គម្រោង​អនុត្តរភាព​ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​កូ ជំហាន​ទី ២​សម្រេច​លទ្ធផល​បាន​ប្រមាណ ៤០ ភាគរយ ហើយ​

គម្រោង​អនុត្តរភាព​ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​កូ ជំហាន​ទី ២​សម្រេច​លទ្ធផល​បាន​ប្រមាណ ៤០ ភាគរយ ហើយ​



ភ្នំពេញ​ ៖​ ការ​អនុវត្ត​គម្រោង​អនុត្តរភាព​ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​កូ ជំហាន​ទី ២ មាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង គិត​មក​ត្រឹម​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ ២០១៦ នេះ​បាន​ដំណើរការ សម្រេច​លទ្ធផល​បាន​ប្រមាណ ៤០ ភាគរយ ហើយ។

ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ក្នុង​ផេ​ក​ផ្លូវការ​នោះ​ថា ដើម្បី​ទាញ​យក​ឲ្យ​អស់​លទ្ធភាព​ពី​សក្ដានុពល​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​កូ គម្រោង​អនុត្តរភាព​ប្រព័ន្ធ​មួយ​នេះ ត្រូវ​បាន​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម អនុវត្ត​ជា​ជំហានៗ ក្នុង​នោះ​ជំហាន​ទី ១ បាន​ចាប់​ដំណើរការ​កាលពីដើម​ខែកុម្ភៈ ឆ្នាំ ២០១៥ ដោយមាន​ទំហំ​ការងារ​៖-​ជីក​ប្រឡាយ​មេ ០៣ ខ្សែ សរុប​ប្រវែង ១១.០០០ ម៉ែត្រ ។​-​ក្រាល​ក្រួស​ក្រហម​លើ​ខ្នង​ប្រឡាយ​អម​សងខាង សរុប​ប្រវែង ១១.០០០ ម៉ែត្រ។ -​ដាំ​ស្មៅ​លើ​ភ្លឺ​ប្រឡាយ​អម​សងខាង សរុប​ប្រវែង ១១.០០០ ម៉ែត្រ។

សាងសង់​សំណង់​សិល្បាករ​ធំ​តូច សរុប​ចំនួន ៣៥ កន្លែង។ ក្រោយពី​បាន​បញ្ចប់​ជំហាន​ទី​១ នៅ​ពី​ចុងខែ​ធ្នូ ឆ្នាំ ២០១៥ ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​កូ មានលទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃ​ដីស្រែ​ប្រមាណ ៣.០០០ ហិកតា នៅ​ក្នុង​ខេត្ត​ព្រៃវែង។

ក្រសួង​បន្ត​ថា នៅ​ដើម​ឆ្នាំ ២០១៦ នេះ គម្រោង​អនុត្តរភាព​ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​កូ ជំហាន​ទី ២ ត្រូវ​បាន​ចាប់​ដំណើរការ​អនុវត្ត ដោយមាន​ទំហំ​ការងារ​៖-​ជីក​ប្រឡាយ​មេ ០២ ខ្សែ សរុប​ប្រវែង ២២.០០០ ម៉ែត្រ ។​-​ក្រាល​គ្រួស​ក្រហម​លើ​ខ្នង​ប្រឡាយ​អម​សងខាង សរុប​ប្រវែង ២២.០០០ ម៉ែត្រ ។​-​ដាំ​ស្មៅ​លើ​ភ្លឺ​ប្រឡាយ​អម​សងខាង សរុប​ប្រវែង ២២.០០០ ម៉ែត្រ ។​-​សាងសង់​សំណង់​សិល្បការ​ធំ​តូច សរុប​ចំនួន ៦៥ កន្លែង។

ប្រភព​ដដែល​បញ្ជាក់​ថា នៅ​ពេល​បញ្ចប់​គម្រោង​អនុត្តរភាព​ជំហាន​ទី ២ នេះ លទ្ធភាព​ស្រោចស្រព​របស់​ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​កូ នឹង​កើន​ឡើង​ដល់ ២០.០០០ ហិកតា នៅ​ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​កំពង់ចាម។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​បញ្ចប់​ជំហាន​ទី​២ នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នឹង​ចាប់​អនុវត្ត​នូវ​ជំហាន​បន្តបន្ទាប់​ទៀត ដើម្បី​ពង្រីក​លទ្ធភាព​ស្រោចស្រព​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​កូ​ឲ្យ​កើន​ដល់ ៥០.០០០ ហិកតា នៅ​ក្នុង​ខេត្ត​ព្រៃវែង កំពង់ចាម និង​ខេត្ត​ស្វាយរៀង។ នៅ​ពេល​គម្រោង​អនុត្តរភាព​ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​កូ ត្រូវ​បាន​បញ្ចប់​ទាំងស្រុង ក្រៅពី​ការ​ផ្តល់​ទឹក​សម្រាប់​ការងារ​បង្កបង្កើនផល​ស្រូវ​រាប់​ម៉ឺន​ហិកតា គម្រោង​នេះ​ក៏​នឹង​ផ្តល់​ផង​ដែរ នូវ​ទឹក​សម្រាប់​ប្រើប្រាស់ ខ្នង​ប្រឡាយ​ជា​ផ្លូវ​គមនាគមន៍ ឯ​តួ​ប្រឡាយ ក៏​នឹង​ក្លាយទៅជា​ផ្លូវ​សម្រាប់​ជលយាន​របស់​បងប្អូន​ប្រជាកសិករ​ក្នុង​តំបន់​នោះ​ផង​ដែរ៕
គម្រោង​អនុត្តរភាព​ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​កូ ជំហាន​ទី ២​សម្រេច​លទ្ធផល​បាន​ប្រមាណ ៤០ ភាគរយ ហើយ​

គម្រោង​អនុត្តរភាព​ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​កូ ជំហាន​ទី ២​សម្រេច​លទ្ធផល​បាន​ប្រមាណ ៤០ ភាគរយ ហើយ​