អាណិត​ចាស់​ជើង​យូរ

តាំង​តែ​ពី​រឿងអាស្រូវ​ផ្លូវភេទ​ផ្ទុះ​ឡើង​...​រឿង​តូច​សោះ​ក្លាយជា​ដំបៅ​មហារីក​...​ដោះស្រាយ​ជាមួយ​ដៃគូ​ប្រឆាំង​មិន​បាន​ដូច​បំណង​...​លោកតា កឹ​ម សុខា បាន​ចូល​ម្លប់​...​ចូល​លែង​ចេញ​ជាង​មួយ​ខែ​មក​ហើយ​...​។

ដំបូង​រឿង​ដែល​មិន​គួរ​អាណិត​សោះ​...​ក្លាយជា​រឿង​អាណិត​...​មិន​ពេញចិត្ត មិន​គួរ​ឱ្យ​ស្រឡាញ់​រាប់អាន​ទេ​...​តែ​គួរ​ឱ្យ​អាណិត​...​និង​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាង​មេ​ធំ​របស់​គាត់ ។

ក្លាយ​ពី​ជន​សកម្ម​សព្វបែបយ៉ាង​ខាង​ដើរហើរ​...​ត្រេ​ច​ចរ​ទាំង​ក្នុង​ប្រទេស​ធ្លាយ​ទៅ​ក្រៅប្រទេស​ប្រចាំខែ​...​ជា​អ្នក​ពូកែ​វោហា​...​សរសើរ​ក៏​ពូកែ​...​ចាក់រុក ឆ្កិះ​ឆ្កៀល បំបែកបំបាក់​កាន់តែ​ពូកែ​...​មួលបង្កាច់​បង្ខូច​ក៏​ពូកែ​...​ផ្អែមល្ហែម​ត្រជាក់​ក៏​ពូកែ​...​បើ​និយាយ​ពី​រឿង​ខ្សឹប​អូន​បង​កាន់តែ​ពូកែ​ទៀត !

ស្តាយ​ណាស់​...​មិន​គួរ​អ្នក​ពូកែ​សព្វ ពូកែ​គ្រប់​ត្រូវ​គេ​ចាប់បង្ខំ​រត់​ចូល​ម្លប់​បែប​នេះ​ឡើយ​...

មាន​មតិ​ខ្លះ​ដៀមដាម​ថា​...​ក្នុង​សាច់ញាតិ​គាត់​សប្បាយចិត្ត​វិញ​ទេ បាន​នៅ​សម្ងំ​មួយ​កន្លែង​...​បើ​ហ៊ាន​ចេញ​ក្រៅ​ដោយ​សេរី​...​មិនដឹង​ស្នេហ៍​អូន​បង​ភ្លូក​ទឹក ភ្លូក​ដី ក្រឡាប់​ផែនដី​យ៉ាងណា​ទេ​...​ព្រោះ​គាត់​ឆ្វាក់​ណាស់ សូ​ម្បី​ស្រី​មុំ​ក៏​ប្រចណ្ឌ​ដែរ​កាល​នៅ​ត្រូវ​គ្នា​...​ដូច្នេះ​បាន​គាត់​ចូល​ម្លប់​កាន់តែ​យូរ​...​កាន់តែ​ល្អ​...​ហ៊ាន​តែ​បាន​ចេញ​ក្រៅ​ម្តងណេះ​ស្តារ​ដើម​វិញ​ហើយ​...​កំពុង​អត់​យូរ​ផង ?

ចំណែក​នាង​មុំ​វិញ នៅ​ក្នុង​ម្លប់​ដែរ​អត់ ? បើ​តាម​ឃើញ​សាច់​សខ្ចី​ថ្ងៃ​ទៅ​សាលាដំបូង​...​ស្អាត​លើស​ដើម​...​ស​ក៏​លើស​ដើម​ដែរ​...​ពិតជា​នៅ​ក្នុង​ម្លប់​ដែរ​...​ស្អាត​ដូច​ក្មេង​ជើង​យូរ ។

ទាំង​២​នាក់​បង្កើត​បញ្ហា​ឱ្យ​សង្គម​វឹកវរ​...​ទោះ​នៅ​ក្នុង​ម្លប់​យូរ​ពេល​ណា​ក៏​បាន​ដែរ​...​បាន​នៅ​យូរ​កាន់តែ​អាណិត​យូរ​...​កាន់តែ​ខូច​ឈ្មោះ​យូរ​...​ក្មេង​ជើង​យូរ​មិនសូវ​អាណិត​ទេ​...​អាណិត​ជាងគេ​ចាស់​ជើង​យូរ​...
ហេ ! ហេ !

                   អា​ឡេវ