គម្រោង​ព្រៃ ឬ​ The Jungle ​ទទួល​ជោគជ័យ

សត្វព្រៃត្រូវបានទទួលការគំរាមកំហែងពីសំណាក់មនុស្សផង និងធម្មជាតិផង។ សត្វខ្លះត្រូវបានផុតពូជ ខ្លះទៀតជិតផុតពូជ និងខ្លះជាប្រភេទកម្រ។ កត្តានេះហើយទើបមានគម្រោងមួយដែលទាក់ទងនឹងសត្វព្រៃ ដែលមានឈ្មោះថា ព្រៃឬ The Jungle។

គម្រោង​ព្រៃ ឬ​ The Jungle ​ទទួល​ជោគជ័យ

គម្រោងដែលត្រូវបានរៀបចំដោយ ក្រុមភ្លើងគប់ APPLE Love និងអេកូយុវទូត នេះបង្កើតក្នុងគោលបំណងបី៖

ទី១៖ ដើម្បីបង្ហាញដល់សាធារណជនឱ្យបានស្គាល់ និងដឹងពីសត្វព្រៃដែលកំពុងជួបបញ្ហានៅក្នុងកម្ពុជា
ទី២៖ ផ្សារភ្ជាប់អ្នកវិស័យសិល្បៈ ជាមួយអ្នកវិស័យបរិស្ថាន ឱ្យបានស្គាល់គ្នា ហើយអាចឱ្យពួកគាត់រិះរកមធ្យោបាយណាមួយ ដើម្បីអាចជួយទៅដល់សត្វព្រៃបាន
ទី៣៖ ដើម្បីឱ្យសាធារណជនផ្សព្វផ្សាយពីចំណេះដឹងរបស់ពួកគាត់តាមរយៈគម្រោងទៅដល់អ្នកដទៃទៀត

បើតាមសម្ដី យុវជនបូ សកលកិត្យា សមាជិកនៃក្រុមភ្លើងគប់ បានឱ្យដឹងថា នេះជាលើកទី១ហើយដែលក្រុមរបស់គាត់បានរៀបកម្មវិធីបែបនេះ។

យុវជននេះបានបន្តថា ក្រុមគាត់ជួបវិបត្តិ ៣ធំៗ ពោលគឺ ពេលវេលា ការយល់ដឹងពីសត្វព្រៃ និងការឧបត្ថម្ភ។ ក្រុមយុវជនខាងលើមានតែពេល៣សប្ដាហ៍ប៉ុណ្ណោះ ដើម្បីរៀបចំ ហើយម៉្យាងទៀត ក្រុមលោកពុំសូវមានចំណេះដឹងខាងសត្វព្រៃ រីឯការឧបត្ថម្ភគឺត្រូវរកដោយខ្លួនឯង ដោយសារពុំសូវមានអ្នកចាប់អារម្មណ៍។

“បើនិយាយពីសាច់ធ្វើហ្មង គឺតែ៣អាទិត្យទេ ហើយសូម្បីតែពេលរៀបចំនេះគឺប្រើពេលតែ២ថ្ងៃហេ៎ ពួកយើងគឺpush(ជំរុញ)ខ្លាំងមែនទែន…សម្រាប់ផលលំបាកគឺ ដោយសារតែខ្ញុំ អត់សូវយល់ដឹងពីសត្វព្រៃហេ៎ យើងធ្វើមិនមែនចេះតែធ្វើ យើងត្រូវយល់ពីសត្វព្រៃដូចគ្នា…លំបាកមួយទៀតគឺ ពិបាកក្នុងការរកsponsor(អ្នកឧបត្ថម្ភ) មានអារម្មណ៍ថាពួកគាត់ដូចអត់សូវចាប់អារម្មណ៍ជាមួយនឹងរឿងព្រៃឈើ រឿងបរិស្ថាន”។ សម្ដីរបស់ យុវជនកិត្យា។

ទោះបីមានឧបសគ្គទាំងបីនេះក្ដី ក៏យុវជនវ័យ២៥ឆ្នាំនេះបានបន្តថា គម្រោងនេះទទួលបានជោគជ័យដោយសារ ក្រុមរបស់គាត់បានផ្សព្វផ្សាយដល់ដៃគូសហការទាំងអស់ឱ្យបានស្គាល់និងដឹងពីសត្វព្រៃ ហើយអាចឱ្យពួកគាត់ជួយចែករំលែកទៅអ្នកដទៃទៀត។

កិត្យាបានប្រាប់Sabayថា៖ “ចំពោះខ្ញុំ ខ្ញុំគិតថា ជោគជ័យតាំងពីដំបូងដោយសារប្រមូល(អ្នក)ក្នុងវិស័យfashion(សំលៀកបំពាក់)បានចូលរួមជាមួយproject(គម្រោង)ហ្នឹង បើទោះជាអត់មាននរណាគេចូលរួមមកច្រើន ក៏ប៉ុន្តែពួកគាត់ប្រហែលជា១០ ២០នាក់ហ្នឹង គិតថាពួកគាត់អាចយកអាហ្នឹងហើយ ចែករំលែកបានច្រើនតទៅទៀត…ពួកគាត់ involve (ចូលរួម) ដឹងឥឡូវសត្វព្រៃហ្នឹងម៉េច ចាប់អារម្មណ៍ច្រើន ហើយពួកគាត់ធ្វើអីបានតទៀត”។

យ៉ាងណាមិញ យុវជនខាងលើក៏បានអំពាវនាវដល់មហាជនគ្រប់ស្រទាប់ជាន់ថ្នាក់ មិនថាជំនាញផ្នែកអ្វី ឱ្យងាកមកចាប់អារម្មណ៍លើសត្វព្រៃឱ្យបានច្រើនជាងមុន។ គាត់ក៏បានបន្តទៀតថា បើមានអ្នកណាមានគម្រោងផ្សេងទៀតដែលទាក់ទងនឹងសត្វព្រៃ ក្រុមការងាររបស់លោកនឹងជួយជ្រោមជ្រែង។

គូសបញ្ជាក់ផងដែរ គម្រោងនេះរួមមានការផាត់មុខសិល្បករជាសត្វព្រៃ ចែករំលែកចំណេះដឹងទាក់ទងសត្វព្រៃ តាំងពិពណ៌រូបថត ល្ខោនស្បែកតូចនិយាយពីសត្វព្រៃ និងការដើរម៉ូតដែលទាក់ទងនឹងសត្វព្រៃ។ ហើយគម្រោងនេះទទួលបានការឧបត្ថម្ភពី ក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជា ហាងKaiFun សមាគមសុវណ្ណភូមិ និងចូលរួមដោយតារាសម្ដែងជាច្រើនរួបទៀត៕

គម្រោង​ព្រៃ ឬ​ The Jungle ​ទទួល​ជោគជ័យ គម្រោង​ព្រៃ ឬ​ The Jungle ​ទទួល​ជោគជ័យ គម្រោង​ព្រៃ ឬ​ The Jungle ​ទទួល​ជោគជ័យគម្រោង​ព្រៃ ឬ​ The Jungle ​ទទួល​ជោគជ័យ គម្រោង​ព្រៃ ឬ​ The Jungle ​ទទួល​ជោគជ័យ គម្រោង​ព្រៃ ឬ​ The Jungle ​ទទួល​ជោគជ័យ

ប្រភព៖ sabay

  • គម្រោង​ព្រៃ ឬ​ The Jungle ​ទទួល​ជោគជ័យ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:កំសាន្ត
Tags: