Hun Sen Cup វគ្គ​១/២៖ ព្រះខ័ន​រាជ ប៉ះ​ភ្នំពេញ​ក្រោ​ន ស៊ីម៉ាក់​តទល់​ជាមួយ​ការពារជាតិ​ និពន្ធដោយ : ថ្មីៗ       June-29-2016, 10:52 am         144

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Hun Sen Cup វគ្គ​១/២៖ ព្រះខ័ន​រាជ ប៉ះ​ភ្នំពេញ​ក្រោ​ន ស៊ីម៉ាក់​តទល់​ជាមួយ​ការពារជាតិ​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១០ ឈានដល់​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃ​ពុធ​នេះ ដោយ​ម្ចាស់​ការពារ​តំណែង​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ ភ្នំពេញ​ក្រោ​ន មុន​ជំនួប​រវាង​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​) និង​ក្រសួងការពារជាតិ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។

​ព្រះខ័ន​រាជ​ស្វាយរៀង​ដែលជា​ម្ចាស់​ពាន​បី​ជំនាន់ បាន​ទម្លាក់​បឹងកេត​អង្គរ ខណៈ​ម្ចាស់​ពាន​២​សម័យកាល ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​សៀមរាប​អង្គរ នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។ ព្រះខ័ន​រាជ​បោះជំហាន​ទៅកាន់​ការរក្សា​តំណែង​ជើងឯក​របស់ខ្លួន ដែល​កាលពី​ឆ្នាំមុន ពួកគេ​បាន​យកឈ្នះ​ណាហ្គា​វើ​ល ២-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ រីឯ​ភ្នំពេញ​ក្រោ​ន ដែល​បានឈ្នះ​ពាន​កាលពី​ឆ្នាំ​២០០៨ និង​២០០៩ ហើយ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០១០ នឹង​ប្តឹង​ប្រែង​ដើម្បី​ក្តោប​ក្តាប់​ឱកាស​នេះ ដើម្បី​លើក​ពាន Hun Sen Cup សារជាថ្មី ក្រោយ​ខកខាន​អស់​៥​ឆ្នាំ​។​

​ដោយឡែក​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ឬ​ស៊ីម៉ាក់ មានឱកាស​បង្ហាញខ្លួន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង បន្ទាប់ពី​ពួកគេ​ទទួលបាន​ជ័យជម្នះ​ដ៏​ភ្ញាក់ផ្អើល​លើ​ណាហ្គា​វើ​ល ជើងឯក​រង​ឆ្នាំ​ចាស់ និង​ជា​ម្ចាស់​ពាន​កាលពី​ឆ្នាំ​២០១៣ ។ ស៊ីម៉ាក់ ត្រូវ​តទល់​ជាមួយ​ក្រសួងការពារជាតិ ដែល​កំពុង​លេចធ្លោ​រទាំង​ក្នុង​ពានរង្វាន់ Hun Sen Cup និង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​។ ការពារជាតិ ដែល​បាន​យកឈ្នះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នោះ រំពឹង​លើក​ពាន​ម្តងទៀត បន្ទាប់ពី​ពួកគេ​ធ្លាប់​ទទួលបាន​ម្តង​នៅ​ឆ្នាំ​២០១០ និង​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ​២០១៣ ៕

​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ ៖  
-​ម៉ោង​៣:៣០​នាទី​៖ ព្រះខ័ន​រាជ​ស្វាយរៀង ជួប ភ្នំពេញ​ក្រោ​ន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
-​ម៉ោង​១៨:០០​នាទី​៖ ក្រសួងការពារជាតិ ជួប មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។