ស្តាប់​ពាក្យ​បកស្រាយ​របស់ អា​ហួយ រឿង​នាំ​ស្រីក្មេង​ផ្គាប់ចិត្ត​តា​តា​

6 Videos


កន្លងមក មានស្ត្រី ដែលជាកូនជាងបានចោទថៅកែហាងអ៊ុតសក់ថា បាន នាំស្រីក្មេងៗឲ្យតាតា ប៉ុន្តែពេលនេះ រឿងរ៉ាវដែលចោទប្រកាន់ស្ត្រីម្ចាស់ហាងអ៊ុតសក់ ផាត់មុខ និង ធ្វើក្រចក យីហោ «អាហួយ» ដែលមានទីតាំងស្ថិតនៅក្នុងផ្សារក្រមួន ជិតសារមន្ទីរគុកទួល ស្លែង តាមបណ្ដោយ ផ្លូវលេខ ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន នោះនាងបាន ចេញមុខបដិសេធ ថាជារឿងមិនពិតឡើយ ។

P9

នៅរសៀលទី ២៨ ខែមិថុនា ឆ្នាំ ២០១៦ នេះថៅកែហាងអ៊ុតសក់ «អាហួយ» បានចេញមុខមកអះអាងពីការពិត និង ច្រានចោលការចោទប្រកាន់ទាំងឡាយ ដែលចោទនាងជាអ្នកនាំស្រីក្មេងឲ្យតាតា ដែលគេហៅថា ម៉ែយ៉ែមនោះ ។ ដោយការអត់ទ្រាំមិនបាន ចំពោះការផ្សាយព័ត៌មានតាមបណ្តាញសង្គម Facebook ពីម្នាក់ទៅម្នាក់ជាហូរហែស្ទើរជារៀងរាល់ថ្ងៃ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាងយ៉ាងខ្លាំងនោះ ស្ត្រីថៅកែហាង ដែលមានរូបសម្រស់ស្រស់សោភាវ័យ២៨ឆ្នាំរូបនេះ បានចេញមកលាតត្រដាងការពិតមួយចំនួន ។

ស្តាប់​ពាក្យ​បកស្រាយ​របស់ អា​ហួយ រឿង​នាំ​ស្រីក្មេង​ផ្គាប់ចិត្ត​តា​តា​

អាហួយ បានបញ្ចេញនូវហេតុផលពិតប្រាកដនោះថា តាមពិតរូបនាងមិនបានប្រព្រឹត្តនូវសកម្មភាពដែលសង្គមមិនទទួលស្គាល់បែបនេះឡើយ គឺនាងបើកហាងរកស៊ីធម្មតាប៉ុណ្ណោះ ប៉ុន្តែមកពីមន្ត្រីនគរបាលពាក់ផ្កាយ ៣ ម្នាក់ នៅក្រសួងមហាផ្ទៃ តាមស្រឡាញ់នាងមិនបាន និង ម្យ៉ាងទៀត ជឿតាមការញុះញង់របស់ស្ត្រីម្នាក់នោះ ក៏ចាប់ផ្តើមប្រឌិតរឿងមិនមែនជាការពិតបែបនេះទៅវិញ ។

ស្តាប់​ពាក្យ​បកស្រាយ​របស់ អា​ហួយ រឿង​នាំ​ស្រីក្មេង​ផ្គាប់ចិត្ត​តា​តា​

ស្ត្រីម្នាក់នោះជាអ្នកធ្លាប់ធ្វើក្រចក នៅហាងរបស់នាង តែក្រោយមកបានឈប់ពីហាង និង មានជម្លោះមើលមុខគ្នាមិនត្រង់ផងនោះ ក៏ស្រាប់តែទូរស័ព្ទទៅកាន់មន្ត្រីនគរបាលផ្កាយ ៣ នៅក្រសួងមហាផ្ទៃ ដែលតាមស្រឡាញ់នាង (ប្រុងយកចិញ្ចឹមតែនាងមិនព្រម គឺឲ្យចូលស្តីដណ្តឹងតាមប្រពៃណី) ដោយប្រឌិតថា នាង (នាងអាហួយ) បានដណ្តើមប្តីរបស់គាត់ ។ ការនេះហើយ ដែលធ្វើឲ្យមន្ត្រីនគរបាលជាន់ខ្ពស់រូបនោះ ខឹងច្រឡោត និង ណាមួយតាមស្រឡាញ់មិនបានផងនោះ ក៏បំប៉ោងព័ត៌មាន បំភ្លើស និង គ្មានការពិតនេះតែម្តងទៅ ដោយចោទនាងថា ដើរលួងលោមក្មេងស្រីយកទៅឲ្យតាតា រហូតមានព័ត៌មានខ្លះថា ក្មេងស្រីម្នាក់គិតថ្លៃពី ១៥០០ ដុល្លារ ទៅ ២០០០ ដុល្លារទៀតផង ។

ស្តាប់​ពាក្យ​បកស្រាយ​របស់ អា​ហួយ រឿង​នាំ​ស្រីក្មេង​ផ្គាប់ចិត្ត​តា​តា​

ប៉ុន្តែក្រោយពីមានការសម្របសម្រួលគ្នា និង ធ្វើកិច្ចសន្យាគ្នានៅក្រសួងមហាផ្ទៃ រវាងនាង និង មន្ត្រីនគរបាលជាន់ខ្ពស់រូបនេះ រឿងចោទប្រកាន់ផ្តេសផ្តាស់ ក៏ត្រូវបាបញ្ចប់ហើយនាង និង នគរបាលផ្កាយ ៣ ខាងលើ ក៏ឈប់ទាក់ទងគ្នាដែរ ៕ សុថាត់

ស្តាប់​ពាក្យ​បកស្រាយ​របស់ អា​ហួយ រឿង​នាំ​ស្រីក្មេង​ផ្គាប់ចិត្ត​តា​តា​