បេ​ក្ខ​នារី​គ្រង​ឈុត​សត្វ​ក្របី និង​អង្ករ​ផ្កាម្លិះ ជាប់​ជា​បវរកញ្ញា​ថៃ​ Miss Grand Thailand 2016

សារព័ត៌មាន​ថៃ​ផ្សាយ​ថា តារា​ម៉ូ​ដែល​អាជីព​នាង Supaporn Fai Malisorn ពី​ក្រុង Songkhla ភាគ​ខាងត្បូង​ប្រទេស​ថៃ​បាន​គ្រង​មកុដ​បវរកញ្ញា​ថៃ ២០១៦ (Miss Grand Thailand 2016 ) ឈ្នះ​បេ​ក្ខ​នារី​៧៧​នាក់​ទៀត​ពី​៧៧ ខេត្ត​ផ្សេង​គ្នា ។

បេ​ក្ខ​នារី​តំណាង​ខេត្ត នីមួយ​ៗ​តម្រូវ​ឱ្យ​បង្ហាញ​ឈុត​សម្លៀក​បំពាក់​និមិត្តរូប​ប្រពៃណី​របស់​ខេត្ត​ខ្លួន​ដើម្បី​ទាក់ទាញ​សំឡេង​គាំទ្រ​ពី​គណៈកម្មការ និង​ទស្សនិកជន ។

នាង Supaporn Fai Malisorn វ័យ​២២​ឆ្នាំ​ពី​ខេត្ត Roi Et ទទួល​បាន​តំណែង​ប្រជាប្រិយភាព​ដោយ​មានការ​គាំទ្រ​ច្រើន​ជាងគេ​ក្នុង​ចំណោម​បេ​ក្ខ​នារី​ផ្សេង​ទៀត​ដោយ​នាង​ស្លៀកពាក់​សម្លៀក​បំពាក់​ឈុត​ជា​សត្វ​ក្របី និង​អង្ករ​ផ្កាម្លិះ​ដែល​ជា​និមិត្តរូប​ប្រចាំ​ខេត្ត​របស់​នាង ខណៈ​ក្របី​ជា​សត្វពាហនៈ​ជួយ​កសិករ​ក្នុង​ការ​ភ្ជួរ​រាស់​ដីស្រែ​ដែល​ជា​ការ​បកស្រាយ​មាន​អត្ថន័យ​បំផុត ។

ក្រៅពី​មកុដ​នាង Supaporn Fai Malisorn ទទួល​បាន​រង្វាន់​ច្រើន​ទៀត​ដូច​ជា ប្រាក់​ជិត​៣​ម៉ឺន​ដុល្លារ វីឡា រថយន្ត និង​អាហារូបករណ៍​សិក្សា​ថ្នាក់បណ្ឌិត​នៅ​សាកល​វិទ្យា​ល័យ Bangkok Thonburi University ។

ព្រឹត្តិការណ៍​ប្រកួត​បវរកញ្ញា​ថៃ ២០១៦ Miss Grand 2016 នេះ​គ្មាន​ជ័យ​លា​ភី​លេខ​២ លេខ​៣​ទេ តែ​បវរកញ្ញា​ស្រស់​សោភា​៤​នាក់ ទទួល​បាន​ពានរង្វាន់​ក្នុង​ការ​ប្រកួតប្រជែង​នោះ​រួម​មាន​បវរកញ្ញា Miss Ratchaburi, Miss Singburi, Miss Chonburi និង​បវរកញ្ញា Miss Petchburi ៕