ម្សិលមិញ ស្លាប់​១ របួសធ្ងន់-ស្រាល​៤

រាជធានី​ភ្នំពេញ ៖ យោង​​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៨​ ​មិថុនា ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ទូ​ទាំង​​ប្រទេស ​កើតឡើង​ចំនួន៤​លើក (​យប់​៣​លើក​) បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់ ១​នាក់(​ប្រុស​) រង​របួសធ្ងន់​៣​នាក់(​ស្រី​) របួសស្រាល១​នាក់ (​ប្រុស​) ។

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ទាំង​១១​លើក​​នេះ បណ្តាល​ឱ្យ​​ខូចខាត​​យានយន្តសរុបចំនួន៦​គ្រឿង រួម​មានម៉ូតូ​ចំនួន​៣​គ្រឿង, រថយន្ត​ធុន​តូច​៣​គ្រឿង ។ ចំពោះ​មូលហេតុ​ ដែល​បណ្តាល​ឱ្យ​​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន
២​លើក, មិន​ប្រកាន់​ស្តាំ​១​លើក​,​ ស្រវឹង​១​លើក ស្លាប់​១​នាក់ ។​ ក្នុង​នោះ ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៣​នាក់ (​យប់​) ​។

គ្រោះ​ថ្នាក់​លើ​ដងផ្លូវ រួម​មាន​ផ្លូវជាតិចំនួន២​លើក ផ្លូវ​ខេត្ត​/​ក្រុង​១​លើក ដោយឡែក​យានយន្ត​បង្កហេតុ រួម​មានម៉ូតូ១​លើក, រថយន្ត​ធុន​តូច២​លើក រថយន្ត​ធំ​១​លើក ។ គ្រោះថ្នាក់​ប៉ះទង្គិច រថយន្ត​តូច​និង​ថ្មើរជើង​១​លើ​កៀ​,​ ម៉ូតូ​ និង​រថយន្ត​ធំ​១​លើក ស្លាប់​១​នាក់ , រថយន្ត​តូច​ និង​ម៉ូ​​តូ​២​លើក​ ។ រាជធានី​-​ខេត្ត​ដែល​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ​ភ្នំពេញ​១​លើក  របួស​២​នាក់​,​ត្បូងឃ្មុំ​៥​លើក ស្លាប់​១​នាក់​៕