វ៉ាន់ នី​ឡា ដាក់​ញត្តិ​ថ្កោលទោស​ជន​បង្ហោះ​រូប​អាក្រាត​ នៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​

វ៉ាន់ នី​ឡា ដាក់​ញត្តិ​ថ្កោលទោស​ជន​បង្ហោះ​រូប​អាក្រាត​ នៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​



ភ្នំពេញ ៖ តារា​ចម្រៀង​វ័យក្មេង​ប្រចាំ​ផលិតកម្ម​ភ្លេង​រីខត​កញ្ញា វ៉ាន់ នី​ឡា កាលពី​ម្សិលមិញ​បាន​ថ្លែង​ក្រោយពេល​ដាក់​ញត្តិ​ថ្កោលទោស ​និង​គាំទ្រ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​លើ​ជនអនាមិក ​ដែល​ទម្លាយ​រូបអាក្រាត​កាយ​របស់​នាង​នៅ​ឯ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ថា ខ្ញុំ​សូម​សម្ដែង​នូវ​ទឹកចិត្ត​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ ​ព្រមទាំង​មន្ត្រី​ក្នុង​ស្ថាប័ន​ក៏ដូចជា​បងប្អូន​សិល្បករ​រៀមច្បង​គ្រប់​ផ្នែក​នៃ​សិល្បៈ។

វ៉ាន់ នី​ឡា ដាក់​ញត្តិ​ថ្កោលទោស​ជន​បង្ហោះ​រូប​អាក្រាត​ នៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​

កញ្ញា វ៉ាន់ នី​ឡា ដែល​មាន​រឿងអាស្រូវ​បែក​ធ្លាយ​រូបភាព​អាក្រាត​កាយ​ បាន​បន្ត​ថា ខ្ញុំ​ក៏​សូម​អរគុណ​ផង​ដែរ​សមាគម​សិល្បករ​កម្ពុជា និង​តំណាង​សមាគម​មិត្ត​សិល្បៈ​ជួយ​សង្គម ដែល​បាន​មក​ចូលរួម ​ហើយ​បាន​មូលមតិ​គ្នា​ធ្វើ​ញត្តិ​គាំទ្រ​ចំណាត់ការ​របស់​សមត្ថ​កិច្ច និង​ថ្កោលទោស​រក​ជន​បង្ហោះ​រូប​អាក្រាត​របស់​នាង​ខ្ញុំ ដែល​ទាំងនេះ​ជា​ការ​យកចិត្តទុកដាក់​ជា​ធ្លុង​មួយ​របស់​សិល្បករ​ខ្មែរ​។ ការចេះ​ជួយ​យក​អាសារ ការ​លើកទឹកចិត្ត និង​ការ​សន្ដោស​ប្រណី​ដ៏​ធំធេង​ចំពោះ​រូប​នាង​ខ្ញុំ​ផ្ទាល់ ។

វ៉ាន់ នី​ឡា ដាក់​ញត្តិ​ថ្កោលទោស​ជន​បង្ហោះ​រូប​អាក្រាត​ នៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​

តារា​ចម្រៀង វ៉ាន់ នី​ឡា​បាន​បន្ថែម​ថា​ នាង​ខ្ញុំ​គ្មាន​អ្វី​ទេ​ គឺ​មានតែ​ម្រាមដៃ​ដប់​ប្រណម​អគុណ​ណាស់ ចំពោះ​កាយវិការ​និង​ទឹកចិត្ត​ដ៏​ប្រពៃ​មិន​អាច​កាត់ថ្លៃ​បាន ​នាង​ខ្ញុំ​សូម​គោរព​ជូនពរ​លោកជំទាវ​រដ្ឋ​មន្ត្រី ឯកឧត្ដម លោកជំទាវ រៀមច្បង​សិស្បៈ គ្រប់​ជំនាន់ ​និង​អ្នកគាំទ្រ​សូម​ជួបប្រទះ​តែ​សេចក្តីសុខ សម្រេច​កិច្ចការ​គ្រប់​រាល់​ភារកិច្ច​ការងារ។

វ៉ាន់ នី​ឡា ដាក់​ញត្តិ​ថ្កោលទោស​ជន​បង្ហោះ​រូប​អាក្រាត​ នៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​

សូម​បញ្ជាក់ថា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោកស្រី ភឿង ស​កុ​ណា បាន​ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នក​សិល្បៈ ​ដែល​បាន​យក​ញត្តិ​ថ្កោលទោស​ជន​អនាមិក​ទម្លាយ​រូប​អាក្រាត​កាយ​រប​ស់​កញ្ញា វ៉ាន់ នី​ឡា កាលពី​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦​ថា នឹង​បន្ត​តាមដាន​រឿង​ដែល​ជន​អនាមិក​ទម្លាយ​រូប​អាក្រាត​របស់​កញ្ញា វ៉ាន់ នី​ឡា ដើម្បី​ស្វែងរក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​។ ម្យ៉ាងទៀត​ក្រសួង​ក៏​នឹង​បន្ត​ស្នើ​ទៅ​ក្រសួង​មាន​សមត្ថកិច្ច​ ដើម្បី​ដឹងឮ​ពី​កង្វល់​របស់​ក្រសួង​វប្បធម៌​ក្នុងនាម​អាណា​ព្យាបាល​សិល្បករ​ខ្មែរ​ផង​ដែរ​៕
វ៉ាន់ នី​ឡា ដាក់​ញត្តិ​ថ្កោលទោស​ជន​បង្ហោះ​រូប​អាក្រាត​ នៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​

វ៉ាន់ នី​ឡា ដាក់​ញត្តិ​ថ្កោលទោស​ជន​បង្ហោះ​រូប​អាក្រាត​ នៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​