Khloé Kardashian ចង់​ស្នើសុំ​ដីកាហាមឃាត់​ការគំរាមកំហែង​ពី​ប្តី​

6 Videos


តាមការរាយការណ៍ក្នុងពេលថ្មីៗនេះបានឱ្យដឹងថា នាង Khloé Kardashian ចង់ស្នើឱ្យតុលាការចេញដីកាហាមឃាត់ទង្វើគំរាមរបស់ស្វាមីរបស់នាង គឺលោក Lamar Odom ។

P9

នាង Khloé បង្ហើបថា «ប្តីរបស់នាងពិតជាវង្វេងហើយ បែរជាស្រែកហៅឈ្មោះរបស់នាងទាំងកណ្តាលថ្ងៃ ចោទថានាងក្បត់ពាក្យសន្យានៅពេលគាត់ស្លាប់ ។ ស្វាមីរបស់នាងព្យាយាមរំខាននាងច្រើនករណី ដោយផ្ញើសារ និង ប្រើពាក្យពេចន៍គ្មានក្បាលគ្មានកន្ទុយ ដូចមនុស្សស្រវឹងរហូតធ្វើឱ្យនាងខ្លាច» ។

ហេតុនេះហើយទើបនាង Khloé ចង់ស្នើសុំដីកាហាមឃាត់ ហើយនាងក៏នឹងកំពុងរៀបចំបែបបទលែងលះប្តីរបស់នាងដែរ។ មិត្តភក្តិរបស់ Odom បានប្រាប់ថា នាង Khloé គឺជាប្រភពចំណូលតែមួយគត់របស់ Odom ហើយគាត់ប្រហែលជាធ្លាក់ខ្លួនសេពថ្នាំញៀនទៀតហើយ ប្រសិនបើនាងលែងលះគាត់នោះ ៕

                                                                                                     លក្ខិណា