សមាជិក​ព្រឹទ្ធសភា​នៅ Washington ៖ ស្ថានភាព​នយោបាយ​នៅ​កម្ពុ​ជា​មាន​ភាព​ល្អប្រសើរ​ខុស​ពី​អ្វី​ដែល​លោកឮ​នៅ​អាមេរិក

សមាជិក​ព្រឹទ្ធសភា​នៅ Washington ៖ ស្ថានភាព​នយោបាយ​នៅ​កម្ពុ​ជា​មាន​ភាព​ល្អប្រសើរ​ខុស​ពី​អ្វី​ដែល​លោកឮ​នៅ​អាមេរិក



ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Washington សហរដ្ឋអាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ​ស្ទើរ​គ្រប់​វិស័យ ដែល​ខុសពី​អ្វី ដែល​លោក​បាន​ឮ​នៅ​សហរដ្ឋអាមេរិក រួម​ទាំង​ការ​រីកចម្រើន​ផង។

លោក Doug Ericksen ដែល​បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​ពិធី​ខួប​ទី​៦៥​នៃ​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា កម្ពុ​ជា​មាន​ភាព​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ​ទាំង​វិស័យ​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​អគារ​ធំៗ មាន​ភាព​លូតលាស់​ខ្លាំង​មែនទែន ខុស​ពី​អ្វី​ដែល​លោក​បាន​ឮ​នៅ​សហរដ្ឋអាមេរិក​។

លោក​បាន​បញ្ជាក់​ថា លោក​បាន​ឃើញ​ការ​ធ្វើ​ចរាចរណ៍​មាន​មមាញឹក​ច្រើន ចំណុច​នេះ​លោក​បាន​និយាយ​ថា ការរៀបចំ​ហាក់​ដូច​មិនទាន់​ត្រឹមត្រូវ។

ជាមួយគ្នា​នោះ​លោក Doug Ericksen បាន​ជំរុញ​ឲ្យ​អ្នក​នៅ​សហរដ្ឋអាមេរិក កុំ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ហើយ​លោក​បាន​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចំពោះ​ការ​មិន​អនុញ្ញាត​ឲ្យ​បរទេស​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ព្រោះ​នេះ​ជា​ជំហរ​របស់​ប្រជាជន​កម្ពុជា​។ សមាជិក​ព្រឹទ្ធសភា​រូប​នោះ​បាន​បញ្ជាក់​ថា អ្វី​ដែល​លោក​បាន​លើក​ឡើង​នោះ គឺជា​ចំណាប់អារម្មណ៍​របស់​រូប​លោក​ផ្ទាល់។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Doug Ericksen នៅ​កម្ពុជា លោក​បាន​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើន​រូប ជាពិសេស​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​វិស័យ​ថាមពល និង​ទូរគមនាគមន៍ ពីព្រោះ​លោក​ជា​សមាជិក​ព្រឹទ្ធសភា មាន​តួនាទី​ត្រួតពិនិត្យ​មើល​លើ​វិស័យ​ថាមពល និង​ទូរគមនាគមន៍​នៅ​សហរដ្ឋអាមេរិក៕

សមាជិក​ព្រឹទ្ធសភា​នៅ Washington ៖ ស្ថានភាព​នយោបាយ​នៅ​កម្ពុ​ជា​មាន​ភាព​ល្អប្រសើរ​ខុស​ពី​អ្វី​ដែល​លោកឮ​នៅ​អាមេរិក សមាជិក​ព្រឹទ្ធសភា​នៅ Washington ៖ ស្ថានភាព​នយោបាយ​នៅ​កម្ពុ​ជា​មាន​ភាព​ល្អប្រសើរ​ខុស​ពី​អ្វី​ដែល​លោកឮ​នៅ​អាមេរិក