លោក ​កឹម សុខា​ ស្នើឲ្យ EU​ បន្តជួយដល់​ដំណើរការបោះឆ្នោត

រាជធានីភ្នំពេញ ៖ ​ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ​ លោក កឹម សុខា​ តាមរយៈលោកស្រីអាណាម៉ាច ​ហ៊ុលហ្កាដ​ (Anna Maj Hultgård)​ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រស៊ុយអ៊ែត ​បានស្នើដល់សហភាពអឺរ៉ុប(EU) ​បន្តជួយដល់ដំណើរការ​​បោះឆ្នោត​នៅ​កម្ពុជានាពេលខាងមុខនេះ ​ឲ្យមានលក្ខណៈសេរី ត្រឹមត្រូវ ​និងយុត្តិធម៌ ​ដែលអាចទទួល​យកបានគ្រប់ភាគី ។

សំណើខាងលើនេះ​ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩​ មិថុនា ២០១៦​ ក្នុងឱកាសដែលលោកស្រី ​អាណាម៉ាច ហ៊ុលហ្កាដ ​ឯកអគ្គរាជ​ទូត​ស៊ុយអែត​ផុតអាណត្តិការទូតនៅកម្ពុជា​​ បានចូលជួបជម្រាបលា ​និងពិភាក្សាជាមួយ​លោក ​កឹម សុខា ​នៅទីស្នាក់ការ​កណ្តាល​គណបក្ស​សង្រ្គោះជាតិ៕