Taeyeon សរសេរ​អង់គ្លេស​ខុស​បច្ចេកទេស​លើ Instagram ត្រូវ​គេ​បាញ់​ឡើង​ចុក

Taeyeon សមាជិក​ក្រុម Girls’ Generation បាន​បង្ហោះ​រូប​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គមInstagram កាល​ពី​ម្សិលមិញ ដើម្បី​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី “Why”​ ដោយ​បាន​សរសេរ​ Caption ថា​ “#why #m02 summer babys :)” ខណៈ​ពាក្យ​ babys គឺ​សរសេរ​ខុស។

 

Taeyeon សរសេរ​អង់គ្លេស​ខុស​បច្ចេកទេស​លើ Instagram ត្រូវ​គេ​បាញ់​ឡើង​ចុក

 

អ្នក​គាំទ្រ​បាន​ចូល​ទៅ​​ក្នុង​រូប​នោះ​​ដើម្បី​កែតម្រូវ​ដោយ​ comment ​ប្រាប់​ Taeyeon ថា “babies” សរសេរ​បែប​នេះ​បាន​ត្រូវ។ ទន្ទឹម​គ្នា​នេះ​ដែរ អ្នក​លេងInstagramផ្សេង​ទៀត​ ក្រោយ​បាន​ឃើញ​តារា​ស្រី​វ័យ​២៧​ឆ្នាំ​សរសេរ​ខុស​បែប​​នេះ ពួក​គេ​បាន​នាំ​គ្នា comment​ បាញ់​ឈឺ​ថា​៖”នាង​មិន​ទាន់​ដឹង​ពី​គ្រឹះ​នៃ​វេយ្យាករណ៍​អង់គ្លេស​ច្បាស់។ ខ្ញុំ​ពិត​ជា​​ខ្មាស​គេ​ខ្លាំង​ណាស់។ នាង​​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​រាប់​សិប​ឆ្នាំ​មក​ហើយ ហើយ​ធ្លាប់​ច្រៀង​ជា​ភាសា​អង់គ្លេស​ទៀត ប៉ុន្តែ​អង់គ្លេស​របស់​នាង​ស្ថិត​នៅ​​កម្រិត​បឋម”៕

 

Taeyeon សរសេរ​អង់គ្លេស​ខុស​បច្ចេកទេស​លើ Instagram ត្រូវ​គេ​បាញ់​ឡើង​ចុក

 

ចុះ​អ្នក​វិញ​គិត​ថា Taeyeon ​សរសេរ​ខុស​​មែន​ឫ​គ្រាន់​តែ​ជា​ការ​លេង​សើច? ​​​​​

 

ចុចអាន៖សមាជិក Girls’ Generation ប្រជែង​​សម្រស់​គ្នា​ក្នុង​កម្មវិធី​តែ​មួយ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop