រីយ៉ា ថា​កម្លាំង​ញើស​ឈាម​របស់នាង ត្រូវ​ចោរ​បង្ហើយ!

កញ្ញា ម៉ុន​ ផល​ចរិយា ហៅ រីយ៉ា បាន​ថ្លែង​​មក​កាន់​ Sabay យ៉ាង​ហួស​ចិត្ត​ថា “បង​អើយ​ខ្ញុំ​ខំ​ងើប​ថត​ម៉ោង​៣​​ភ្លឺ​រាល់​ថ្ងៃ​ ចុង​ក្រោយ​ចប់​ អស់​កម្លាំង​ចិត្ត​​អាលីង”។ កាល​ដែល​ រីយ៉ា ថ្លែង​ហួស​ចិត្ត​បែប​នេះ​ ដោយ​សារ​ពេល​ដែល​ថត​រឿង​ខ្មោច​មួយ​រឿង​ចប់​ហើយ លុយ​ដែល​បាន​ពី​ការ​សម្ដែង​ទាំង​ប៉ុន្មាន​​ត្រូវ​ចោរ​លួច​ខ្ទេច​គ្មាន​សល់។ រីយ៉ា បន្ថែម​ថា​រឿង​ផ្សេងៗ​នាង​បើក​ទឹក​ប្រាក់ ៣០% ឬ ៥០% មុន​ទេ ​តែ​រឿង​នេះ​នាង​បើក​១០០% តែ​ម្ដង កម្លាំង​ញើស​ឈាម​ដែល​ខំ​ថត​​ប្រមាណ​ជា​ជាង​២​ខែ​នោះ​គឺ​​បោះ​ចោល​ទទេ៕​​​​​

 

ស្ដាប់​ការ​រៀបរាប់​របស់ រីយ៉ា ខាង​ក្រោម៖

 

រីយ៉ា ថា​កម្លាំង​ញើស​ឈាម​របស់នាង ត្រូវ​ចោរ​បង្ហើយ!

 

តោះ…!!!​ទស្សនា​វីដេអូ​​​បទពិសោធន៍​ហួស​ចិត្ត​ពេល រីយ៉ា ​​ត្រូវ​​ចោរ​លួច​កាបូប​លុយ៖

 

 

អត្ថបទ៖ SAMEDY