ភាសា​អង់គ្លេស​​អាច​នឹង​លែង​​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​នៅ EU ក្រោយ​​ដំណើរ​ការ​ Brexit

ភាសា​អង់គ្លេស​​នឹង​​លែង​ជា​ភាសា​ផ្លូវ​ការ​មួយ​ដែល​ប្រើ​ប្រាស់​នៅ​ក្នុង​សហភាព​អឺរ៉ុប​​ទៀត​ទេ​ក្រោយ​ពេល​ចក្រភព​នេះ​ចាក​ចេញ​ពី​ EU។ នេះ​បើ​តាម​​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​ Danuta Hübner ប្រធាន​​គណៈកម្មការ​កិច្ចការ​​ធម្មនុញ្ញ​សភា​​​អឺរ៉ុប កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។

 

ភាសា​អង់គ្លេស​​អាច​នឹង​លែង​​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​នៅ EU ក្រោយ​​ដំណើរ​ការ​ Brexit

លោក​ស្រី​ Danuta Hübner (រូបកណ្តាល)

 

“អង់គ្លេស​ជា​ភាសា​​ផ្លូវ​ការ​របស់​ពួក​យើង​ ព្រោះ​​​ចក្រភព​អង់គ្លេស​បាន​ប្រកាស​ប្រើ​ភាសា​នេះ ប៉ុន្តែ​បើ​ពួក​យើង​មិន​មាន​​ចក្រភព​អង់គ្លេស​ជា​សមាជិក ពួក​យើង​ក៏​មិន​ប្រើ​ភាសា​អង់គ្លេស​​ដែរ”។ នេះ​បើ​តាម​សម្ដី​របស់​អ្នក​ស្រី​ Danuta នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ទាក់​ទង​នឹង​ប្រជាមតិ​អង់គ្លេស​ចាក​ចេញ​ពី​ EU។

 

ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​នី​មួយ​ៗ​មាន​សិទ្ធិ​​​ក្នុង​ការ​​​ឈរ​ឈ្មោះ​ភាសា​​​មួយ​ឲ្យ​គេ​ជ្រើស​តាំង​ជា​ភាសា​​គោល​ប្រើ​​នៅ EU ប៉ុន្តែ​មាន​តែ​​​​​​អង់គ្លេស​មួយ​​​ប៉ុណ្ណោះ​ដែល​បាន​​ចុះ​​បញ្ជី​​​ភាសា​​អង់គ្លេស។​​​

 

លោក​ស្រី​ Danuta បាន​បញ្ជាក់​​ថា អង់គ្លេស​​ជា​ភាសា​មួយ​ក្នុង​​ចំណោម​ភាសា​ផ្លូវ​ការ​​ទាំង​២៤​នៅ​សហភាព​អឺរ៉ុប​ ប៉ុន្តែ​​​​ឆាប់​ខាង​មុខ​នេះ​ ពេល​​អង់គ្លេស​បំពេញ​ដំណើរ​ការ​ចាក​ចេញ​​ពី EU រួច​រាល់ ភាសា​អង់គ្លេស​អាច​​ត្រូវ​​គេ​លែង​ប្រើ​នៅ EU។

 


​​​​​​​​​​យ៉ាង​ណា​ក្ដី បើ​តាម​ការ​លើក​ឡើង​របស់​​​​មន្ត្រី​ប៉ូឡូញ​ សមាជិក​សភា​ EU បាន​ឲ្យ​ដឹង​ថា ភាសា​អង់គ្លេស​អាច​នឹង​​នៅ​រក្សា​ជា​ភាសា​ប្រើ​ប្រាស់​ផ្លូវ​ការ​ ដរាប​ណា​​មាន​ការ​យល់​ស្រប​ពី​ប្រទេស​សមាជិក​ EU ទាំង​អស់​គ្នា​៕

 

ភាសា​អង់គ្លេស​​អាច​នឹង​លែង​​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​នៅ EU ក្រោយ​​ដំណើរ​ការ​ Brexit

 

ចុចអាន៖  ៣សំណួរ​សំខាន់​ៗ​ក្រោយចក្រភព​អង់គ្លេស ធ្វើ​ប្រជាមតិ​ផ្ដាច់​ខ្លួន​ពី EU

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព​៖ Telegraph, Politico​​​​​