ដំណឹង​គួរឲ្យ​ភ្ញាក់ផ្អើល​ គ្រូ​បង្វឹក​កំពូល​រូប​នេះ​ អាច​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ជម្រើស​ជាតិ​អង់គ្លេស​

លោក Arsene Wenger គ្រូបង្វឹករបស់ Arsenal នាពេលបច្ចុប្បន្ន បានក្លាយជាបេក្ខភាពកំពូលមួយរូប សម្រាប់ FA ក្នុងការជ្រើសមកធ្វើជាគ្រូបង្វឹកជម្រើសជាតិអង់គ្លេស នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Express។

ក្នុងនោះ Express បានឲ្យដឹងទៀតថា FA មិនច្រានចោលនោះទេ សម្រាប់ការរង់ចាំរយៈពេលមួយឆ្នាំ ក្នុងការនាំយកគ្រូបង្វឹកដ៏ល្អរូបនេះ មកកាន់កាប់ដំណែងមួយនេះ ហើយនេះគឺវាជួនពេលគ្នាស្រាប់ ដែលកុងត្រារបស់លោក Wenger ជិតផុតកំណត់។

យ៉ាងណាមិញគួរបញ្ជាក់ផងដែរថា លោក Gareth Southgate ត្រូវបានរំពឹងទុកថា នឹងក្លាយជាគ្រូបង្វឹកជម្រើសជាតិអង់គ្លេសបណ្ដោះអាសន្ន ហើយនៅចុងសប្ដាហ៍ក្រោយនេះ មន្ត្រីរបស់ FA មានលោក Martin Glenn, David Gill និង Dan Ashworth នឹងធ្វើការពិភាក្សាគ្នា សម្រាប់ដំណោះស្រាយរឿងគ្រូបង្វឹកនេះបន្តទៀត៕

ដំណឹង​គួរឲ្យ​ភ្ញាក់ផ្អើល​ គ្រូ​បង្វឹក​កំពូល​រូប​នេះ​ អាច​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ជម្រើស​ជាតិ​អង់គ្លេស​
ប្រភព៖ kqube

  • ដំណឹង​គួរឲ្យ​ភ្ញាក់ផ្អើល​ គ្រូ​បង្វឹក​កំពូល​រូប​នេះ​ អាច​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ជម្រើស​ជាតិ​អង់គ្លេស​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:កំសាន្ត
Tags: