​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ Hun Sen Cup ល្ងាច​នេះ​ក្រុម​ណា​ខ្លះ​​ឡើង​​​​វគ្គ​បន្ត?

​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់ Hun Sen Cup 2016​ បាន​​ឈាន​ដល់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ហើយ ​​​​​​​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​​មិថុនា ឆ្នាំ​២០១៦ ​នា​ម៉ោង ៣:៣០​ជា​ការ​ជួប​គ្នា​រវាង ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​​ភ្នំពេញ​ក្រោន ខណៈ​ក្រសួង​ការពារ​ជាតិ​ជួប​​​ស៊ីម៉ាក់​វេលា​ម៉ោង ៦:០០​​ ​នៅ​​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ទាំង​ពីរ​គូ ព្រម​ទាំង​ផ្សាយ​ផ្ទាល់​តាម​រយៈ​​ទូរទស្សន៍​ BTV ។ ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា​ថា​ ​តើ​ក្រុម​ណា​ខ្លះ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ដណ្ដើម​ជើង​ឯក​​ឆ្នាំ​​នេះ​​​?

 

​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ Hun Sen Cup ល្ងាច​នេះ​ក្រុម​ណា​ខ្លះ​​ឡើង​​​​វគ្គ​បន្ត?

​​​

 

សម្រាប់​ក្រុម​​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​​លោក សំ វ៉ាន់​ដេត​ ជា​គ្រូ​បង្វឹក​​ធ្លាប់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រុម​លោក​មាន​ជំនឿ​ចិត្ត​ខ្ពស់​មែន​ទែន​ ក្នុង​ការ​ទម្លាក់​ភ្នំពេញ​ក្រោន​​ល្ងាច​នេះ។ ​ប៉ុន្តែ​​ភាព​ទុក​ចិត្ត​របស់​លោក​​មិន​បាន ១០០​%​ពេញ​ឡើយ ។


​លោក​បន្ថែម​ថា ​​ភាគ​ច្រើន​រាល់​ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច ​​ក្រុម​លោក​តែង​​តែ​ឈ្នះ​ភ្នំពេញ​ក្រោន។ ​​បរាជ័យ​ក្រោម​ថ្វី​ជើង​ភ្នំពេញ​ក្រោន ​ក្នុង​ពាន​រង្វាន់​​លីគ​​​មិន​ដូច​គ្នា​​​ នឹង​ការ​ប្រកួត​ល្ងាច​នេះ​​នោះ​ទេ​ ​លោក​ជឿ​ថា​ល្ងាច​នេះ​ក្រុម​លោក​ នឹង​អាច​ធ្វើ​បាន​ល្អ​។

 ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ Hun Sen Cup ល្ងាច​នេះ​ក្រុម​ណា​ខ្លះ​​ឡើង​​​​វគ្គ​បន្ត?ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​

 

​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ចាញ់​​ភ្នំពេញ​ក្រោន​​​ចំនួន​ ៣​​​លើក ​​សម្រាប់​ការ​ប្រកួត​ជួប​គ្នា​​​បី​លើក​ចុង​ក្រោយ​ក្នុង​ការ​​លីគ​កំពូល​កម្ពុជា​។​ ប៉ុន្តែ​ក្រុម​របស់​លោក​ សំ វ៉ាន់​ដេត ​ធ្លាប់​បាន​បំបាក់​ភ្នំពេញ​ក្រោន ៤-១​ កាល​ពី​ឆ្នាំ​២០១៥ ​​ក្នុង​ពាន​រង្វាន់​សម្ដេច​នា​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ។

​​​​​ចំណែក​​​​ការ​ប្រកួត​រវាង​​ស៊ីម៉ាក់ និង​ទ័ព​ក៏​ប្រហែល​ជា​ ​នឹង​​ធ្វើ​ឲ្យ​​​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ផង​ដែរ​។ លោក កែវ សារិន គ្រូ​ជំនួយ​ក្លឹប​ស៊ីម៉ាក់​​ក៏​បាន​លើក​ឡើង​កាល​ពី​ពេល​កន្លង​ទៅ​ដែរ​ថា ​ការ​ជួប​ទ័ព​ល្ងាច​នេះ​ក្រុម​លោក​មិន​ទប់​ឡើយ គឺ​លេង​បែប​សម្រុក​​ទៅ​វិញ​។

 

​បើ​ងាក​ទៅ​មើល​ប្រវត្តិ​ជួប​គ្នា​រវាង​​ស៊ីម៉ាក់ និង​ក្រសួង​ការ​ពារ​ជាតិ​​ ក្រុម​ទាំង​ពីរ​ធ្លាប់​​ប៉ះ​គ្នា​ចំនួន ៣​លើក​រួច​មក​ហើយ​ក្នុង​នោះ​ទ័ព​​ឈ្នះ​​​ពីរ​លើក និង​​ស៊ីម៉ាក់​ឈ្នះ​ម្ដង។ ​ចំពោះ​ល្ងាច​នេះ​វិញ​តើ​ទ័ព​អាច​​យក​​ឈ្នះ​​ស៊ីម៉ាក់​បាន​អត់​?

 

​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ Hun Sen Cup ល្ងាច​នេះ​ក្រុម​ណា​ខ្លះ​​ឡើង​​​​វគ្គ​បន្ត?ក្រុម​ក្រសួងការពារ​ជាតិ​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​