រំលោភ​ទៅរំលោភមក ព្រោះប្តឹង​អត់មាន​ដោះស្រាយ​

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ​នាំ​គ្នា​រិ​គ​គន់​ថា​ ​អាជ្ញាធរ​ស្រុក​ស្ទោងខេត្តកំពង់ធំ អសមត្ថភាព​ប្រកាន់​បក្សពួក​និយម ដី​ទីទួល​សុវត្ថិភាព​ដែល​ជា​ទ្រព្យសម្បត្តិ​រួម ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដាក់​គោក្របី ជ្រូក​ មាន់​ ទា ​នៅ​រដូវវស្សា​នោះ ​បានចោទថា ​ក្រុម​គ្រួសារ​
របស់​លោក សោម រី មាន​តួនាទី​ជា​អនុប្រធាន​ភូមិ​ស្លាក់​ក្រាញ់ ឃុំ​សំព្រោ​ច ស្រុក​ស្ទោង, ​ឈ្មោះ​ស៊ឹ​ម សាន, ​ឈ្មោះបេ វិបុល ជា​ប៉ូ​លិ​ស , ឈ្មោះ​បេ សុ​ឃី​ម អ្នកទាំង​៤ ​គឺជា​សាច់ញាតិ​នឹង​គ្នា បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រំលោភ​យក​ដី​ចំនុច​ទួល​ក្តី​ចាស់ ស្ថិត​ក្នុងភូមិ​ស្លាក់ក្រាញ់ ឃុំ​សំព្រោ​ច ស្រុក​ស្ទោង មក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​របស់​បក្សពួក​គេ ដោយ​កើតទុក្ខ​មិន​សុខចិត្ត​ចង់ទាមទារ​ដី​នោះ​ មក​ដាក់​ជា​​សម្បត្តិ​រួម​វិញ ។

ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ផ្តិត​មេដៃ​ចំនួន​​៣៦៥​នាក់ ដាក់​ពាក្យបណ្តឹងទៅ​កាន់​អាជ្ញាធរ​​ឃុំ​-ស្រុក​និង​ខេត្ត​តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ​ ​រហូត​មក​ដល់​បំណាច់​ខែ​​៦ ឆ្នាំ​២០១៦ ​ហើយ​នៅមិន​ដោះស្រាយ​ជូន​ពួក​គាត់​ទៀត​ដោយ​ចេះ​តែ​ឆ្លើយ​ថា​ជាប់រវល់ ទុក​ឲ្យ​ឃុំ​ដោះស្រាយ​ដោះ​មិន​ចេញ​ ។ ​

រយៈ​៣​ថ្ងៃមុន​នេះ​ ឈ្មោះ​ស៊ឹ​ម រី បាន​លួ​យ​យក​គោ​យន្ត​ទៅ​ភ្ជួរ​ដី​ដែល​កំពុង​តែ​មាន​ទំនាស់​នេះ​រួច​យក​ស្រូវ​ទៅ​ព្រួស នៅ​ពេល​ណា​គោក្របី​របស់​ប្រជាពលរដ្ឋ​ទៅ​ស៊ី​គេ​ចាប់​ឱ្យ​សងជងឺ​ចិត្ត ។ ដោយ​កើតទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​រឿង​អយុត្តិធម៌​នេះ​ ។ ហើយ​ខាង​លោក​ចៅហ្វាយស្រុក​ស្ទោង លោក​អភិបាលខេត្ត​មិន​ព្រម​ដោះស្រាយ​ជូន​ពួក​គាត់ទៀត​ ទើប​នៅ​ថ្ងៃ​ទី​២៨​ មិថុនា ឆ្នាំ​២០១៦ ​នេះ​ ប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​យក​គោ​យន្ត​ចំនួន​៥គ្រឿង​ទៅ​ភ្ជួរ​រាស់​នៅ​លើ​ដី​ដែល​មាន​ទំនាស់​នោះ​វិញ ​រង់​ចាំ​អាជ្ញាធរ​ដោះស្រាយ​ ។

មិនតែ​ប៉ុណ្ណោះ​ ខាង​លោក​សោម រី បាន​ទូរស័ព្ទ​មក​គំរាម​ប្រជាពលរដ្ឋ​ថា នឹង​ឲ្យ​PM មក​ចាប់​អ្នក​តវ៉ា​វាយ​ខ្នោះ​អ្នក​ទៀត​ផង ។ ​ជុំវិញ​ការ​ចោទប្រកាន់​នេះ​ខាង​ភាគី​លោក​សោម រី ពុំ​អាច​សុំ​កា​បំភ្លឺ​បាន​ទេ ពីព្រោះ​លោក​មេឃុំ​ខ​ល ហៅ​ឱ្យ​​មក​ចូក​រួម​បំភ្លឺ​ដែរ​ តែ​លោក​មិន​បាន​មក​ចូលរួម​ឆ្លើយ​បំភ្លឺឡើយ ។