នៅថៃ ភ្លៀងខ្លាំង ទឹកលិច បុរសម្នាក់ចេញ មកចាប់ត្រីបាន ទាំងកណ្តាលផ្លូវ តែម្តង (មានវីដេអូ)

ថៃ៖ ប្រហែលជា១សប្តាហ៍មុននេះ មានខ្យល់បក់ ក៏ដូចជាភ្លៀងធ្លាក់ខ្លាំង ជាច្រើនម៉ោង នៅឯទីក្រុងបាងកក ប្រទេសថៃ ដែលបណ្តាលឲ្យមានទឹកជន់លិច តាមផ្លូវ និងតំបន់មួយចំនួន ហើយក៏មានការកកស្ទះចរាចរណ៍ ដោយអន្លើៗផងដែរ។

តែអ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺថាមានវីដេអូមួយ ត្រូវបានគេយកមក បង្ហោះនៅលើបណ្តាញសង្គម និងទទួលបានការចូលមើល ព្រមទាំងចែករំលែកយ៉ាងច្រើន ដោយក្នុងនោះគឺជា សកម្មភាពរបស់បុរសម្នាក់ ចេញមកចាប់ត្រីទាំងកណ្តាលផ្លូវតែម្តង ហើយអ្វីដែលសំខាន់ គឺគាត់ចាប់បានប៉ុន្មានក្បាល ផងដែរ។

បើផ្អែកលើប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ដែលមិនបាន ស្គាល់អត្តសញ្ញាណ បានកាន់សំណាញ់មួយនៅក្នុងដៃ រួចចេញមកចាប់ត្រី នៅលើដងផ្លូវ Lat Phrao ក្នុងទីក្រុងបាងកក ខណៈពេលដែលមាន ទឹកជន់លិចនៅលើផ្លូវនោះ ហើយជាលទ្ធផល យើងអាចឃើញថា គាត់អាចចាប់បានត្រី ៣ក្បាល ទុកជាការកម្សាន្តផងដែរ។

ជុំវិញវីដេអូនេះដែរ ក៏មានមនុស្សជាច្រើន បង្ហាញពីភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលអ្នកខ្លះទៀត មានការអស់សំណើច ចំពោះរឿងនេះ ហើយព្រមជាមួយគ្នា នេះដែរ ក៏មានអ្នកខ្លះលើកឡើងថា ស្ថានភាពនេះ ពិតជាដូចសុភាសិតមួយពោលថា “ទីណាមានទឹក ទីនោះមានត្រី” ប្រាកដមែន៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងរឿងភ្លៀងខ្លាំងនេះដែរ តំបន់​ផ្សារ​វាល​រេញ និង​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤​នៅ​ក្បែ​នោះ ស្ថិត​ក្នុង​ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់  នា​រសៀល​ថ្ងៃ​ទី​៣ ​មិថុនា ២០១៦ ។

មន្ត្រី​សាលាស្រុក​ព្រៃ​នប់​បាន​ចុះ​ទៅ​កាន់​តំបន់​ផ្សារ​វាល​រេញ​ភ្លាម​ៗ ដើម្បី​រក​វិធី​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ពេល​ដែល​តំបន់​ផ្សារ​វាល​រេញ​ទាំងមូល​និង​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ នៅ​ក្បែ​នោះ បាន​រង​នូវ​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង ។

ក្រុម​អ្នក​លក់ដូរ​ក្នុង​ផ្សារ​វាល​រេញ​និយាយ​ថា ទំនិញ​មួយ​ចំនួន​ដែល​ដាក់​លក់​ផ្ទាល់​ដី​បាន​រង​ការ​ខូចខាត​ខ្លះ​ដែរ ដោយសារ​តែ​ជញ្ជូន​ចេញ​មិន​ទាន់ ហើយ​ចរន្តអគ្គិសនី​ក៏​បាន​កាត់​ផ្តាច់​ជា​បណ្តោះអាសន្ន​ដែរ ដើម្បី​ការពារ​ការ​ឆ្លង​ចរន្ត​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ ។

បើ​តាម​មន្ត្រី​សាលាស្រុក​ព្រៃ​នប់​អះអាង​ថា ការ​ជន់​លិច​នេះ​បណ្តាល​មក​ពី​ប្រ​ព​ន្ធ័​លូ​បង្ហូរទឹក​កកស្ទះ​ដោយ​សំរាម បូក​រួម​នឹង​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក​ផង ប៉ុន្តែ​ជំនន់​ទឹកភ្លៀង​នេះ​នឹង​ស្រក​វិញ​នៅ​ក្រោយ​ពេល​រាំងភ្លៀង ។

ជាមួយ​គ្នា​នេះ មន្ត្រី​រដ្ឋបាល​ស្រុក​ព្រៃ​នប់​ក៏​បាន​ដាក់​កម្លាំង​សមត្ថកិច្ច​ជួយ​បញ្ជា​ចរាចរណ៍​នៅ​ផ្លូវជាតិ​មុខ​ផ្សារ​ដែល​មានទឹក​ជន់​លិច​ខ្លាំង​ផង​ដែរ ដើម្បី​ការពារ​កុំ​ឲ្យ​យានយន្ត​ផ្សេង​ៗ​បើកបរ​លឿន នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ។

គេ​នៅ​ចាំ​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ ដែល​មុន​នេះ​នៅ​ស្រុក​ព្រៃ​នប់ ពិសេស​នៅ​ទីប្រជុំជន​ផ្សារ​វាល​រេញ​បាន​ដាច់​ទឹក​ប្រើប្រាស់​ដូច​តំបន់​នានា​ដែរ ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត ផ្ទុយ​ទៅ​វិញ ពេល​នេះ​បែរជា​គ្រប់ទឹក​ទៅ​វិញ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នៅថៃ ភ្លៀងខ្លាំង ទឹកលិច បុរសម្នាក់ចេញ មកចាប់ត្រីបាន ទាំងកណ្តាលផ្លូវ តែម្តង (មានវីដេអូ)
រូបភាពដែលបុរសម្នាក់ ចេញមកចាប់ត្រី តាមផ្លូវ

នៅថៃ ភ្លៀងខ្លាំង ទឹកលិច បុរសម្នាក់ចេញ មកចាប់ត្រីបាន ទាំងកណ្តាលផ្លូវ តែម្តង (មានវីដេអូ)