Z11​ រាងឡូយ​ ​RAM​ ​6 GB​ ​តម្លៃ​ជាង​ ​៥០០ ​ដុល្លារ​

ZTE​ ​ទើប​បញ្ចេញ​ជា​ផ្លូវ​ការ​កំពូល​ស្មាតហ្វូនម៉ូដែល​ ​nubia Z11​ ​ដែល​មាន​រូបរាង​ ​ដ៏​ទាក់​ទាញ​ ​អម​ជាមួយ​សមត្ថភាព​ប្រតិបត្តិការ​លឿន​ ​។​

 

Z11​ រាងឡូយ​ ​RAM​ ​6 GB​ ​តម្លៃ​ជាង​ ​៥០០ ​ដុល្លារ​

 

Z11​ ​មាន​តួខ្លួន​ ​ផលិត​ពី​លោហធាតុ​ ​ហើយ​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​ ​កញ្ចក់​ប្រភេទ​ ​Gorilla Glass 3​ ​ទំហំ​ ​៥,៥អិញ​ ​ដែល​មាន​កម្រិត​រូបភាព​ ​1080p​ ​។​ ​

 

លើស​ពី​នេះ​ ​Z11​ ​ដំណើរ​ការ​ដោយ​បន្ទះ​ ​Chip​ ​ប្រភេទ​ ​Qualcomm’s Snapdragon 820​ ​ដែល​មាន​ ​RAM​ ​4GB​ ​សម្រាប់​ម៉ូដែល​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ​64GB​ ​និង​ ​RAM​ ​6GB​ ​សម្រាប់​ម៉ូដែល​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ​128GB​ ​ហើយ​ម៉ូដែល​ទាំង​ពី​នេះ​ក៏​មាន​រន្ធ​សម្រាប់​បន្ថែម​មេម៉ូរីកាត​ ​ប្រភេទ​ ​microSD​ ​ផង​ដែរ​ ​។

 

Z11​ រាងឡូយ​ ​RAM​ ​6 GB​ ​តម្លៃ​ជាង​ ​៥០០ ​ដុល្លារ​

 

ចំណុច​ពិសេស​របស់​ ​Z11​ ​គឺ​បំពាក់​នូវ​កាមេរ៉ា​របស់​ ​Sony​ ​ដែល​មាន​កម្រិត​ចាប់​រូបភាព​ ​១៦​មេហ្គាភិចសែល​ ​មុខងារ​ទប់​លំនឹង​រូបភាព​ ​aperture f/2.0​ ​ និង​កាមេរ៉ា​មុខ ៨ មេហ្គាភិចសែល aperture f/2.4​ ​។​

 

​ក្រៅ​ពី​នេះ​ ​Z11​ ​មាន​រន្ធ​ដាក់​ស៊ីម​ចំនួន​ ​២​ ​អម​ជា​មួយ​មុខងារ​សាក​ថ្ម​រហ័ស​ ​និង​មាន​ថ្ម​ទំហំ​ ​3000mAh​ ​ហើយ​ស្មាតហ្វូន​ម៉ូដែល​នេះ​ ​ត្រូវ​គេ​ដាក់​លក់​ក្នុង​តម្លៃ​ ​៣៧៥​ដុល្លារ​ ​សម្រាប់​ម៉ូដែល​ ​64GB​ ​និង​ ​៥២៦​ដុល្លារ​សម្រាប់​ម៉ូដែល​ ​128GB​ (តម្លៃបរទេស) ​៕​

 

អាន​បន្ត​ ​៖​ ​ ១ វិនាទី​មាន​អ្វី​កើត​ឡើង​ខ្លះ​​លើ​បណ្ដាញ​អ៊ីនធឺណិត?

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ gsmarena