មិនមាន​ការ​ចាប់ខ្លួន​ទេ​នៅ​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ​លើកទី​៨

លើកទី៣ក្នុងរយៈពេលប្រាំបីសប្តាហ៍ ដែលអាជ្ញាធរមិនបានចាប់ខ្លួនក្រុមសកម្មជនអំឡុងការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” នៅក្នុងរាជធានីភ្នំពេញ ទោះជាយ៉ាងណា អ្នកចូលរួមអះអាងថា ក្រុមអ្នកដែលគ្រោងមកចូលរួមតវ៉ាជាច្រើននាក់មិនហ៊ានមកឡើយ បន្ទាប់ពីទទួលបានការព្រមានពីមន្ត្រីមូលដ្ឋាន។ សម្រាប់រយៈពេលពីរខែកន្លងមក ក្រុមសកម្មជនស្លៀកពាក់ខ្មៅមកពីសហគមន៍ដែលរងការបណ្តេញចេញក្នុងរាជធានីភ្នំពេញបានរៀបចំការតវ៉ាទ្រង់ទ្រាយតូចទាមទារឱ្យដោះលែងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ និងមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកបួននាក់ ដែលអ្នកទាំងប្រាំនាក់ត្រូវបានចាប់ដាក់ពន្ធនាគារតាមការចោទប្រកាន់ពីបទសូកប៉ាន់ ជាផ្នែកនៃការស៊ើបអង្កេតបន្តរបស់រដ្ឋាភិបាលលើការអះអាងដែលថា លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងមានស្រីកំណាន់។ ការតវ៉ាប្រាំលើកក្នុងចំណោមការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅប្រាំបីលើកកន្លងមកបានបញ្ចប់ដោយការចាប់ខ្លួនក្រុមសកម្មជនជាច្រើននាក់ ហើយគេឃើញមានការប៉ះទង្គិចគ្នាមួយចំនួនរវាងក្រុមអ្នកចូលរួម និងកងកម្លាំងសន្តិសុខ។ ប៉ុន្តែ កាលពីម្សិលមិញ សកម្មជនសិទ្ធិដីធ្លីមួយក្រុមមានគ្នា១៤នាក់បានជួបជុំគ្នាដោយមិនមានការរំខានទេនៅលើផ្លូវលំមួយស្ថិតក្នុងបុរីសន្តិភាព២ ខណ្ឌពោធិ៍សែនជ័យជាប់គ្នានោះរយៈពេលប្រហែល៣០នាទី ដោយកាន់បដា និងពាក្យស្លោកសរសេរច្រកាច់ច្រកូវលើប៉េងប៉ោង។ អ្នកស្រី អឹុម ស្រីទូច សមាជិកសហគមន៍បឹងកក់ដែលត្រូវបានចាប់ខ្លួនពីរលើក ហើយត្រូវបានដោះលែងវិញនៅពេលតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅមុនៗនោះ បាននិយាយថា “កាលពីសប្តាហ៍មុន អាជ្ញាធរបានឃាត់ខ្លួនពួកយើង ពីព្រោះពួកគេបានចោទប្រកាន់ពួកយើងថា បានដង្ហែក្បួនធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ហើយនៅថ្ងៃនេះ យើងបានរៀបចំនៅក្នុងសហគមន៍តែម្តង ហើយមិនបានហែក្បួនទៅកន្លែងណាទេ នោះហើយជាមូលហេតុដែលពួកគេមិនអាចចោទប្រកាន់ពួកយើងបានឡើយ”។ អ្នកតវ៉ាម្នាក់ទៀត ឈ្មោះ ច្រាយ នីម នៅសហគមន៍ថ្មគោលជិតអាកាសយានដ្ឋាន បានបន្ទោសការមកចូលរួមតិចតួចនេះទៅលើការព្រមានពីប្រធានភូមិនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ អ្នកស្រីបាននិយាយថា “តាមគម្រោងមានមនុស្ស៥០នាក់មកចូលរួមក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ ប៉ុន្តែពួកគាត់មួយចំនួនមិនបានមក ពីព្រោះលោកប្រធានភូមិ ស ដាវី បានប្រាប់ពួកគាត់នៅក្នុងភូមិដំណាក់ត្រយឹងថា៖ ’បងប្អូនមិនត្រូវបានអនុញ្ញាតឱ្យស្លៀកពាក់ខ្មៅទេ’”។ លោក ស ថាវី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ នៅពេលសួរថា តើហេតុអ្វីបានជានគរបាល ឬសន្តិសុខមិនត្រូវបានបានដាក់ពង្រាយដើម្បីឃ្លាំមើលការតវ៉ា លោក មាន ចាន់យ៉ាដា […]

The post មិនមាន​ការ​ចាប់ខ្លួន​ទេ​នៅ​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ​លើកទី​៨ appeared first on The Cambodia Daily.