ត្រឹម​មេការ​មើល​ចម្ការ​ម្រេច​មាន​កាំភ្លើងខ្លី​ភ្ជង់​គំរាម​ប្អូន​ធម៌​គេច​មិន​រួច​ពី​គុក

ត្រឹម​មេការ​មើល​ចម្ការ​ម្រេច​មាន​កាំភ្លើងខ្លី​ភ្ជង់​គំរាម​ប្អូន​ធម៌​គេច​មិន​រួច​ពី​គុក



ភ្នំពេញ​ ៖ ​​ជនសង្ស័យ​ម្នាក់​ឈ្មោះ​សួន រ៉ា​ស៊ី ​ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជា​មេការ​មើល​ចម្ការ​ម្រេច​ និង​មាន​ស្រុកកំណើត​ភូមិ​អន្ទង់ស ឃុំ​ពងទឹក​ ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កំពត ​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​​ចាក់​អង្រែ​ក្រោម​ចាប់​ខ្លួន ខណៈ​ពេល​ដែល​រូបគេ​ប្រើប្រាស់​កាំភ្លើងខ្លី​គ្មាន​លិខិត​អនុញ្ញាត​​​គំរាម​សម្លាប់​ប្អូន​ធម៌។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៧​ ខែ​មិថុនា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ផ្ទះ​លេខ​៨៧​ភូមិ​ទួល​រកា​១​ សង្កាត់​ចាក់​អង្រែ​ក្រោម ​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ។

ប្រភព​ពី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​នៅ​ មុន​ពេល​ហេតុការណ៍​នេះ​កើតឡើង​ ជន​សង្ស័យ​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​កំពត​មក​ផ្ទះ​ថៅកែ​ឈ្មោះ​គង់​ ហ៊ុន​ធា​រឹទ្ធ​ នៅ​ចំណុច​កើតហេតុ​ ក៏​ស្រាប់តែ​មាន​ទំនាស់​ជាមួយ​ប្អូន​​ធម៌​ឈ្មោះ​ឈន ម៉ា​រ៉ា​ឌី​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ ជា​សិស្ស​ស្នាក់​ចំណុច​កើតហេតុ​ រួច​មាន​ការ​ប្រតាយប្រតប់​គ្នា​ឈាន​ដល់​ការ​ដក​កាំភ្លើងខ្លី​ភ្ជង់​ទៅ​ប្អូន​​ធម៌ ​ទើប​ប៉ូលិស​ចាប់ខ្លួន​តែម្តង។

កាំភ្លើងខ្លី​របស់​ជនល្មើស​ម៉ាក​ឡុ​ក​លេខ​០០០៥០៧២៣៦។ ប៉ូលិស​ឆ្ងល់​ថា​មុខរបរ​ជា​មេការ​មើល​ចម្ការ​ម្រេច​ហើយ​មាន​កាំភ្លើងខ្លី​ពិតជា​ឡូយ​ផស់​គេ​មែន៕

ត្រឹម​មេការ​មើល​ចម្ការ​ម្រេច​មាន​កាំភ្លើងខ្លី​ភ្ជង់​គំរាម​ប្អូន​ធម៌​គេច​មិន​រួច​ពី​គុក