បុរសម្នាក់យកកាំបិតហើយចាប់គំរាមអតីតស្រីស្នេហ៍យកមកចាក់សោបង្ខាំងទុក ប៉ុន្តែត្រូវបាននគរបាលចូលទៅរំដោះរួចផុត

បាត់ដំបង៖ នគរបាលចូលទៅចាប់ឃាត់ខ្លួនបុរសសង័្សយម្នាក់ ក្រោយពីបុរសសង្ស័យយកកាំបិតគំរាមចាប់នារីរងគ្រោះម្នាក់ ដែលជាអតីតសង្សាររបស់ខ្លួនដើម្បីបង្ខាំងទុកក្នុងគោលបំណងអាក្រក់ទៅលើនាង ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំនុចក្នុងបរិវេណរោងចក្រផលិតទឹកកក ខាងមុខវត្តពោធិវាល ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បុរសង្ស័យរងការចាប់ខ្លួនមានឈ្មោះ សេង សុវ៉ាន់ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅផ្ទះរស់នៅក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ចំណែកនារីរងគ្រោះឈ្មោះញិលីន អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្បែអាហារដ្ឋានយីហោ៩៩៩។

លោកបើតាប្រភពព័ត៌មានពីនគរបាលក្រុងបាត់ដំបង បានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុគឺជនសង្ស័យដែលជាកម្មករបម្រើការនៅក្នុងរោងចក្រផលិតទឹកកកវត្តពោធិវាល បានជិះម៉ូតូទៅដល់បន្ទប់ដែលនារីរងគ្រោះស្នាក់នៅ ព្រមទាំងបានចាប់បោចសក់ អូសនាងអោយឡើងម៉ូតូដោយគេបានដឹកយកមកធាក់បញ្ចូលទៅក្នុងបន្ទប់ដែលបុរសង្ស័យខាងលើស្នាក់នៅ ព្រមទាំងបានចាក់សោរពីខាងក្រៅជាប់ផងដែរ។លុះបន្ទាប់មកកំលាំងនគរបាលបានទៅដល់ត្រង់ចំនុចរោងចក្រទឹកកក ព្រមទាំងបានរំដោះនារីរងគ្រោះអោយចេញមកខាងក្រៅ ហើយក៏បាន តាមចាប់បុរសសង្ស័យបានទៀតផងដែរ។ ដោយឡែកនៅក្នុងបន្ទប់របស់គេគឺមានកូនកាំបិតចុងស្រួចមួយ និងកាំបិតខ្វែវមួយដើមផង ដែលវត្ថុតាងទាំងនេះសមត្ថកិច្ចបានសន្និដ្ឋានថា គេអាចទុកធ្វើសកម្មភាពគំរាមទៅលើនារីរងគ្រោះ។នារីរងគ្រោះបានសារភាពថា គេទាំងពីរនាក់ធ្លាប់បានទំនាក់ទំនងស្នេហាជាមួយគ្នាមួយរយៈនាពេលកន្លងមក ប៉ុន្តែដោយសារតែការធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្តញឹកញាប់ខ្លាំងពេក ទើបនាងបានព្យាយាមគេចពីបុរសរូបនេះដើម្បីផ្តាច់ការទំនាក់ទំនងនឹងគ្នា បញ្ហានោះហើយទើបបុរសជាអតីតសង្សារតាមរករឿងមកលើនាងជារហូត ។ បុរសង្ស័យរងការចោទប្រកាន់ចាប់បង្ខាំង មនុស្សខុសច្បាប់នេះ សមត្ថកិច្ចកំពុងរៀបចំឯកសារដើម្បីបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ សំវិច្ឆិកា
បុរសម្នាក់យកកាំបិតហើយចាប់គំរាមអតីតស្រីស្នេហ៍យកមកចាក់សោបង្ខាំងទុក ប៉ុន្តែត្រូវបាននគរបាលចូលទៅរំដោះរួចផុត

បុរសម្នាក់យកកាំបិតហើយចាប់គំរាមអតីតស្រីស្នេហ៍យកមកចាក់សោបង្ខាំងទុក ប៉ុន្តែត្រូវបាននគរបាលចូលទៅរំដោះរួចផុត

បុរសម្នាក់យកកាំបិតហើយចាប់គំរាមអតីតស្រីស្នេហ៍យកមកចាក់សោបង្ខាំងទុក ប៉ុន្តែត្រូវបាននគរបាលចូលទៅរំដោះរួចផុត

បុរសម្នាក់យកកាំបិតហើយចាប់គំរាមអតីតស្រីស្នេហ៍យកមកចាក់សោបង្ខាំងទុក ប៉ុន្តែត្រូវបាននគរបាលចូលទៅរំដោះរួចផុត
ប្រភព៖ Nokorwatnews

  • បុរសម្នាក់យកកាំបិតហើយចាប់គំរាមអតីតស្រីស្នេហ៍យកមកចាក់សោបង្ខាំងទុក ប៉ុន្តែត្រូវបាននគរបាលចូលទៅរំដោះរួចផុត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:កំសាន្ត
Tags: