង​ភ្ញាក់​ផ្អើល

ឆ្នាំ២០១២ ប៉ូឡូញទទួលបានសិទ្ធិធ្វើជាសហម្ចាស់ផ្ទះ Euro ជាមួយប្រទេសអ៊ុយក្រែន និងស្ថិតនៅពូល A ជាមួយក្រុមសាធារណរដ្ឋឆេក ក្រិក និងរុស្សី។ ឆ្លងកាត់៣ប្រកួតក្នុងពូលស្មើក្រិក ១-១, ស្មើរុស្សី ១-១ និងចាញ់សាធារណរដ្ឋឆេក ១-០។ សរុបមក ៣ប្រកួត បានត្រឹម២ពិន្ទុ នៅបាតតារាង ធ្លាក់វគ្គចែកពូលជាលើកទី២។

៣. Euro 2016៖

ប៉ូឡូញ ជា​ក្រុម​មួយ​ឡើង​ដល់​វគ្គ​​៨​ក្រុម​នៅ Euro 2016 យ៉ាង​ភ្ញាក់​ផ្អើល

Euro 2016 នៅប្រទេសបារាំងឆ្នាំនេះ ប៉ូឡូញជាប់វគ្គជម្រុះឡើងមកលេងជាលើកទី៣ ដោយនៅពូល C ជាមួយក្រុមអាល្លឺម៉ង់ អៀរឡង់ខាងជើង និងអ៊ុយក្រែន។ ៣ប្រកួតក្នុងពូល ប៉ូឡូញបានយកឈ្នះអៀរឡង់ខាងជើង ១-០, ស្មើជាមួយក្រុមជើងឯក World Cup 2014 អាល្លឺម៉ង់ ០-០ និងឈ្នះអ៊ុយក្រែន ១-០ ទៀត។ សរុបមក ប្រកួតបាន៧ពិន្ទុ ស្ថិតនៅលេខ២ក្នុងពូល អាចឡើងទៅវគ្គ១៦ក្រុម។

នៅវគ្គ១៦ក្រុម ប៉ូឡូញបានបន្តឈ្នះស្វីស ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ បន្ទាប់ពីបញ្ចប់ម៉ោងបន្ថែម១៥នាទី២ដង ដោយលទ្ធផលស្មើគ្នា ១-១។

៤. អ្នកស៊ុតចូលទីច្រើនជាងគេនៅ Euro 2016 និងតារាល្បីរបស់ក្រុម៖

ខ្សែបម្រើស្លាបវ័យ៣០ឆ្នាំ Jakub Błaszczykowski របស់ក្លឹប Borussia Dortmund ស៊ុតឲ្យប៉ូឡូញច្រើនគ្រាប់ជាងគេ (២គ្រាប់) នៅ Euro 2016 នេះ ដោយគ្រាប់ដំបូងស៊ុតចូលអ៊ុយក្រែន កាលវគ្គសន្សំពិន្ទុក្នុងពូល និងគ្រាប់ទី២ ស៊ុតស្វីសនៅវគ្គ១៦ក្រុម។

ប៉ូឡូញ ជា​ក្រុម​មួយ​ឡើង​ដល់​វគ្គ​​៨​ក្រុម​នៅ Euro 2016 យ៉ាង​ភ្ញាក់​ផ្អើលខ្សែបម្រើ Jakub Błaszczykowski (លេខ១៦) ស៊ុតឲ្យប៉ូឡូញ២គ្រាប់នៅ Euro 2016

រីឯខ្សែប្រយុទ្ធឆ្នើម Robert Lewandowski របស់ក្លឹប Bayern Munich ដែលឈ្នះស្បែកជើងមាស អ្នកស៊ុតចូលទីច្រើនជាងគេនៅ Bundesliga (៣២ប្រកួត, ស៊ុត៣០គ្រាប់) រដូវកាល២០១៥-២០១៦កន្លងទៅនេះ នៅមិនទាន់រកគ្រាប់ឲ្យជម្រើសជាតិប៉ូឡូញ បាននៅឡើយទេ សម្រាប់ព្រឹត្តិការណ៍ Euro 2016 នេះ។

ប៉ូឡូញ ជា​ក្រុម​មួយ​ឡើង​ដល់​វគ្គ​​៨​ក្រុម​នៅ Euro 2016 យ៉ាង​ភ្ញាក់​ផ្អើលខ្សែប្រយុទ្ធឆ្នើម Robert Lewandowski នៅមិនទាន់រកគ្រាប់បាននៅ Euro 2016

ចំណែកឯវគ្គ៨ក្រុម Euro 2016 ប៉ូឡូញនឹងត្រូវប៉ះក្រុមព័រទុយហ្គាល់ នៅយប់ថ្ងៃសុក្រខាងមុខ វេលាម៉ោង០២:០០រំលងអាធ្រាត្រ។ ដូច្នេះចាំមើលថា ពួកគេអាចនឹងបង្កើតកំណត់ត្រាអស្ចារ្យទៀត បន្តឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានឬយ៉ាងណា៕

ប៉ូឡូញ ជា​ក្រុម​មួយ​ឡើង​ដល់​វគ្គ​​៨​ក្រុម​នៅ Euro 2016 យ៉ាង​ភ្ញាក់​ផ្អើល ប៉ូឡូញ ជា​ក្រុម​មួយ​ឡើង​ដល់​វគ្គ​​៨​ក្រុម​នៅ Euro 2016 យ៉ាង​ភ្ញាក់​ផ្អើលអ្នកគាំទ្រប៉ូឡូញ

ប្រភព៖ sabay

  • ប៉ូឡូញ ជា​ក្រុម​មួយ​ឡើង​ដល់​វគ្គ​​៨​ក្រុម​នៅ Euro 2016 យ៉ាង​ភ្ញាក់​ផ្អើល已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:កំសាន្ត
Tags: