ប្រទេស ១៥ដែល​នាំ​ចេញ​មាស​មាន​តម្លៃច្រើន​ជាង​គេ​លើ​លោក

ប្រទេស ១៥ដែល​នាំ​ចេញ​មាស​មាន​តម្លៃច្រើន​ជាង​គេ​លើ​លោក

តាមការឲ្យដឹងពី គេហទំព័រ World Top Exportsបានបង្ហាញថា ការនាំចេញមាសទៅលក់នៅជុំវិញពិភពលោក ទទួលបានប្រាក់ចំណូលសរុបប្រមាណ ២៩៧,១ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៥។ ក្នុងនោះត្រូវបានដឹងថា ទ្វីបអឺរ៉ុបជាទ្វីបដែលធ្វើការលក់ចេញមាសបានច្រើនជាងគេបំផុត។ ខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យកាន់តែដឹងច្បាស់ទៀតថា តើមានប្រទេសណាខ្លះដែលនាំចេញមាសច្រើនជាងគេ៖

១) ប្រទេសស្វីស ( ៧២,៤ពាន់លានដុល្លារអាមេរិក , ២៤,៤ភាគរយ)

២) ទីក្រុងហុងកុង ( ៤៥ពាន់លានដុល្លារអាមេរិក , ១៥,១ភាគរយ)

៣) ចក្រភពអង់គ្លេស ( ៣៨,៥ពាន់លានដុល្លារអាមេរិក , ១៣ភាគរយ)

៤) សហរដ្ឋអាមេរិក (១៩,៣ពាន់លានដុល្លារអាមេរិក , ៦,៥ភាគរយ)

៥) អារ៉ាប់រួម (១៣ ពាន់លានដុល្លារអាមេរិក , ៤,៤ភាគរយ)

៦) ប្រទេសកាណាដា ( ១២,៤ពាន់លានដុល្លារអាមេរិក , ៤,២ភាគរយ)

៧) ប្រទេសអូស្ត្រាលី (១០,៧ពាន់លានដុល្លារអាមេរិក , ៣,៦ភាគរយ)

៨) ប្រទេសទួរគី (៧,៤ពាន់លានដុល្លារអាមេរិក , ២,៥ភាគរយ)

៩) ប្រទេសប៉េរូ ( ៥,៧ ពាន់លានដុល្លារអាមេរិក , ១,៩ភាគរយ)

១០) ប្រទេសឥណ្ឌា ( ៥,៣ ពាន់លានដុល្លារអាមេរិក , ១,៨ភាគរយ)

១១) ប្រទេសអាហ្វ្រិកខាងត្បូង ( ៥ពាន់លានដុល្លារអាមេរិក , ១,៧ភាគរយ)

១២) ប្រទេសជប៉ុន ( ៤,៩ ពាន់លានដុល្លារអាមេរិក , ១,៧ភាគរយ)

១៣) ប្រទេសអាល្លឺម៉ង់ ( ៤,៦ ពាន់លានដុល្លារអាមេរិក , ១,៦ភាគរយ)

១៤) ប្រទេស ហ្គាណា ( ៤,៣ ពាន់លានដុល្លារអាមេរិក , ១,៥ភាគរយ)

១៥) ប្រទេសម៉ិកស៊ីកូ ( ៤,៣ពាន់លានដុល្លារអាមេរិក , ១,៥ភាគរយ)៕

ប្រភព៖ bizkhmer

  • ប្រទេស ១៥ដែល​នាំ​ចេញ​មាស​មាន​តម្លៃច្រើន​ជាង​គេ​លើ​លោក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:កំសាន្ត
Tags: