ភាសា​អង់គ្លេស​​អាច​នឹង​លែង​​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​នៅ EU ក្រោយ​​ដំណើរ​ការ​ Brexit

ភាសាអង់គ្លេសនឹងលែងជាភាសាផ្លូវការមួយដែលប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុបទៀតទេក្រោយពេលចក្រភពនេះចាកចេញពី EU។ នេះបើតាមការឲ្យដឹងពីលោកស្រី Danuta Hübner ប្រធានគណៈកម្មការកិច្ចការធម្មនុញ្ញសភាអឺរ៉ុប កាលពីថ្ងៃច័ន្ទកន្លងទៅ។

ភាសា​អង់គ្លេស​​អាច​នឹង​លែង​​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​នៅ EU ក្រោយ​​ដំណើរ​ការ​ Brexit

“អង់គ្លេសជាភាសាផ្លូវការរបស់ពួកយើង ព្រោះចក្រភពអង់គ្លេសបានប្រកាសប្រើភាសានេះ ប៉ុន្តែបើពួកយើងមិនមានចក្រភពអង់គ្លេសជាសមាជិក ពួកយើងក៏មិនប្រើភាសាអង់គ្លេសដែរ”។ នេះបើតាមសម្ដីរបស់អ្នកស្រី Danuta នៅក្នុងសន្និសីទសារព័ត៌មានទាក់ទងនឹងប្រជាមតិអង់គ្លេសចាកចេញពី EU។

ប្រទេសជាសមាជិកសហភាពអឺរ៉ុបនីមួយៗមានសិទ្ធិក្នុងការឈរឈ្មោះភាសាមួយឲ្យគេជ្រើសតាំងជាភាសាគោលប្រើនៅ EU ប៉ុន្តែមានតែអង់គ្លេសមួយប៉ុណ្ណោះដែលបានចុះបញ្ជីភាសាអង់គ្លេស។

លោកស្រី Danuta បានបញ្ជាក់ថា អង់គ្លេសជាភាសាមួយក្នុងចំណោមភាសាផ្លូវការទាំង២៤នៅសហភាពអឺរ៉ុប ប៉ុន្តែឆាប់ខាងមុខនេះ ពេលអង់គ្លេសបំពេញដំណើរការចាកចេញពី EU រួចរាល់ ភាសាអង់គ្លេសអាចត្រូវគេលែងប្រើនៅ EU។

យ៉ាងណាក្ដី បើតាមការលើកឡើងរបស់មន្ត្រីប៉ូឡូញ សមាជិកសភា EU បានឲ្យដឹងថា ភាសាអង់គ្លេសអាចនឹងនៅរក្សាជាភាសាប្រើប្រាស់ផ្លូវការ ដរាបណាមានការយល់ស្របពីប្រទេសសមាជិក EU ទាំងអស់គ្នា៕

ភាសា​អង់គ្លេស​​អាច​នឹង​លែង​​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​នៅ EU ក្រោយ​​ដំណើរ​ការ​ Brexit

ប្រភព៖ sabay

  • ភាសា​អង់គ្លេស​​អាច​នឹង​លែង​​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​នៅ EU ក្រោយ​​ដំណើរ​ការ​ Brexit已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:កំសាន្ត
Tags: