ឆាកជីវិតជោគជ័យខ្លីៗរបស់លោកតាស្ថាបនិកហាងមាន់បំពង KFC

-អាយុ ៥ ឆ្នាំ ឪពុកស្លាប់ ។​-អាយុ ១៦ ឆ្នាំ ​បោះបង់ចោលការសិក្សា។​-អាយុ ១៧ ឆ្នាំ ​បាត់បង់ការងារចំនួនបួនដង។​-អាយុ ១៨ ឆ្នាំ រៀបការ។​-អាយុ ១៨ ឆ្នាំ ដល់ ២២ ឆ្នាំ ​គាត់បំពេញការងារជាអ្នកឆែកសំបុត្រលើរថភ្លើង ​ហើយបរាជ័យក្នុងការងារនេះទៀត។​-គាត់ចូលបម្រើយោធា​ ហើយបោះបង់ទៀត។​-គាត់ដាក់ពាក្យសុំចូលរៀនសាលាច្បាប់ហើយធ្លាក់ទៀត។​-គាត់ធ្វើជាភ្នាក់ងារធានារ៉ាប់រងជីវិត​ ហើយបរាជ័យទៀត។​-អាយុ ១៩ ឆ្នាំ គាត់ក្លាយខ្លួនជាឪពុក។​-អាយុ ២០ ឆ្នាំ ភរិយាគាត់ចាកចោលគាត់ ​ហើយយកកូនទៅជាមួយទៀត។​-គាត់ក្លាយជាចុងភៅ ​និងលាងចាននៅហាងកាហ្វេតូចមួយ។-គាត់ប៉ុនប៉ងជំរិតយកកូនពីភរិយាមកវិញតែមិនបានសម្រេច​ ហើយចុងបញ្ចប់អាចលួងលោមភរិយារបស់គាត់ឲ្យត្រលប់មកផ្ទះវិញ។​-អាយុ ៦៥ ឆ្នាំ គាត់ចូលនិវត្តន៍។​-ថ្ងៃទី១នៃថ្ងៃចូលនិវត្តន៍ ​គាត់ទទួលបានប្រាក់ចូលនិវត្តន៍ពីរដ្ឋាភិបាលចំនួន ​១០៥ ដុល្លារ។​-គាត់មានអារម្មណ៍ថារដ្ឋាភិបាលកំពុងប្រាប់គាត់ថា៖​ គាត់គ្មានលទ្ធភាពសូម្បីតែចិញ្ចឹមខ្លួនឯង។​​-គាត់សំរេចចិត្តសម្លាប់ខ្លួនឯង​ គិតថាជីវិតគ្មានន័យនឹងរស់នៅនោះទេ​ ដោយខ្លួនបរាជ័យច្រើនលើកច្រើនសារពេកហើយក្នុងជីវិត។​-គាត់អង្គុយក្រោមដើមឈើសរសេរបណ្ដាំមរតក​ តែបែរជាសរសេរអំពីអ្វីដែលគាត់គួរអាចសម្រេចឱ្យបានក្នុងជីវិតគាត់ទៅវិញ។​-គាត់បានភ្ញាក់ខ្លួនថា​ មានរឿងច្រើនណាស់ដែលគាត់ពុំទាន់បានធ្វើ។​-មានរឿងមួយគាត់ពូកែជាងអ្នកណាៗទាំងអស់ដែលគាត់ស្គាល់ ។ រឿងនោះគឺការធ្វើម្ហូប។​-ដូច្នេះ គាត់ក៏ខ្ចីលុយ ៨៧ ​ដុល្លារ មុនថ្ងៃបើកសែករបស់គាត់ ដើម្បីទិញ​ និងបំពងមាន់ដោយប្រើរូបមន្តចម្អិនម្ហូបផ្ទាល់ខ្លួនរបស់គាត់ ។​ ហើយគាត់ដើរយកមាន់បំពងរបស់គាត់ទៅលក់តាមផ្ទះ ​ពីផ្ទះមួយទៅផ្ទះមួយ ក្នុងរដ្ឋ Kentucky​ សហរដ្ឋអាមេរិក។​
*ចូរចងចាំថាកាលអាយុ ៦៥ ឆ្នាំ​ គាត់រៀបតែនឹងធ្វើអត្តឃាត។ ​តែនៅអាយុ ៨៨ ឆ្នាំ ​លោក ខូណល ស៊ែនដឺរស៍ (Colonel Sanders)​ ស្ថាបនិកក្រុមហ៊ុន KFC (Kentucky Fried Chicken)​ គឺជាមហាសេដ្ឋីដែលមានលុយរាប់ពាន់លានដុល្លារ។​*អត្ថន័យអប់រំ៖ ឥរិយាបថ!​ គ្មានទេពាក្យថាយឺតក្នុងការចាប់ផ្ដើមសារជាថ្មី ។​ សំខាន់បំផុតគឺថាអ្វីៗទាំងអស់អាស្រ័យលើឥរិយាបថរបស់អ្នក។ កុំបោះបង់មិនថាមានឧបសគ្គធំប៉ុណ្ណានោះទេ ។ ​អ្នកអាចសម្រេចជោគជ័យ មិនថាចាស់ប៉ុណ្ណា​ ពិបាកប៉ុណ្ណានោះទេ ។ ចាប់ផ្ដើមឥឡូវនេះ ​ធ្វើការផ្លាស់​ប្ដូរ ។ ឧបសគ្គកាន់តែធំ ជោគជ័យកាន់តែសម្បើម ។ ​ទោះអាយុចាស់ប៉ុណ្ណាក៏អ្នកនៅតែអាចមានក្ដីសុបិន្តបានដែរ ៕​

ឆាកជីវិតជោគជ័យខ្លីៗរបស់លោកតាស្ថាបនិកហាងមាន់បំពង KFCដោយ៖ ឈូក ស
ប្រភព៖ Reuter