ថ្នាក់ដឹកនាំ​CNRP កំពុង​ជួបប្រជុំគ្នា​នៅ​ហ្វីលីពីន​ និពន្ធដោយ : ថ្មីៗ       June-29-2016, 9:31 am         98

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ថ្នាក់ដឹកនាំ​CNRP កំពុង​ជួបប្រជុំគ្នា​នៅ​ហ្វីលីពីន​រូបភាពពីហ្វេសប៊ុក ឯកឧត្តម សម រង្ស៊ី​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រីជាន់ខ្ពស់​បក្ស​មួយចំនួន កំពុង​ជួបប្រជុំគ្នា នៅ​ក្រុង​ម៉ា​នី​ឡា ប្រទេស​ហ្វីលីពីន​។​

​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ដែល​រួមមានលោក ប៉ុល ហំ​ម​, លោក យឹម សុវណ្ណ​, លោក អ៊ូ ច័ន្ទ​ឫទ្ធិ​, លោក​អេង ឆៃអ៊ាង និង​លោកស្រី មូ សុខ​ហួរ​ផង បាន​ចាក​ចេញពី​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែមិថុនា ទៅ​ជួប​ឯកឧត្តម សម រង្ស៊ី នៅ​ទីនោះ​។​

​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ប្រធាន​គណៈកម្មាធិការ​វិន័យ​គណបក្ស ធ្លាប់​បញ្ជាក់ថា ការ​ស្កា​ត់ទៅ​ជួប​ប្រធាន​របស់ខ្លួន​ក្នុង​កាលៈទេសៈ​នេះ គឺ​ដើម្បី​ពិភាក្សា​ពី​កិច្ចការ​នយោបាយ​នាពេល​បច្ចុប្បន្ន​។​

លោក យ៉ែម បុញ្ញឫទ្ធិ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗថា ​ក្រោយពី​បញ្ចប់​ជំនួប​ជាមួយ​ឯកឧត្តម សម រង្ស៊ី ប្រតិភូ​ទាំងនោះ​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​៣០ ខែមិថុនា​។ បន្ទាប់មក គណបក្សប្រឆាំង​មួយ​នេះ នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​តែម្តង នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៦​៕