សប្បុរសជន​20​រូប​ដែល​ចំណាយ​ប្រាក់​ដើម្បី​ការងារ​មនុស្សធម៌​ច្រើន​បំផុត​លើ​លោក

សប្បុរសជន​អា​មេ​រិ​ក លោក Andrew Carnegie ដែល​ជា​អ្នកត្រួសត្រាយ​ផ្លូវ​សប្បុរសធម៌ បាន​កំណត់​ស្តង់ដា​ក្នុង​ការ​បរិច្ចាគ ដោយ​លោក​មាន​ប្រសាសន៍​ថា ៖ « គ្មាន​នរណា​ម្នាក់​អាច​មានបាន​មក​ដល់​សព្វថ្ងៃ ដោយ​ពុំ​មានការ​ធ្វើ​ទាន​ឲ្យ​អ្នក​ដទៃ​ឡើយ » ។

យើង​បាន​ធ្វើការ​ជាមួយ​មិត្តភក្តិ​នៅ​ឯ​Wealth-X ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​មួយ​លើ​ការ​វាយតម្លៃ​ទ្រព្យសម្បត្តិ​ឯកជន​ច្រើន​ជាងគេ ហើយ​បាន​ដាក់​ពិន្ទុ​លើ​បុគ្គល​ទាំង​២០​រូប ដែល​មានចិត្ត​សប្បុរសធម៌​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក ។

១-​លោក Bill Gates ៖ ជា​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​បរិច្ចាគ​ទ្រព្យ
សម្បត្តិ អស់​២៧​ប៊ី​លាន​ដុល្លារ ហើយ​លោក មានទ្រព្យ​សម្បត្តិ​៨៤,២​ប៊ី​លាន​ដុល្លារ ។ លោក​បាន​បរិច្ចាគ​ទឹកប្រាក់​អស់​៣២%​នៃ ទ្រព្យសម្បត្តិ​របស់​លោក​ទាំងអស់​។ មិន​តែ ប៉ុណ្ណោះ លោក​បាន​ផ្តោត​ការ​យកចិត្ត​ទុក    ដាក់​របស់​លោក​ភាគច្រើន​លើ​កម្មវិធី​មនុស្សធម៌ ។

២-​លោក Warren Buffett ៖ ជា​ម្ចាស់​ក្រុមហ៊ុន Berkshire Hathaway បាន​បរិច្ចាគ​អស់​២១,៥​ប៊ី​លាន​ដុល្លារ ដែល​មាន​ទឹកប្រាក់​សរុប​៦១​ប៊ី​លាន​ដុល្លារ និង​បាន​បរិច្ចាគ​អស់ ៣៥% នៃ​ទ្រព្យសម្បត្តិ​របស់​លោក​សរុប​។ លោក Warren Buffett មិន​ត្រឹមតែ​បុគ្គល​មួយ​រូប​ដែល​ស្ថិត​ក្នុង​ចំណោម​បុគ្គល​ដែល​មាន​ជាងគេ​លើ​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​ជា​អ្នក​ដែល​មានទឹក​ចិត្តសប្បុរស​ជាងគេ​លើ​ពិភពលោក​ដែរ ។

៣-​លោក George Soros ៖ ជា​ស្ថាបនិក​ដែល​បាន​ចូល​និវត្តន៍​ក្រុមហ៊ុន Soros Fund Management ហើយ​បច្ចុប្បន្ន​ជា​អគ្គនាយក​សមាគម​បើកទ្វារ​ដល់​សង្គម ដែល​បាន​បង្កើត​ឡើង​ចាប់តាំងពី​ឆ្នាំ​១៩៧៩ និង​បាន​បរិច្ចាគ​ទឹកប្រាក់​អស់​៨​ប៊ី​លាន​ដុល្លារ មានទ្រព្យ​សម្បត្តិ ២៤,៤​ប៊ី​លាន​ដុល្លារ ក្នុង​នោះ​ទឹកប្រាក់​បរិច្ចាគ​មាន​៣៣% នៃ​ទ្រព្យសម្បត្តិ​របស់​លោក​ទាំងអស់ ។

៤-​លោក Azim Premji ៖ បាន​បរិច្ចាគ​ទឹកប្រាក់​អស់​៨​ប៊ី​លាន​ដុល្លារ មាន​ទឹកប្រាក់​សរុប​១៥,៩​ប៊ី​លាន​ដុល្លារ និង​បាន​បរិច្ចាគ​ទឹកប្រាក់​អស់​៥០% នៃ​ទ្រព្យសម្បត្តិ​របស់​លោក​សរុប ។ ក្នុង​នោះ​ដែរ លោក​ជា​អគ្គនាយក​ក្រុមហ៊ុន​ប្រឹក្សា​ព័ត៌មានវិទ្យា ។

