ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​ទីក្រុង​ អ៊ីស្តង់​ប៊ូល បណ្តាលឱ្យ​ស្លាប់ ៣១ នាក់​ និង ​របួស​ច្រើន​នាក់​

6 Videos


ប្រភពទីភ្នាក់ងារស៊ីនហួរ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៦ (ម៉ោងក្នុងស្រុក) មានករណីភេរវកម្មបំផ្ទុះគ្រាប់បែកវាយប្រហារអាកាសយានដ្ឋានអន្តរជាតិ Ataturk Airport ទីក្រុងអ៊ីស្តង់ ប៊ូល ប្រទេសទួរគី ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់កើនដល់ ៣១ នាក់ និង ១៤៧ នាក់ផ្សេងទៀតរងរបួស ។

P9

មុននេះបន្តិចបើតាមប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទួរគី លោក Bo Zida បានប្រកាសនៅរដ្ឋធានីអង់ការ៉ា ថា មានភេរវករម្នាក់បានប្រើកាំភ្លើងស្វ័យប្រវត្តិម៉ាក Kalashnikov បាញ់រះអស់ជាច្រើនគ្រាប់។ បន្ទាប់មកភេរវករក៏បានបំផ្ទុះគ្រាប់បែកដែលបានចងផ្អោបជាប់នឹងខ្លួន។ ក្រោយពីការផ្ទុះ ប៉ូលិសទួរគី បានបិទច្រកចេញចូលក្នុងអាកាសយានដ្ឋាន ព្រមទាំងផ្អាកការហោះហើរក្នុងស្រុក និង ក្រៅស្រុកជាបណ្តោះអាសន្ន ។

ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​ទីក្រុង​ អ៊ីស្តង់​ប៊ូល បណ្តាលឱ្យ​ស្លាប់ ៣១ នាក់​ និង ​របួស​ច្រើន​នាក់​

ចំណែកលោកនាយករដ្ឋមន្ត្រីទួរគី លោក Yildirim បានចេញបញ្ជាឲ្យបង្កើតក្រុមស៊ើបអង្កេតជាប្រញាប់ ហើយលោកក៏បានធ្វើដំណើរទៅកាន់ទីក្រុងអីុស្តង់ប៊ូល ទាំងយប់ផងដែរ។ អ្នកដែលបានឃើញហេតុការណ៍នេះ បាននិយាយថា ដំបូងគេឮស្នូរគ្រាប់កាំភ្លើងបាញ់រះជាច្រើនគ្រាប់ ហើយបន្ទាប់មកក៏ឮស្នូរផ្ទុះគ្រាប់បែកតែម្តង ។

ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​ទីក្រុង​ អ៊ីស្តង់​ប៊ូល បណ្តាលឱ្យ​ស្លាប់ ៣១ នាក់​ និង ​របួស​ច្រើន​នាក់​

ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅនេះស្ថានភាពសន្តិសុខនៅក្នុងប្រទេសទួរគី មិនល្អប្រសើរឡើយ ជាពិសេស នៅទីក្រុងអីុស្តង់ប៊ូល និង ទីក្រុងអង់ការ៉ា គឺជាគោលដៅនៃការវាយប្រហារបែបភេរវកម្មញឹកញាប់ជាងគេដែលបណ្តាលឲ្យមានមនុស្សស្លាប់ និង រងរបួសច្រើន។ ម្យ៉ាងទៀតគេនៅចាំបានថា កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅថ្មីនេះ មានករណីបំផ្ទុះគ្រាប់បែកនៅលើរថយន្តក្រុងមួយ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ ១១ នាក់ក្នុងចំណោមនោះមានប៉ូលិស ៦ នាក់ផងដែរ ហើយនិងរងរបួស ៣៦ នាក់ ៕ គ ឡេង

ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​ទីក្រុង​ អ៊ីស្តង់​ប៊ូល បណ្តាលឱ្យ​ស្លាប់ ៣១ នាក់​ និង ​របួស​ច្រើន​នាក់​
ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​ទីក្រុង​ អ៊ីស្តង់​ប៊ូល បណ្តាលឱ្យ​ស្លាប់ ៣១ នាក់​ និង ​របួស​ច្រើន​នាក់​
ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​ទីក្រុង​ អ៊ីស្តង់​ប៊ូល បណ្តាលឱ្យ​ស្លាប់ ៣១ នាក់​ និង ​របួស​ច្រើន​នាក់​
ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​ទីក្រុង​ អ៊ីស្តង់​ប៊ូល បណ្តាលឱ្យ​ស្លាប់ ៣១ នាក់​ និង ​របួស​ច្រើន​នាក់​
ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​ទីក្រុង​ អ៊ីស្តង់​ប៊ូល បណ្តាលឱ្យ​ស្លាប់ ៣១ នាក់​ និង ​របួស​ច្រើន​នាក់​
ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​ទីក្រុង​ អ៊ីស្តង់​ប៊ូល បណ្តាលឱ្យ​ស្លាប់ ៣១ នាក់​ និង ​របួស​ច្រើន​នាក់​
ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​ទីក្រុង​ អ៊ីស្តង់​ប៊ូល បណ្តាលឱ្យ​ស្លាប់ ៣១ នាក់​ និង ​របួស​ច្រើន​នាក់​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត