Rock Music សម្ពោធ​ជា​ផ្លូវ​ការ​ល្ងាច​មិញ

ទី​បំផុត​ទៅ Rock Music បាន​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ល្ងាច​មិញ​នេះ ដោយ​មាន​ការ​ចូលរួម​ពី​តារា​ចម្រៀង​ជាតិ និង​អន្តរជាតិ​ដែល​កំពុង​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​មួយ​នេះ ព្រម​ទាំង​ពាក់ព័ន្ធ​នឹង​វិស័យ​សិល្បៈ​មួយ​ចំនួន។

Rock Music សម្ពោធ​ជា​ផ្លូវ​ការ​ល្ងាច​មិញលោក Raindy នាយកទីផ្សារ Rock

លោក Raindy នាយក​ទីផ្សារ​បាន​និយាយ​ថា មាន​តារា​ចម្រៀង​មក​ពី ៤ ប្រទេស​ផ្សេង​គ្នា​ចូលរួម​ជាមួយ Rock Music ក្នុង​ដំណើរ​ការ​ផលិត​បទ​ចម្រៀង Original Song រួម​មាន​ប្រទេស​កម្ពុជា អាហ្វ្រិក, អាមេរិក និង​កូរ៉េ​ជា​ដើម។ ទោះ​បី​ជា​មាន​តារា​ចម្រៀង​មក​ពី​ប្រទេស​ផ្សេង​គ្នា​ពិត​មែន ប៉ុន្តែ​ការ​ផលិត​បទ​ចម្រៀង​នៅ​តែ​រក្សា​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ​ដដែល ដើម្បី​ឱ្យ​បរទេស​ទទួល​ស្គាល់​ថា ប្រទេស​កម្ពុជា​ក៏​មាន​សមត្ថភាព​ផលិត​បទ​ចម្រៀង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដែរ។

“យើង​មិន​តម្រូវ​ឱ្យ​ពួក​គាត់​ច្រៀង​រួម​គ្នា​ទេ ប៉ុន្តែ​យើង​ផ្ដោត​លើ​ទីផ្សារ​វិញ តារា​ទាំង​អស់​មាន​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ដូច​គ្នា ហើយ​ការណ៍​គាត់​មាន​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ហ្នឹង គឺ​ជា Original Song ដែល​យើង​ផលិត”។ លោក​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ល្ងាច​មិញ។ នាយក​ទីផ្សារ​ខាង​លើ​បន្ត​ថា មាន​ផល​លំបាក​មួយ​ចំនួន​ក្នុង​ការ​សម្របសម្រួល​ដំណើរ​ការ​ផលិត ដោយ​សារ​តារា​ចម្រៀង​មក​ពី​ប្រទេស​ផ្សេង​គ្នា មាន​វប្បធម៌​ផ្សេង​គ្នា។

ក្នុង​នាម​ប្រធាន​ទីផ្សារ Raindy បាន​បង្ហាញ​ក្ដី​រំពឹង​ខ្ពស់​ចំពោះ​ដំណើរ​ការ​ផលិត​បទ​ចម្រៀង​របស់ Rock Music ដោយ​សំអាង​លើ​ដៃ​គូ​ពាណិជ្ជកម្ម​គ្រប់គ្រាន់ និង​សំអាង​លើ​ផលិតករ​បទ​ចម្រៀង​មក​ពី ៤ ប្រទេស​ខាង​លើ​ផង​ដែរ៕

អត្ថបទ៖ សំ ជំនាញ