​ប្រតិកម្ម​៖ សម្តេច ហ៊ុន សែន ថា និស្សិត​ទាំងឡាយ​ចង់​ឲ្យ​សម្តេច​ទៅ​ចែក​សញ្ញាបត្រ​ដល់​ពួកគេ​ និពន្ធដោយ : រុង រឿង       June-29-2016, 12:24 pm         182

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​ប្រតិកម្ម​៖ សម្តេច ហ៊ុន សែន ថា និស្សិត​ទាំងឡាយ​ចង់​ឲ្យ​សម្តេច​ទៅ​ចែក​សញ្ញាបត្រ​ដល់​ពួកគេ​ ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​នឹង​អ្នក​ដែល​រិះគន់​សម្តេច​រឿង​ចែក​សញ្ញាបត្រ​ដល់​និស្សិត​កន្លងមក​។ សម្តេច​ថា អ្នក​រិះគន់​សម្តេច​នោះ ធ្វើឡើង​តាមរយៈ​ការ​Comment នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច ដោយ​លើកឡើងថា នាយករដ្ឋមន្ត្រី​ទៅ​តែ​ចែក​សញ្ញាបត្រ​ដល់​និស្សិត ធ្វើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ទៅ​ធាក់​ស៊ីក្លូ ព្រោះ​នាយករដ្ឋមន្ត្រី​ដណ្តើម​ការងារ​រដ្ឋមន្ត្រី​អប់រំ​។