តារា​ណា​ខ្លះ​​ជួយ វ៉ាន់ នីឡា យក​ញត្តិ​ជូន​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ម្សិលមិញ​

ស្នាម​មេដៃ​​របស់​សិល្បករ​ សិល្បការិនី​​ ក៏​ដូច​ជា​អ្នក​ផលិត​កម្មវិធី​សិល្បៈ​ជាង​ ៣០០ នាក់ ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជួយ​ពន្លឿន​រឿង​ក្ដី លើ​ការ​បញ្ចេញ​​រូប​អាក្រាត​កាយ​របស់ កញ្ញា វ៉ាន់ នីឡា ដោយ​ជន​អនាមិក ត្រូវ​បាន​សមាគម​សិល្បករ​​ខ្មែរ នាំ​យក​ទៅ​ជូន​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈរសៀល​ម្សិល​មិញ​នេះ ដោយ​មាន​តារា​ចូល​រួម​ជា​ច្រើន។

តារា​ណា​ខ្លះ​​ជួយ វ៉ាន់ នីឡា យក​ញត្តិ​ជូន​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ម្សិលមិញ​

តារាៗ​ទាំង​នេះ​មាន​ដូច​ជា លោក សុះម៉ាច លោក រិន សាវ៉ាត កញ្ញា សុវត្ថិឌី ធារិកា លោក សៅ ឧត្ដម លោក គុណ រាមរតនៈ អ្នក​នាង​ម៉ៅ ស៊ីណាត កញ្ញា ឌូង ហ្សូរីដា អ្នក​នាង​ឱក សុម៉ាវត្តី  លោក ម៉ាដូណា អ្នក​ស្រី ថុង សៀវទៀង លោក សុខ ជំនោរ និងសិល្បករ​សិល្បៈ​​ការិនី​ជា​ច្រើន​ទៀត។

ស្នាម​មេដៃ​ជាង​ ៣០០នាក់​ខាង​លើ ត្រូវ​ផ្ចុងផ្ដើម​ដោយ​ “ក្រុម​គ្រួសារ​​តារា​កម្ពុជា​” ដែល​ជា​ក្រុម​មួយ​ទើប​បង្កើត​ថ្មី ចំណុះ​ឲ្យ​សមាគម​​សិល្បករ​ខ្មែរ។ លោក​ជំទាវ ភឿង សកុណា ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្ប បាន​​​​ផ្ដល់​ដំបូន្មាន​ដល់​សិល្បករ​ សិល្ប​ការិនី​ទូទៅ និង​ទទួល​យក​ញតិ្ត​នោះ ហើយ​បាន​សន្យា​ថា នឹង​ជំរុញ​បណ្ដឹង វ៉ាន់ នីឡា ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​វែក​មុខ​រក​ជន​អនាមិក​ទម្លាយ​រូប​ស្រាត​​របស់​នាង។

វ៉ាន់ នីឡា បាន​សម្ដែង​ការ​ត្រេកអរ ​ជា​ខ្លាំង​ពេល​ដែល​​​ឃើញ​គ្រប់មជ្ឈដ្ឋាន លើក​ទឹក​ចិត្ត ​និង​ជួយ​គាំទ្រ​មក​លើ​រូប​នាង​​​បែប​នេះ ហើយ​នាង​​បាន​រំពឹង​យ៉ាង​មុត​មាំ​ថា ច្បាប់​នឹង​​ចាត់​វិធាន​ការណ៍​​ទៅ​លើ​ជន​​​ល្មើស​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ៕

អត្ថបទ៖ ខុត សីហា