Wenger ក្លាយ​ជា​ជម្រើស​ទី១​ជំនួស Hodgson នៅ​អង់គ្លេស​

អ្នកចាត់ការ​ទូទៅ​ Arsenal លោក Arsene Wenger បាន​ក្លាយ​ជា​គោល​ដៅ​ទី​មួយ​របស់​សហព័ន្ធ​បាល់​ទាត់​ អង់គ្លេស​ហៅ​កាត់​ FA ដើម្បី​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ជំនួស​លោក Roy Hodgson ដែល​លា​លែង​។

 

Wenger ក្លាយ​ជា​ជម្រើស​ទី១​ជំនួស Hodgson នៅ​អង់គ្លេស​ លោក Arsene Wenger

 

Roy Hodgson បាន​ប្រកាស​ចុះ​ចេញ​ពី​កៅអី​គ្រូ​បង្វឹក​ក្រុម​តោ​កំណាច​អង់គ្លេស​ភ្លាមៗ​បន្ទាប់​ពី​ដឹកនាំ​ក្រុម​ចាញ់ ក្រុម​អ៊ីស្លង់​ ២-១ ធ្លាក់​ចេញ​ពី​អឺរ៉ូ​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​សឹង​មិន​គួរ​ឲ្យ​ជឿ។ FA មាន​ពេល​១២​ខែ​ដើម្បី​រក​អ្នក​មក​ជំនួស​កៅអី​គ្រូ​បង្វឹក​ដែល​នៅ​ទំនេរ​ហើយ​ត្រៀម​លក្ខណៈ​សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​ World Cup ២០១៨ នៅ​ប្រទេស​រុស្ស៊ី។

 

យ៉ាងណា​ក៏ដោយ​ Wenger នៅ​សល់​កុងត្រា​ចាស់​ជាមួយ​ Arsenal ១ឆ្នាំ​ទៀត​ដូច្នេះ​គាត់​អាច​ទំនេរ​សម្រាប់​ការងារ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នៅរដូវក្តៅ​ឆ្នាំ​២០១៧ យ៉ាង​លឿន​បំផុត។ ជម្រើស​ដទៃ​ទៀត​ស្ថិត​ក្នុង​ការ​ពិចារណា​របស់​ FA មាន​ដូចជា៖ លោក Claudio Ranieri, Steve Bruce, Eddie Howe, Sam Allardyce, David Moyes និង Slaven Bilic៕

 

Wenger ក្លាយ​ជា​ជម្រើស​ទី១​ជំនួស Hodgson នៅ​អង់គ្លេស​

 

Wenger ក្លាយ​ជា​ជម្រើស​ទី១​ជំនួស Hodgson នៅ​អង់គ្លេស​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail

  • Wenger ក្លាយ​ជា​ជម្រើស​ទី១​ជំនួស Hodgson នៅ​អង់គ្លេស​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:កីឡា