ហេតុផល ៨ យ៉ាង ដែល​អ្នក​មិនគួរ​បោះចោល​សម្បកចេក​

ផ្លែចេកពិតជាមានសារប្រយោជន៍ចំពោះសុខភាព និង រាងកាយពិតមែន ហើយចុះចំណែកសម្បកចេកវិញនោះ ? សម្បកចេកមានប្រយោជន៍មិនចាញ់ផ្លែចេកប៉ុន្មានទេ ដោយសារវាក៏សម្បូរទៅដោយវីតាមីនបេ ៦ បេ ១៦ ប៉ូតាស្យូម និង ម៉ាញ៉េស្យូម រួមទាំងមានជាតិសំណើម និង សារធាតុចិញ្ចឹមផ្សេងៗជាច្រើនមុខទៀត ។ ប្រសិនបើគិតដល់ជីវជាតិទាំងនេះ យើងពិតជាគួរទទួលទានទាំងសម្បក ប៉ុន្តែរសជាតិពិបាកនឹងទទួលយក ដូចនេះអ្នកអាចក្រឡុកលាយជាមួយផ្លែឈើផ្សេងទៀតបាន ដើម្បីបន្លប់រសជាតិ ។ ក្រៅពីនេះសម្បកចេក អាចជួយដល់កិច្ចការផ្សេងទៀតដូចជា ៖

១. ជូតស្លឹករុក្ខជាតិដែលដាំក្នុងផ្ទះ :ប្រើសម្បកចេកផ្នែកខាងក្នុងជូតរុក្ខជាតិដែលអ្នកដាំក្នុងផ្ទះ ឬ ការិយាល័យ ម្តងមួយសន្លឹកៗ នោះនឹងធ្វើឱ្យពណ៌បៃតងកាន់តែស្រស់ និង រលោងភ្លឺត្រជាក់ភ្នែក ។

២. ជូតស្បែកជើង :សម្បកចេកអាចធ្វើឱ្យស្បែកជើងប្រែជាភ្លឺរលោងដូចខាត់ ។ វិធីធ្វើងាយស្រួលទេ គ្រាន់តែយកសម្បកចេកដុសខាត់ស្បែកជើង រួចប្រើក្រណាត់សម្អាតតាមក្រោយ ។

៣. បំបាត់មុន :ស្បែកមុខមុនគ្រើមធំៗ កន្ទួលក្រហម អាចនឹងជាសះស្បើយ ឬឆាប់ជា ដោយគ្រាន់តែលាងមុខឱ្យស្អាត រួចយកសម្បកចេកជូតបរិវេណដែលមានមុន មុននឹងចូលគេងជារៀងរាល់ថ្ងៃ នោះអ្នកនឹងមិនចាំបាច់ប្រើថ្នាំបំបាត់មុនទៀតទេ ។

៤. ជួយឱ្យធ្មេញស :ប៉ូតាស្យូមដ៏ក្រាស់ក្រែលក្នុងសម្បកចេក ជាភ្នាក់ងារជួយឱ្យធ្មេញសស្អាត ប្រសិនបើអ្នកយកសម្បកចេកទុំមកជូតដុសធ្មេញឱ្យសព្វ ទុកចោល ១០នាទី រួចដុសធ្មេញជាធម្មតា ។

៥. ឬស :វិធីធ្វើ គឺគ្រាន់តែយកសម្បកចេកមួយផ្នែកតូចលាបដុសលើកន្លែងមានឬស ហើយដាក់ផ្អឹបជាប់នឹងស្បែក ដោយប្រើស្កុតបិត ឬមិនចាំបាច់បិតក៏បាន។ ធ្វើបែបនេះញឹកញាប់ ឬសនឹងបាត់ពីស្បែកមិនខាន ។

៦. សត្វល្អិតទិច ឬខាំ : ប្រើសម្បកចេកទុំលាបលើបរិវេណស្បែកដែលសត្វខាំ នោះសភាពរមាស់ និងក្រហាយ នឹងប្រែជាធូរស្បើយ ។

៧. ឈឺក្បាល :សម្បកចេកអាចបំបាត់ឬសគល់បញ្ហាបណ្តាលឱ្យឈឺក្បាលបាន ដោយសារវាមានប៉ូតាស្យូម ដូចនេះ អ្នកអាចសាកល្បងដាក់សម្បកចេកលើថ្ងាស និងក្រោយកញ្ចឹងក នោះសភាពឈឺក្បាលនឹងបានរសាយ ។

៨. ជួយបន្ធូរអាការឬសដូងបាតក្រៅ : ប្រើសម្បកចេកលាបបរិវេណឈឺ/មានឬសដូងបាត ៥នាទី ហើយធ្វើឱ្យបាន ៤-៥ ដងក្នុងមួយថ្ងៃ នោះអ្នកនឹងបានធូរស្បើយមួយកម្រិត ៕

ប្រភពៈ pmhotnews