៥-​លោក Charles Francis Feeney ៖ បាន​បរិច្ចាគ​ទឹកប្រាក់​៦,៣​ប៊ី​លាន​ដុល្លារ មាន​ទឹកប្រាក់​សរុប​១,៥​ប៊ី​លាន​ដុល្លារ និង​បាន​បរិច្ចាគ​អស់​៤២០.០០០% នៃ​ទ្រព្យសម្បត្តិ​របស់​លោក​ទាំងអស់ ។ លោក​បាន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា James Bond នៃ​បុគ្គល​ដែល​មាន​សប្បុរសធម៌​ជាងគេ ។

៦-​លោក Sulaiman bin Abdul Aziz Al Rajhi ៖ ជា​ស្ថាបនិក​រួម​នៃ​ធនាគារ Al Rajhi បាន​បរិច្ចាគ​ទ្រព្យសម្បត្តិ​អស់​៥,៧​ប៊ី​លាន​ដុល្លារ ហើយ​លោក​មានទ្រព្យ​សម្បត្តិ​សរុប​៥៩០​លាន​ដុល្លារ ។ ជាង​នេះ​ទៀត លោក​បាន​បរិច្ចាគ​អស់​៩៦៦% នៃ​ទ្រព្យសម្បត្តិ​របស់​លោក​ទាំងអស់ ។

៧-​លោក Gordon Moore ៖ បាន​បរិច្ចាគ​ទឹកប្រាក់​អស់​៥​ប៊ី​លាន​ដុល្លារ ដោយ​លោក​មាន​ទឹកប្រាក់​សរុប​៦,៥​ប៊ី​លាន​ដុល្លារ ហើយ​លោក​បាន​បរិច្ចាគ​ទឹកប្រាក់​អស់​៧៧% នៃ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​លោក ។

៨-​លោក Carlos Slim Helú ៖ ជា​អគ្គនាយក​ក្រុមហ៊ុន Grupo Carso បាន​បរិច្ចាគ​ទឹកប្រាក់​៤​ប៊ី​លាន​ដុល្លារ ហើយ​លោក​មានទ្រព្យ​សម្បត្តិ​២៧,៣​ប៊ី​លាន​ដុល្លារ និង​លោក​បាន​បរិច្ចាគ​ទឹកប្រាក់​អស់​១៥% នៃ​ទ្រព្យសម្បត្តិ​របស់​លោក ។

៩-​លោក Eli Broad ៖ បាន​បរិច្ចាគ​ទឹកប្រាក់​៣,៣​ប៊ី​លាន​ដុល្លារ មានទ្រព្យ​សម្បត្តិ​៧,៣​ប៊ី​លាន​ដុល្លារ និង​បាន​បរិច្ចាគ​ទឹកប្រាក់​៤៥% នៃ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​លោក​។ ក្នុង​នោះ​ដែរ ស្ថាបនិក​មូលនិធិ​សប្បុរសធម៌ លោក Broad និង​ជា​អតីត​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន SunAmerica ដែល​វិនិយោគ​ទៅ​លើ​ការ​អប់​រំជា​សាធារណៈ វិទ្យាសាស្ត្រ និង​សិល្បៈ ។

១០-​លោក George Kaiser ៖ ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​សាជីវកម្ម​ហិរញ្ញវត្ថុ BOK បាន​បរិច្ចាគ​ទឹកប្រាក់​៣,៣​ប៊ី​លាន​ដុល្លារ មាន​ទឹកប្រាក់​សរុប​៩,៣​ប៊ី​លាន​ដុល្លារ ហើយ​លោក​បាន​បរិច្ចាគ​ទឹកប្រាក់​៣៥% នៃ​ទ្រព្យសម្បត្តិ​សរុប​របស់​លោក ។

១១-​លោក Michael Bloomberg ៖ ជា​ស្ថាបនិក និង​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន សារព័ត៌មាន Bloomberg បាន​បរិច្ចាគ​ទឹកប្រាក់​អស់​២​ប៊ី​លាន​ដុល្លារ មាន​ទឹកប្រាក់​សរុប​៣៧,៧​ប៊ី​លាន​ដុល្លារ និង​បាន​បរិច្ចាគ​ទឹកប្រាក់​៨% នៃ​ទ្រព្យសម្បត្តិ​សរុប​របស់​លោក ។

១២-​លោក Paul Allen  ៖ បាន​បរិច្ចាគ​ទឹកប្រាក់​អស់​២​ប៊ី​លាន​ដុល្លារ ដែល​មាន​ទឹកប្រាក់​សរុប​១៧,៣​ប៊ី​លាន​ដុល្លារ និង​បាន​បរិច្ចាគ​អស់​១២% នៃ​ទ្រព្យសម្បត្តិ​សរុប​របស់​លោក​។ លោក Paul Allen ជា​ម្ចាស់​ស្ថាបនិក​ក្រុមហ៊ុន Microsoft ។

១៣-​លោក Mark Zuckerberg ៖ ជា​ម្ចាស់​ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក បាន​បរិច្ចាគ​ទឹកប្រាក់ អស់​១,៦​ប៊ី​លាន​ដុល្លារ មាន​ទឹកប្រាក់​សរុប ៤០,៧​ប៊ី​លាន​ដុល្លារ និង​បាន​បរិច្ចាគ​អស់​៤% នៃ​ទ្រព្យសម្បត្តិ​របស់​លោក​ទាំងអស់ ។

១៤-​លោក Li Ka-shing ៖ ជា​វិនិយោគិន​សកល ហើយ​លោក​ក៏​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​ពិភពលោក​ដែរ បាន​បរិច្ចាគ​ទឹកប្រាក់​អស់​១,៤​ប៊ី​លាន​ដុល្លារ មានទ្រព្យ​សម្បត្តិ​២៦,៦​ប៊ី​លាន​ដុល្លារ បាន​បរិច្ចាគ​ទឹកប្រាក់​អស់​៥% នៃ​ទ្រព្យសម្បត្តិ​សរុប​របស់​លោក ។

១៥-​លោក Jon Huntsman Sr ៖ បាន​បរិច្ចាគ​ទឹកប្រាក់​១,២​ប៊ី​លាន​ដុល្លារ មានទ្រព្យ​សម្បត្តិ​៩៤០​លាន​ដុល្លារ និង​បាន​បរិច្ចាគ​ទឹកប្រាក់​អស់​១២៨% នៃ​ទ្រព្យសម្បត្តិ​របស់​លោក​។ លោក​ជា​ស្ថាបនិក និង​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សាជីវកម្ម Huntsman ដែល​ជា​ក្រុមហ៊ុន​ផលិត​ផលិតផល​គីមី ។

១៦-​លោក Ted Turner ៖ ជា​អគ្គនាយក​ក្រុមហ៊ុន Turner Enterprises បាន​បរិច្ចាគ​ទឹកប្រាក់​១,២​ប៊ី​លាន​ដុល្លារ លោក​មានទ្រព្យ​សម្បត្តិ​សរុប​២,១​ប៊ី​លាន​ដុល្លារ ហើយ​លោក​មាន​ស​ន្ទ​ស្សន៍​នៃ​ការ​បរិច្ចាគ​ចំនួន​៥៦% ។

១៧-​លោក James Simons ៖ ជា​ម្ចាស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ជាងគេ បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន​១,២​ប៊ី​លាន​ដុល្លារ ហើយ​លោក​មានទ្រព្យ​សម្បត្តិ​សរុប​១២,៣​ប៊ី​លាន​ដុល្លារ និង​ស​ន្ទ​ស្សន៍​នៃ​ការ​ធ្វើ​សប្បុរសធម៌​មាន​១០% ។

១៨-​លោក Michael Dell ៖ ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Dell បាន​បរិច្ចាគ​ប្រាក់​អស់​១,១​ប៊ី​លាន​ដុល្លារ មាន​ទឹកប្រាក់​សរុប​១៨,៩​ប៊ី​លាន​ដុល្លារ ក្នុង​នោះ លោក​បាន​បរិច្ចាគ​ទឹកប្រាក់​អស់​៦% នៃ​ទ្រព្យសម្បត្តិ​របស់​លោក ។

១៩-​លោក Pierre Omidyar ៖ ជា​អគ្គនាយក​ក្រុមហ៊ុន eBay បាន​បរិច្ចាគ​ទ្រព្យសម្បត្តិ​អស់​១​ប៊ី​លាន​ដុល្លារ ដែល​មានទ្រព្យ​សម្បត្តិ​សរុប​៦,២​ប៊ី​លាន​ដុល្លារ និង​បាន​បរិច្ចាគ​ទឹកប្រាក់​អស់​១៦% នៃ​ទ្រព្យសម្បត្តិ​របស់​លោក ។

២០-​លោក Dietmar Hopp ៖ ជា​អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម SAP បាន​បរិច្ចាគ​ទឹកប្រាក់​អស់​១​ប៊ី​លាន​ដុល្លារ ដែល​មានទ្រព្យ​សម្បត្តិ​៦,៣​ប៊ី​លាន​ដុល្លារ ពោល​គឺ​លោក​បាន​បរិច្ចាគ​ទ្រព្យសម្បត្តិ​អស់​១៦% នៃ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​លោក ៕