ក្មេងស្រី​ម្នាក់​លក់​ទឹក​ស្លាប់​កណ្តាលផ្លូវ ខណៈ​ជួយ​ដូនចាស់​​ឆ្លងកាត់​ផ្លូវ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​

ថ្មីៗនេះ ភ្លៀងបានបង្អោរធ្លាក់យ៉ាងគំហុក នៅក្នុងទីក្រុង Dazhou ខេត្ត Sichuan ប្រទេសចិន បានបណ្តាលឲ្យផ្លូវជាច្រើននៅក្នុងទីក្រុងនេះ ត្រូវលិចលង់គួរឲ្យព្រួយបារម្ភ ។

យោងតាម NetEase ខណៈកំពុងព្យាយាមជួយដូនចាស់ម្នាក់ដែលដើរឆ្លងកាត់ផ្លូវដែលពេញព្រៀបដោយជំនន់ទឹកភ្លៀង, ក្មេងស្រីសិស្សសាលម្នាក់ ជាអកុសល ក៏ត្រូវបានទឹកបក់បោកចូលក្រោមរថយន្ត និងលង់ទឹកស្លាប់តែម្តង ។ ប៉ុន្តែ ដូនចាស់ដែលដើរជាមួយនាង បានត្រូវអ្នកដំណើរប្រញាប់ប្រញាល់ជួយសង្គ្រោះជីវិតគាត់ទាន់ ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងករណីនេះផងដែរ អ្នកលេងអ៊ីនធើរណេតជាច្រើន បានត្អួញត្អែរពីប្រសិទ្ធភាពនៃប្រព័ន្ធលូរបស់ប្រទេសនេះ ដោយលើកឡើងថាៈ “ជាមួយសេដ្ឋកិច្ចដ៏ល្អបំផុតទី២នៅក្នុងពិភពលោក, ប្រទេសចិនសូម្បីពុំអាចគ្រប់គ្រងប្រព័ន្ធលូឲ្យបានល្អប្រសើរទេ ។ រីឯអ្នកខ្លះទៀត បានស្តីបន្ទោសទៅលើអាកាសធាតុដ៏អាក្រក់ ដែលបណ្តាលឲ្យកើតមានសោកនាដកម្មនេះ” ៕

ក្មេងស្រី​ម្នាក់​លក់​ទឹក​ស្លាប់​កណ្តាលផ្លូវ ខណៈ​ជួយ​ដូនចាស់​​ឆ្លងកាត់​ផ្លូវ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ ក្មេងស្រី​ម្នាក់​លក់​ទឹក​ស្លាប់​កណ្តាលផ្លូវ ខណៈ​ជួយ​ដូនចាស់​​ឆ្លងកាត់​ផ្លូវ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​