ផ្ទះកម្ពស់ពីរជាន់ បោះពុម្ភដោយម៉ាស៊ីន 3D ពិតជាឡូយអស្ចារ្យមែន! (មានវីដេអូ)

ចិន៖ បច្ចុប្បន្នគេសង្កេតឃើញ សន្ទុះនៃបច្ចេកវិទ្យាហាក់បីដូចជា មានភាពជឿនលឿនគួរឲ្យកត់សម្គាល់ ហើយបើក្រឡេកទៅមើលឯប្រទេសចិនឯណោះវិញ ក្រុមហ៊ុនចិនមួយ កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ក្រោយពីបានបង្ហាញផ្ទះគំរូមួយប្រភេទ ដែលធ្វើឡើង ឬបោះពុម្ភឡើងដោយម៉ាស៊ីនព្រីន 3D។

បើតាមប្រភព បានឲ្យដឹងថា ក្រុមហ៊ុនសំណង់មួយនៅក្នុងប្រទេសចិន បានបង្ហាញពីផ្ទះវីឡាមួយដ៏ស្រស់ស្អាត ដែលធ្វើឡើងទាំងស្រុងដោយ ប្រើប្រាស់នូវម៉ាស៊ីន 3D ទំនើប ក្នុងរយៈពេលខ្លីមួយ ត្រឹមតែ១ខែជាងតែប៉ុណ្ណោះ។

ទាក់ទងជាមួយនឹងការសាងសង់នេះដែរ ត្រូវបានចូលរួមដោយក្រុមអ្នកជំនាញ ផ្នែកបច្ចេកទេសស្ថាបត្យកម្ម ក្នុងការបង្កើត និងលេចចេញជារូបរាង ពុម្ពនៃអគារនេះឡើង ព្រោះថា ផ្ទះវីឡាដ៏ធំនេះត្រូវបានបោះពុម្ព ដោយការផ្គុំគ្នាឡើងដោយបំណែក ជាច្រើនផ្នែកដែលមាន លេខខ្នាតត្រឹមត្រូវ។

ប្រភពបន្តថា ផ្ទះវីឡា 3D ដែលមានកម្ពស់២ជាន់នេះ មានទំហំ ៣៩៩ ម៉ែត្រការ៉េ ហើយក្រុមហ៊ុនបានអះអាងថា ជញ្ជាំងមានកម្រាស់ ២,៤ម៉ែត្រ ដែលជាន់នីមួយៗនៃផ្ទះមានកម្ពស់ ២,៧ម៉ែត្រផងដែរ ដែលការសាងសង់នេះ គឺស្ថិតនៅក្នុងតំបន់ Tongzhou ទីក្រុង ប៉េងកាំង ប្រទេសចិន ដែលគម្រោងនេះត្រូវបានបញ្ចប់ ដោយទទួលបានបានជោគជ័យ ចំណាយរយៈពេល ក្នុងការសាងសង់ត្រឹមតែ ៤៥ថ្ងៃតែប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរ ដំណើរការនៃការសាងសង់អគារនេះឡើង តាំងពីចាប់ផ្តើមរហូតដល់បញ្ចប់ការសាងសង់ គឺមិនត្រូវការកម្លាំងពលកម្មច្រើននោះទេ ពោលគឺម៉ាស៊ីនព្រីន 3Dនេះ ធ្វើការដោយស្វ័យប្រវត្តិខ្លួនឯងតែម្តង។

គួរបញ្ជាក់ដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់នូវបច្ចេកវិទ្យា 3D ក្នុងវិស័យសំណង់ បានកើនឡើងគួរឲ្យកត់សម្គាល់ ដែលវាជាផ្នែកមួយ ក្នុងការជួយកាត់បន្ថយការចំណាយខ្ពស់ ក្នុងការសាងសង់។ ហើយដោយឡែក សម្រាប់របាយការណ៍ឆ្នាំមុននេះ ក្រុមហ៊ុននៅក្នុងប្រទេសចិន បានចាប់ផ្តើមសាងសង់ផ្ទះ ឬបោះពុម្ពផ្ទះ ដែលប្រើប្រាស់នូវបច្ចេកវិទ្យា 3D នេះជាច្រើនផងដែរ ៕

ទស្សនាវីដេអូខាងក្រោមនេះ ទាក់ទងទៅនឹងរបៀបនៃការបោះពុម្ពផ្ទះបែប 3D ៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់នោះ មានឈ្មោះថាXiao YongSheng អាយុ៥៨ឆ្នាំ ជាអ្នក ស្រុក នៅលើកោះ Lingshan ហើយគាត់ តែងតែ ទៅប្រមូល រាប់លានសំបកខ្យង ពីកោះនេះ ដើម្បីយកមកតុបតែង នៅក្នុងផ្ទះរបស់គាត់។

ជាមួយគ្នានោះដែរ សំបកខ្យងដែលធំជាងគេមួយ ក្នុងចំណោមសំបកជាច្រើន គឺមានទម្ងន់៤គីឡូក្រាម ហើយសំបកដែលតូចជាងគេ គឺមាន ប្រវែង ត្រឹមតែ ៣មីលីម៉ែត្រ តែប៉ុណ្ណោះ។ ជាពិសេសនោះ គាត់បានយក សំបកផ្សេងៗទៀត ទៅធ្វើ ជារបស់របរប្រើប្រាស់ និងគ្រឿង លម្អខ្លួនផងដែរ។

យ៉ាងណាមិញ ក្នុងពេលបច្ចុប្បន្ននេះ ផ្ទះដែលពោរពេញ ដោយសំបកខ្យងនេះ ត្រូវបានក្លាយជាសារមន្ទីរ ដើម្បីជាប្រវត្តិសាស្រ្ត សម្រាប់កោះនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត