អាហ្សង់ទីន ​​ធ្វើ​រូប​​សំណាក​ Messi និង​បន្ត​ស្នើ​កុំ​ឲ្យ​ចូល​និវត្តន៍

ចៅហ្វាយ​ក្រុង​​ Buenos Aires​ ​ប្រទេស​អាហ្សង់ទីន​ លោក​ Horacio Rodriguez Larreta ​បាន​​​សម្ពោធ​រូប​​សំណាក​ Lionel Messi កាល​ពី​អង្គារ​ម្សិល​មិញ ដើម្បី​​បន្ត​លួងលោម​តារា​ឆ្នើម​ក្រុម​ FC Barcelona រូប​នេះ​ កុំ​ទាន់​ចូល​និវត្តន៍​ពី​ក្រុម​​ជម្រើស​ជាតិ។

 

អាហ្សង់ទីន ​​ធ្វើ​រូប​​សំណាក​ Messi និង​បន្ត​ស្នើ​កុំ​ឲ្យ​ចូល​និវត្តន៍

Lionel Messi ប្រធាន​ក្រុម​អាហ្សង់ទីន

 

Messi ​បាន​ប្រកាស​ចូល​និវត្តន៍​យ៉ាង​ភ្ញាក់​ផ្អើល​មួយ បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ចាញ់​ឈីលី​ នៅ​ Copa America 2016 ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្តី ៤-២ ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ​ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ទាត់​​បាល់​បើក​ឆាក​មុន​គេ​មិន​បាន​សម្រេច។

 

ក្រោយ​ឭ​ដំណឹង​នេះ​ លោក​ប្រធានាធិបតី​អាហ្សង់ទីន Mauricio Macri បាន​ហៅ​ទូរស័ព្ទ​ដោយ​ផ្ទាល់​ទៅ​ Messi ហើយ​ស្នើ​ឲ្យ​រូប​គេ​បន្ត​លេង​ឲ្យ​ជម្រើស​ជាតិ​តទៅ​ទៀត ​ខណៈ​ដែល​វីរបុរស​អាហ្សង់ទីន​ Diego Maradona ​អ្នក​សិល្បៈ អ្នក​នយោបាយ ​និង​ប្រជាជន​អាហ្សង់ទីន​ទាំង​អស់​ ក៏​ស្នើ​ឲ្យ​រូប​គេ​បន្ត​លេង​ឲ្យ​ជម្រើស​ជាតិ​ទៀត​ផង​ដែរ។

 

អាហ្សង់ទីន ​​ធ្វើ​រូប​​សំណាក​ Messi និង​បន្ត​ស្នើ​កុំ​ឲ្យ​ចូល​និវត្តន៍

ចៅហ្វាយ​ក្រុង​​ Buenos Aires លោក​ Rodriguez Larreta (កណ្តាល, កំពុង​និយាយ)

 

យ៉ាងណាមិញ ម្សិល​មិញ​​​ចៅហ្វាយ​ក្រុង​​លោក​ Rodriguez Larreta ​និង​តារា​ World Cup ​ដែល​ជួយ​ឲ្យ​អាហ្សង់ទីន​លើក​ពាន​ឆ្នាំ១៩៨៦​ មួយ​ចំនួន​ ​​​បាន​​​ទៅ​សម្ពោធ​រូប​សំណាក​ Messi នៅ​ក្នុង​ទីក្រុង​ដ៏​ល្បី​របស់​អាហ្សង់ទីន​ Buenos Aires ​និង​បាន​ថត​រូប​បង្ហោះ​ជាមួយ​នឹង​សារ​ថា “កុំ​ចាក​ចេញ​ Messi”៕

 

អាហ្សង់ទីន ​​ធ្វើ​រូប​​សំណាក​ Messi និង​បន្ត​ស្នើ​កុំ​ឲ្យ​ចូល​និវត្តន៍

 

អាហ្សង់ទីន ​​ធ្វើ​រូប​​សំណាក​ Messi និង​បន្ត​ស្នើ​កុំ​ឲ្យ​ចូល​និវត្តន៍

 

អាហ្សង់ទីន ​​ធ្វើ​រូប​​សំណាក​ Messi និង​បន្ត​ស្នើ​កុំ​ឲ្យ​ចូល​និវត្តន៍

 

អាហ្សង់ទីន ​​ធ្វើ​រូប​​សំណាក​ Messi និង​បន្ត​ស្នើ​កុំ​ឲ្យ​ចូល​និវត្តន៍

 

អាហ្សង់ទីន ​​ធ្វើ​រូប​​សំណាក​ Messi និង​បន្ត​ស្នើ​កុំ​ឲ្យ​ចូល​និវត្តន៍

 

អាហ្សង់ទីន ​​ធ្វើ​រូប​​សំណាក​ Messi និង​បន្ត​ស្នើ​កុំ​ឲ្យ​ចូល​និវត្តន៍

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail