មួយ​សន្លឹក​ពី អេ​ដា មិន​ចាញ់​តារា​បរទេស​!

6 Videos


អេដា ក៏ជាតារាចម្រៀងល្បីឈ្មោះមួយរូប រួមជានាយ ក្តិប កាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែចាប់តាំងពីរៀបការរួច អេដា មិនសូវលេចមុខខ្លាំងដូចមុនទេ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមនាំអារម្មណ៍ទស្សនិកជនមើលរូបមួយសន្លឹកនេះពី អេតា តើយល់យ៉ាងណាដែរ ? ។

P9

តាមរយៈរូបភាពមួយសន្លឹកនេះ អេដា ពិតជាស្រស់ស្អាត និង សិចស៊ីគួរឲ្យទាក់ទាញមែន មិនចាញ់តារាបរទេសនោះទេ ។ ថ្មីៗនេះមានតារាស្រីខ្មែរមួយចំនួន ដែលមានស្វាមីបរទេសចូលចិត្តបញ្ចេញរូបភាពហែលទឹករបស់ខ្លួនខ្លាំងណាស់ ដោយពួកគេមិនខ្លាចរងនូវការរិះគន់នោះទេ ។

មួយ​សន្លឹក​ពី អេ​ដា មិន​ចាញ់​តារា​បរទេស​!

នេះមិនមែនជាលើកទីមួយនោះទេដែល អេដា ស្លៀកពាក់ឈុតហែលទឹកនោះ គ្រាន់តែពេលដែលស្លៀកឈុតនេះ នាងមិនបង្ហាញជាសាធារណៈ ឬ ថតបង្ហាញឲ្យគេឯងឃើញប៉ុណ្ណោះ។ មួយរយៈពេលនេះ អេដា កាន់តែល្បីល្បាញបន្ទាប់ពីនាងបានចេញបទចម្រៀង Original Song មួយបទដែលមានចំណងជើងថា «នៅទីនេះកំពុងមានមនុស្សខូចចិត្ត» គ្រាន់តែបទចម្រៀងនេះចេញភ្លាម ទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ហួសពីការរំពឹងទុក។ អេដា ត្រៀមនឹងចេញបទចម្រៀងមិនចម្លងបរទេសជាច្រើនបទជាបន្តបន្ទាប់ទៀត៕ អាលីណា

មួយ​សន្លឹក​ពី អេ​ដា មិន​ចាញ់​តារា​បរទេស​!
មួយ​សន្លឹក​ពី អេ​ដា មិន​ចាញ់​តារា​បរទេស​!
មួយ​សន្លឹក​ពី អេ​ដា មិន​ចាញ់​តារា​បរទេស​!

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត