តើ​កត្តា​អ្វីខ្លះ នាំឲ្យ​ស្ត្រី​កើត​មហារីក​មាត់ស្បូន​?

តើ​កត្តា​អ្វីខ្លះ នាំឲ្យ​ស្ត្រី​កើត​មហារីក​មាត់ស្បូន​?



មហារីក​មាត់ស្បូន ប៉ះពាល់​ដល់​ស្ត្រី នៅ​គ្រប់​ទីកន្លែង​។ ជំងឺ​នេះ ត្រូវបាន​បង្កឡើង​ដោយ ការលូតលាស់​មិន​ប្រក្រតី​នៃ​កោសិកា នៅក្នុង​ស្បូន ដែល​បង្កើតជា​ដុំ​សាច់​កាច​សាហាវ។ ទោះបី​ជាមាន​សមត្ថភាព ផ្នែក​វេជ្ជសាស្ត្រ​ទំនើប ដើម្បី​រកឃើញ និង​ព្យាបាល​ទម្រង់​នៃ​ជំងឺ​មហារីក​នេះ​ក្ដី វា​នៅតែ​ជា​បុព្វហេតុ​ចម្បង​ទី ៤ នៃ​ការស្លាប់ ក្នុងចំណោម​ស្ត្រី​អាយុ​ចន្លោះ​ពី ៣០ ឆ្នាំ ទៅ ៥៩ ឆ្នាំ។ ភាគច្រើន​នៃ​ករណី​មហារីក​នេះ ត្រូវបាន​ត​ភ្ជាប់ ដោយផ្ទាល់​ទៅនឹង​មេរោគ Human Papiloma Virus (HPV ) ប៉ុន្ដែ​ទោះយ៉ាងណា មូលហេតុ​ផ្សេងទៀត កំពុង​ត្រូវបាន​គេ​សិក្សា។

១. មេរោគ HPV៖ ៩៨% នៃ​ដំបៅ​មុន​ជំងឺមហារីក ដែល​អភិវឌ្ឍ ទៅជា​ជំងឺមហារីក​មាត់ស្បូន ត្រូវបាន​ផ្សារភ្ជាប់ ជាមួយនឹង​ប្រភេទ​មួយចំនួន​នៃ​មេរោគ HPV។ បុរស គឺជា​អ្នក​ផ្ទុកមេរោគ​នេះ និង​ចម្លង​វា​ទៅ​ស្ត្រី ក្នុងអំឡុងពេល​រួមភេទ​។ រហូតមកដល់​នឹង​ពេលនេះ វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ទប់ស្កាត់​ការឆ្លង​មេរោគ គឺ​ដោយ​ការទទួល​ការចាក់​វ៉ាក់សាំង​បង្ការ។ វ៉ាក់សាំង​នេះ ត្រូវបាន​ផ្ដល់​ឲ្យ​មនុស្ស នៅ​អាយុ​ចន្លោះ​ពី ៩ ឆ្នាំ ទៅ ៤៥ ឆ្នាំ ដោយ​ត្រូវ​ចាក់​បី​ដង​។​

២. រួមភេទ នៅ​អាយុ​ក្មេង​ពេល​ ៖ ការ​សកម្ម ក្នុង​ការ​រួមភេទ នៅ​អាយុ​ក្មេង​ពេក អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ស្ដ្រី ពីព្រោះ​ស្បូន​របស់​នាង មិនទាន់​វិវឌ្ឍ​បាន​ពេញលេញ នៅឡើយ​ទេ ដែល​ធ្វើឲ្យ​សរីរាង្គ​នេះ ងាយ​ទទួលរង​វីរុស និង​ជំងឺ​ផ្សេងៗ​។​

៣. ការជក់បារី ឬ​ប្រើប្រាស់​ថ្នាំជក់ ​៖ ការជក់បារី មិនមែនជា​មូលហេតុ​ចម្បង ដែល​នាំឲ្យ​កើត​ជំងឺមហារីក​សួត​តែ​ម្យ៉ាង​នោះទេ ប៉ុន្ដែ​វា​ក៏​ដើរតួនាទី​យ៉ាង​មាន​ឥទ្ធិពល នៅក្នុង​ការលេចចេញ​ជា​ដុំ​សាច់​ប្រភេទ​មួយចំនួន​ដែរ​។ ស្ដ្រី ដែល​ជក់បារី​រាល់ថ្ងៃ មាន​ហានិភ័យ​នៃ​ការ​វិវឌ្ឍន៍​ជំងឺមហារីក​មាត់ស្បូន ក្នុង​កម្រិត ៤ ដង ខ្ពស់ជាង​ក្រុម​ស្ដ្រី ដែល​មិន​ប៉ះពាល់​ថ្នាំជក់​។ កត្ដា​នេះ គឺ​ដោយសារតែ​សារធាតុពុល នៅក្នុង​ថ្នាំជក់ ដែល​ព​ន្លឿ​ន​ការលូតលាស់​កោសិកា​មហា​រីក។

៤. ការប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យារកំណើត​រយៈពេល​យូរ​ ៖ បើទោះបីជា​ហានិភ័យ​គឺមាន​កម្រិត​តិចតួច​បំផុត ដោយសារតែ​សមាសធាតុ​ផ្សំ​ទាំងអស់ ដែល​ប្រើ​នៅក្នុង​ថ្នាំ​គ្រាប់​ពន្យារកំណើត​ក្ដី ក៏​ការប្រើ​ថ្នាំ​នេះ​រយៈពេល​ច្រើនជាង ៥ ឆ្នាំ​ជា​បន្តបន្ទាប់ នឹង​បង្កើន​ហានិភ័យ​ការកើត​ជំងឺមហារីក​ប្រភេទ​នេះ។ សូម​ចងចាំ​ថា នេះ​គឺ​គ្រាន់តែ​ជា​លទ្ធភាព​តូច​មួយ​នៃ​ការប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​ប៉ុណ្ណោះ ប៉ុន្ដែ​ជា​ចម្បង វា​បណ្តាលមកពី​មេរោគ HPV ។

៥. ដឹកនាំ​របៀប​រស់នៅ​ស្ពឹក​ស្រពន់ គ្មាន​ភាព​សកម្ម​ ៖ ស្ត្រី ដែល​ធាត់​លើស​ទម្ងន់ និង​ដឹកនាំ​ការរស់នៅ​ស្ពឹក​ស្រពន់ មិនសូវមាន​ភាព​សកម្ម​រាងកាយ គឺ​ងាយ​នឹង​ទទួលរង​ជំងឺ​នេះ នៅ​វ័យ​ចាស់​។ ការរស់នៅ​ប្រកបដោយ​ភាព​អសកម្ម បណ្តាលឲ្យមាន​បញ្ហា ដល់​ចលនា​ឈាម​រត់ និង​បង្កើន​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​។ ចំណុចកំពូល​នៃ​ការ​ធាត់​លើស​ទម្ងន់​នោះ​គឺថា ជាតិ​ខ្លាញ់ និង​ជាតិពុល​ច្រើន​លើស​កម្រិត បង្កើន​ការលូតលាស់​កោសិកា​ដុំ​សាច់ ដែល​ធ្វើឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ថែម​ឡើង​។​

៦. ការឆ្លង​ប៉ារ៉ាស៊ីត Chlamydia៖ Chlamydia គឺជា​បាក់តេរី​ដ៏​សាមញ្ញ​មួយ​ប្រភេទ ដែល​អាច​ឆ្លងតាម​ប្រព័ន្ធ​បន្ត​ពូជ​ស្ត្រី​។ វា​ត្រូវ បាន​ចម្លង​តាមរយៈ​ការរួម​ភេទ និង​ជា​មូលហេតុ​មួយ​នៃ​ការ​គ្មាន​កូន ពីព្រោះ​ការឆ្លង​មេរោគ​នេះ បណ្ដាលឲ្យ​រលាក​បរិវេណ​អាង​ត្រគាក ហើយ​អាច​ប៉ះពាល់​ដល់​ការ​មានកូន​។ បន្ទាប់ពី​ការវិភាគ​ឈាម វា​ត្រូវបាន​គេ​រកឃើញថា ស្ត្រី​ដែលមាន​ផ្ទុកមេរោគ Chlamydia នេះ មាន​ហានិភ័យ​ខ្ពស់​នៃ​ការកើត​ជំងឺមហារីក​ក​ស្បូន ជាង​អ្នក ដែល​មិនបាន​ឆ្លង​មេរោគ​។ ក្នុងករណី​ជាច្រើន ស្ត្រី ដែល​ឆ្លង​មេរោគ មិន​បង្ហាញ​រោគសញ្ញា ដែល​អាច​ទាញ​ការសន្និដ្ឋាន​ណាមួយ បានទេ​។ ការឆ្លង​មេរោគ ជាធម្មតា​ត្រូវ បាន​រកឃើញ ដោយ​ការពិនិត្យ​ប្រដាប់បន្ដពូជ​ស្ដ្រី។​

៧. គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​នេះ​ ៖ វា​មាន​លក្ខណៈ​ដូចគ្នា ទៅនឹង​ប្រភេទ​ជំងឺមហារីក​ដទៃទៀត​ដែរ ជំងឺមហារីក​មាត់ស្បូន​នេះ អាច​បណ្ដាល​មក ពី​កត្តា​ហ្សែ​ន​។ ស្ត្រី ដែលមាន​គ្រួសារ ធ្លាប់មាន​ប្រ​វ​ត្ដិ​កើត​ជំងឺមហារីក​មាត់ស្បូន ទំនងជា​វិ​វត្ត​ជំងឺ​នេះ ក្នុង​កម្រិត​បី​ដង ជាង​អ្នក ដែល​មិនមាន​គ្រួសារ​ធ្លាប់​កើត ។ អ្នកជំនាញ​មួយចំនួន បាន​សង្ស័យថា ទំនោរ​ឆ្ពោះទៅ​វិ​វ​ឌ្ឍ​ជំងឺមហារីក​មាត់ស្បូន នៅក្នុង​គ្រួសារ គឺ​ដោយសារតែ​ស្ថានភាព​ជំងឺ​តំណពូជ ដែល​ធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំ មិនអាច​ប្រយុទ្ធប្រឆាំង នឹង​មេរោគ HPV ។ ការទទួលបាន​ការធ្វើ​តេស្ត ជា​ទៀងទាត់ គឺជា​វិធី​ដ៏​ល្អ​បំផុត ដើម្បី​បង្ការ​ជំងឺ​នេះ​។ ការវិភាគ​ទ្វារមាស (Pap Smear ) និង​ការធ្វើ​តេស្ត​រក​មេរោគ HPV គឺជា​គន្លឹះ​ដ៏​សំខាន់ ក្នុងការ​រកឃើញ​ជំងឺ​នេះ ដំណាក់​ដំបូង៕

steptohealth

តើ​កត្តា​អ្វីខ្លះ នាំឲ្យ​ស្ត្រី​កើត​មហារីក​មាត់ស្បូន​?

តើ​កត្តា​អ្វីខ្លះ នាំឲ្យ​ស្ត្រី​កើត​មហារីក​មាត់ស្បូន​?