មហាសេដ្ឋី​អាស៊ី​​​​​​​​ មាន​​​ទ្រព្យសម្បត្តិ​ច្រើន​ជាង​​គេ​បំផុត​​​​លើ​​ពិភព​លោក​

​​​ឥឡូវ​​នេះ​​​​ ក្រុម​​​មហាសេដ្ឋី​​​​​​​អាស៊ី​​​​​​​​ ​​ត្រូវ​​គេ​​​មើល​ឃើញ​ថា​​​​មាន​​ទ្រព្យ​សម្បត្តិ​​​​ច្រើន​​ វ៉ា​ដាច់​​​​បណ្ដា​មហាសេដ្ឋី​​​​ក្នុង​ទ្វីប​អាមេរិក​ខាង​ជើង​ ​អឺរ៉ុប​ ​និង​ទ្វីប​ផ្សេង​ទៀត​ជុំវិញ​ពិភពលោក។ ​នេះ​​បើ​តាម​​​​របាយការណ៍​​​របស់​​គេហទំព័រ​​ Worldwealthreport ទើប​​​​ចេញ​ផ្សាយ​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​។​

 

មហាសេដ្ឋី​អាស៊ី​​​​​​​​ មាន​​​ទ្រព្យសម្បត្តិ​ច្រើន​ជាង​​គេ​បំផុត​​​​លើ​​ពិភព​លោក​

សេដ្ឋី​វ័យក្មេង​ជនជាតិ​ចិន

​​​​​​​​​​​​​

នៅ​ត្រឹម​​ចុង​ឆ្នាំ​ ​២០១៥ ​មហាសេដ្ឋី​​អាស៊ី​​​មាន​​ទ្រព្យ​​​សម្បត្តិ​​បូក​បញ្ចូល​​គ្នា​​​​​​​ប្រមាណ​ ១៧,៣៩​​ទ្រីលាន​​ដុល្លារ កើន​ពី​​ ៨,៤​ទ្រី​លាន​​នៅ​ឆ្នាំ​​២០០៦​ គឺ​នាំ​មុខ​​​​​​​​​មហាសេដ្ឋី​​អាមេរិក​ខាង​ជើង​​​បន្តិច​​​​ ដែល​មាន​ ១៦,៦១​​ទ្រីលាន​​ដុល្លារ កើន​​ពី​​ ១១,២​ទ្រីលាន​​នៅ​ឆ្នាំ​ ២០០៦​។ (១​ទ្រី​លាន ស្មើ​នឹង​ ១.០០០.០០០.០០០.០០០)។

 

​មហាសេដ្ឋី​អាស៊ី​​​​បាន​កើន​​ទ្រព្យ​សម្បត្តិ​​ ៩,៩%​ ​​​​បើ​ធៀប​​នឹង​​​​​អាមេរិក​ កាណាដា​​​​មាន​កំណើន​​​តែ​ ២,៣​​%​ ប៉ុណ្ណោះ ដោយ​សារ​ទីផ្សារ​​មូល​ធន​​​​ចុះ​​​ថមថយ។​​​​​​ ចំណែក​​​​នៅ​អឺរ៉ុប​​​​​​បាន​កើន​ថេរ​​​ចំនួន​ ៤,៨%​ ​ខណៈ​អាមេរិកឡាទីន​​​ធ្លាក់​មក​ត្រឹម​ ៣,៧%​ ​​ដោយ​សារ​​អស្ថិរភាព​​នយោបាយ ​​​និង​​ទី​ផ្សារ​ភាគ​ហ៊ុន​ក្រឡាប់​ចាក់​​នៅ​ប្រទេស​ប្រេស៊ីល។

 

​​​​​ក្នុង​ទ្វីប​អាស៊ី​ មហាសេដ្ឋី​​ក្នុង​ប្រទេស​ចិន​​​​បាន​កើន​ទ្រព្យ​​ច្រើន​​ជាង​គេ​បំផុត​​​គឺ​ ១៦,២% ​ ហើយ​​គេ​រំពឹង​ថា​​នឹង​​កើន​​ឡើង​​ខ្លាំង​​បន្ថែម​ទៀត​​នៅ​ឆ្នាំ​ខាង​មុខ។ បើ​តាម​​គេហទំព័រ​​ Forbes។ ​​អ្នក​មាន​ទ្រព្យ​​​សម្បត្តិ​ចាយ​មិន​អស់​​​នៅ​អាស៊ី​​​​ ​ភាគ​ច្រើន​រក​ស៊ីខាង​​​វិស័យ​​​​សេវា​ហិរញ្ញវត្ថុ​ ​​​បច្ចេកវិទ្យា​​​​ ​​​និង​ឧស្សាហកម្ម​​ថែ​ទាំ​សុខភាព។

 

របាយការណ៍​ខាង​លើ​ បាន​ទស្សន៍ទាយ​ថា​​​ ​ទ្រព្យ​សម្បត្តិ​​​សរុប​​​​​​​​របស់​មហាសេដ្ឋី​​​​ទាំង​អស់​​​នឹង​​កើន​​លើស​ ១០០​ទ្រីលានលាន​ ​​​ត្រឹម​ឆ្នាំ​ ២០២៥​ខាង​មុខ ខណៈ​​​ឆ្នាំ​​២០១៥​​​​​​​មាន​ ៥៧​ទ្រីលាន​ដុល្លារ​៕

 

មហាសេដ្ឋី​អាស៊ី​​​​​​​​ មាន​​​ទ្រព្យសម្បត្តិ​ច្រើន​ជាង​​គេ​បំផុត​​​​លើ​​ពិភព​លោក​

 

ចុចអាន៖ មហាសេដ្ឋី​ចិត្ត​សប្បុរស ចង់​ទទួល​បាន​កំណត់​ត្រា​ពិភពលោក

ចុចអាន៖ ១០ យ៉ាង​ដែល​អ្នក​គួរ​ដឹង​ពី​មហាសេដ្ឋី​ទឹក​ប្រាក់​ពាន់​លាន​ដុល្លារ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN​​​​​​​​​​​​​​​​